កូនចិញ្ចឹម

ខ្ញុំ និង​ម៉ាលីន(Marlene)​បាន​រៀប​ការ​អស់​រយៈ​ពេល​ជាង​៣៥​ឆ្នាំហើ​យ។ ពេល​ដែល​យើង​ចាប់​ផ្តើម​ធ្វើការ​ណាត់​ជួប​ជា​លើក​ទីមួ​យ យើង​មាន​ការ​សន្ទនាដែ​ល​ខ្ញុំ​មិន​អាចបំ​ភ្លេច​បាន​ឡើយ។ នាង​បាន​ប្រាប់​ខ្ញុំថា​ ពេល​នាង​មាន​អាយុ៦​ខែ គេ​បាន​យក​នាង​​ចិញ្ចឹម។ ​ខ្ញុំក៏​​សួរ​នាងថា​ តើ​នាង​ធ្លាប់​ឆ្ងល់​ទេថា ឪពុក​ម្តាយ​ពិត​ប្រាកដ​រ​បស់​នាង​ជានរណា​​? នាង​ក៏​បាន​ឆ្លើយ​ថា “មាន​​ក្មេង​ជាច្រើ​ននា​ក់​ ដែល​ឪពុ​កម្តា​យ​ចិញ្ចឹម​របស់​ខ្ញុំ អាច​​​រើសមក​ចិ​ញ្ចឹម នៅ​ថ្ងៃ​នោះ​​ ប៉ុន្តែ​ ពួក​​គា​ត់​បាន​​ជ្រើស​រើស​ខ្ញុំ។ ពួក​គាត់​បាន​យក​ខ្ញុំទៅ​ចិ​ញ្ចឹម។ ការ​នេះ​បាន​ធ្វើ​ឲ្យពួ​កគា​ត់ ក្លាយ​ជា​ឪពុក​ម្តាយ​ពិត​ប្រាកដ​របស់​ខ្ញុំ”។

ត្រង់​​ចំណុច​​នេះ នាងមា​នកា​រទ​ទួលស្គា​ល់ និង​ដឹង​គុណ​យ៉ាងខ្លាំ​ង ចំពោះឪ​ពុ​កម្តា​យចិ​ញ្ចឹម​របស់​នាង ហើយ​យើង​ក៏អា​ច​មានទំ​នាក់ទំ​នង​ល្អដូ​ចនេះ​ ជា​មួយ​នឹ​ងព្រះ​ផងដែ​រ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​ យើង​បាន​កើ​ត​ជាថ្មី តាម​រយៈ​ជំនឿ​លើ​ព្រះ​អង្គ ​ហើយ​ព្រះអ​ង្គ​បាន​ទទួល​ចិញ្ចឹម​យើង ក្នុង​មហា​គ្រួសារ​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ចែង​ក្នុង​ព្រះគម្ពី​រ​ថា “​ទ្រ​ង់​បាន​​រើស​​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយសារ​ព្រះយេស៊ូវគ្រីស្ទ តាម​បំណង​ព្រះហឫទ័យ​ទ្រង់”(អេភេសូរ ១:៤-៥)។

សូម​យើង​កត់​សំគាល់ អំពី​លក្ខណៈ​នៃ​​ទំនាក់​ទំនង​នេះ។ ព្រះអ​ង្គ​បាន​ជ្រើស​រើស ហើយ​ចិញ្ចឹម​យើង ជា​កូន​ប្រុស​ស្រីរ​បស់ព្រះ​អ​ង្គ។ តាម​រយៈ​ការ​ទទួល​ចិញ្ចឹម​នេះ យើងមា​នទំ​នាក់​ទំន​ងថ្មី​ស្រឡាង ជា​មួយ​នឹង​ព្រះអង្គ។ ព្រះ​អង្គ​ជា​ព្រះវ​របិតា ដ៏​ជា​ទីស្រឡាញ់នៃ​យើ​ង!

សូម​ឲ្យ​ទំនាក់ទំនងនេះ​ បណ្តាល​ចិត្ត​យើង ឲ្យ​ថ្វាយ​បង្គំ​ព្រះអ​ង្គ ដែល​ជា​ព្រះ​វរបិតា​នៃ​យើង ​ដោយ​ចិត្ត​កត្តញ្ញូ។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles