លែងឃ្លានបាយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​ផ្តាស់​សាយ​ធំ ខ្ញុំ​ស្រាប់​តែ​លែង​មាន​អារម្មណ៍​ចង់​ញាំអាហារដូច​ធម្មតា។ ខ្ញុំមិ​ន​ឃ្លាន​បាយ​ពេញ​មួយ​ថ្ងៃ ទោះ​ខ្ញុំ​បាន​ញាំ​អាហារ​តែ​បន្តិច​ក៏​ដោយ។ ទោះខ្ញុំ​ញាំ​តែ​ទឹក​សោះ ក៏​មាន​អារម្មណ៍​ថា មិ​នឃ្លា​ន​អ្វី​ទេ។ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិនអា​ច​រស់​បាន​យូរ​ទេ បើ​ខ្ញុំ​ផឹក​តែទឹ​ក​នោះ។ ​ខ្ញុំចាំ​បាច់​ត្រូវ​មាន​​ចិត្ត​ចង់​ហូប​អាហារ​ឡើង​វិញ ព្រោះ​រូប​កាយរ​បស់​ខ្ញុំ ត្រូវ​ការ​អាហារ​បម្រុង​។

ពេល​ដែល​ប្រជា​ជន​អ៊ីស្រាអែល​វិល​ត្រឡប់ ពី​ការ​និរទេស ក្នុង​ចក្រ​ភព​បាប៊ីឡូន ពួក​គេ​មិន​សូវ​មាន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​ទេ។ ពួក​គេ​បាន​បែរ​ចេញ​ពី​ព្រះ ​និង​ផ្លូវ​របស់​ព្រះ​អង្គ។ ដើម្បី​ជួយ​ឲ្យ​វិញ្ញាណ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អឡើង​វិញ លោក​នេហេមា​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ឲ្យ​លោក​អែសរ៉ា​ ធ្វើ​ជា​គ្រូបង្រៀន​របស់​ពួក​គេ។

លោក​អែស​រ៉ាក៏បា​ន​អាន​ក្រាំង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ឲ្យ​ពួក​បណ្តា​ជន​​ស្តាប់ ចាប់ពីពេល​ព្រឹក​ដល់​ពេល​ថ្ងៃត្រ​ង់ ដើម្បី​ចម្អែត​ពួក​គេ   ដោយសេ​ចក្តីពិ​ត​របស់​ព្រះ(នេហេមា ៨:៣)។ ហើយ​ពួក​បណ្តាជន​ក៏​បាន​ស្តាប់​គាត់អា​ន យ៉ាង​ប្រុង​ប្រយ័ត្ន។ តាម​ពិត ការ​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​មាន​ចិត្ត​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​យ៉ាង​ខ្លាំង បាន​ជា​ពួក​មេ​គ្រួសារ ពួក​សង្ឃ និង​ពួក​លេវី ​ក៏បា​នម​ក​ជួប​លោក​អែស​រ៉ា នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​សិក្សា​ក្រឹត្យ​វិន័យ​ឲ្យ​កាន់​តែ​លម្អឹត​ថែម​ទៀត ព្រោះ​ពួកគេ​ចង់​​យល់​ឲ្យ​ច្បាស់​​(ខ.១៣)។

ពេល​ដែល​យើង​មា​ន​អារម្មណ៍​ថា យើង​បាន​ងាក​ចេញ​ឆ្ងា​យ​ពី​ព្រះ ឬ​មាន​ភាព​ទន់​ខ្សោយ​ខាង​វិញ្ញាណ យើង​អាច​ស្វែង​រក​អាហារ​បម្រុង​ខាងវិ​ញ្ញាណ ក្នុង​​ព្រះ​បន្ទូ​ល​ព្រះ។ គឺដូ​ច​មាន​សេចក្តី​ចែងថា “នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ”(១ពេត្រុស ២:២)។ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះប្រ​ទាន​ឲ្យ​អ្នក​មា​នចិ​ត្ត ដែល​ស្រេក​ឃ្លាន​ឡើង​វិញ ក្នុង​ទំនាក់​ទំន​ង​ជាមួយព្រះ​អ​ង្គ ហើយ​ចាប់​ផ្តើម​ចម្អែត​ចិត្ត វិញ្ញាណ និង​គំនិត​របស់​អ្នក ដោ​យព្រះ​ប​ន្ទូលព្រះ​អ​ង្គ។-POH FANG CHIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles