ព្រះបន្ទូលដែលជួយ និងប្រោសឲ្យជា

នៅថ្ងៃ​ទី​១៩ ខែវិ​ច្ឆិការ ឆ្នាំ​១៨៦៣   មាន​បុរស​ដែល​មាន​ឈ្មោះល្បី​ពី​រ​នាក់   បាន​ឡើង​ថ្លែង​សន្ទរ​កថា ក្នុង​កម្ម​វិធី​បើក​ការ​ដ្ឋាន​សាង​សង់​ទីប​ញ្ចុះ​សព​យុទ្ធ​ជន ក្នុង​ក្រុង​ហ្គេតធី​ស្បឺក ​រដ្ឋ​ភែនស៊ីលវ៉ានា។ វា​គ្មិន​ដ៏​សំខា​ន់ក្នុ​ង​កម្ម​វិធី​នោះ គឺមា​ន​លោក​អេឌវើត អេវើរេត(Edward Everett) ដែល​ជា​អតីត​សមា​ជិក​សភា អភិ​បាល​ក្រុង និង​នាយក​នៃ​សកល​វិទ្យាល័យ​ហាវើដ។ នៅ​សម័យ​នោះ​ គេបា​ន​ចាត់​ទុក​លោក អេវើរេត ជា​វា​គ្មិន​ដ៏​អស្ចារ្យ​បំផុត​។ គាត់​បាន​ឡើង​ថ្លែង​សន្ទរ​ថា ជា​ផ្លូវ​ការ ដែល​មាន​រយៈ​ពេល​២​ម៉ោង បន្ទាប់​មក លោក​ប្រធានា​ធិបតី អ័ប្រាហាំ ​លីនខិន​(Abraham Lincoln) ក៏​បា​នឡើ​ងថ្លែ​ងសន្ទរក​ថា ដែល​មាន​រយៈ​ពេល​តែ​២នាទី។

សព្វ​ថ្ងៃ​នេះ សន្ទរ​ក​ថា របស់​​លោកលីនខិន នៅ​ក្រុង​ហ្គេតធីស្បឺក មាន​ភាព​ល្បីល្បា​ញ​ និង​ត្រូ​វ​បាន​គេ​ដក​ស្រ​ង់ម​ក​ប្រើ យ៉ាង​ទូលំ​ទូលាយ ខណៈ​ពេ​ល​ដែល​ពាក្យ​ពេចន៍​របស់​លោក​អេវើរេត ​ស្ទើរ​តែលែ​ងមា​ន​គេនឹ​ក​ចាំតទៅ​ទៀ​ត។ មូល​ហេតុ​​គឺមិ​ន​គ្រាន់​តែ​ដោយ​សារ​លោក​លីនខិន បាន​ថ្លែង​សន្ទរកថា ដែល​មាន​រយៈ​ពេល​ខ្លីប៉ុ​ណ្ណោះទេ​ តែ​ក៏​ដោយ​សារ ក្នុ​ងឱ​កាស​ថ្ងៃនោះ​ ​ពាក្យ​ពេចន៍​របស់​គាត់​បាន​ប៉ះពា​ល់ចិ​ត្តនៃ​វិញ្ញាណ​ដែល​បានរ​ង​រ​បួស​នៃ​ប្រជា​ជាតិមួ​យ ដែល​បាន​បែក​បាក់​ដោយ​សារ​សង្រ្គាម​ស៊ីវិល ហើយគាត់បាន​​នាំ​ឲ្យប្រជាជាតិ​មួយ​នេះ​ មានសេ​ចក្តី​សង្ឃឹម​សម្រាប់​ពេល​អនា​គត។​​

ដើម្បី​ឲ្យ​ពាក្យ​សម្តី​មាន​ន័យ យើង​មិន​ចាំបា​ច់និ​យាយ​ច្រើន​ឡើយ។ សេចក្តី​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់ ស្ថិតក្នុង​ចំ​ណោម​សេចក្តី​បង្រៀន​ដែល​ខ្លីបំ​ផុត និង​គួ​រ​ឲ្យ​ចង​ចាំបំ​ផុត​រប​ស់​ព្រះ​អម្ចាស់​យេស៊ូវ ដែល​បាន​ជួយ​យើង និង​ប្រោស​យើង​ឲ្យ​ជា ខណៈពេ​ល​ដែល​សេចក្តី​អធិស្ឋាន​នេះ បាន​រំឭក​យើង​ថា ព្រះ​អម្ចាស់​ជា​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​​នៅ​ស្ថាន​សួគ៌ ដែល​អំណាច​ចេស្តា​របស់​ព្រះអង្គ កំពុង​ធ្វើ​ការ​នៅ​លើ​ផែន​ដី​នេះ ក៏ដូចជានៅ​ន​គរ​ស្ថាន​សួគ៌​ដែ​រ(ម៉ាថាយ ៦:៩-១១)។ ព្រះ​អង្គ​ប្រទា​នអាហារ ការ​អត់​ទោស​បា​ប និង​ការ​អត់​ធ្មត់​ជា​រៀង​រាល់ថ្ងៃ​(ខ.១១-១៣)។ ហើយ​ព្រះ​កិត្តិ​នាម និ​ង​សិរីល្អ​ទាំង​អស់​ជារបស់​ផង​ទ្រង់(ខ.១៣)។ គ្មាន​ការ​អ្វី​ដែល​មាន​ នៅ​ក្នុង​អតីតកា​ល បច្ចុប្បន្ន​កាល និង​អនាគត​របស់​យើង ដែល​ព្រះអ​ង្គ​មិន​បាន​លើក​មក​និយាយ ក្នុង​ព្រះ​បន្ទូល​ដ៏​ខ្លី ដែល​ជួយ និង​ប្រោស​យើង​ឲ្យ​ជា​នោះ​ឡើយ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles