ជីវីតដែលលាក់កំបាំង

ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំបា​ន​អាន​កំណាព្យ​មួយ ដែល​លោក​ចច មែក​ដូណាល់​(George MacDonald) បាន​និពន្ធ ដែល​មាន​ចំណង​ជើង​ថា “ជីវិតដែល​លាក់​កំបាំង”។ កំណាព្យ​នេះ បាន​ដំ​ណាល​អំ​ពី​យុវជ​នស្កុត​ឡង់​ម្នាក់ ដែល​មាន​អំណោយ​ទាន និង​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ ​ដែល​បាន​ងាក​បែរ​ចេញ​ពីអាជី​ព ​​ផ្នែក​បញ្ញាវ័ន្ត​ដ៏​​មាន​​កិត្យានុ​ភាព ដើម្បី​វិល​ត្រឡប់​ទៅ​រក​ឪពុក​ចាស់​ជរា​របស់​ខ្លួន និង​កសិដ្ឋាន​ប្រចាំ​គ្រួសាររ​បស់​គាត់។ នៅ​ទីនោះ គាត់​បា​នប្រលោក​នៅ​ក្នុង “កិច្ច​ការ​ដ៏សាមញ្ញ” និង​មាន​ប្រយោជន៍​របស់​មនុស្ស”។​ មិត្ត​ភ័ក្ត​របស់​គាត់​ទាំងឡា​យ បាន​បង្ហា​ញពី​កា​រសោ​កស្តា​យ ពេល​ដែល​បាន​ឃើញ​គាត់ទុ​ក​ឲ្យ​ជំនាញ​របស់​ខ្លួន ក្លាយ​ជា​អាសារ​ឥត​ការ​យ៉ាង​ដូច​នេះ។

អ្នក​ក៏​ប្រហែល​ជាកំ​ពុង​តែធ្វើ​ការ ក្នុង​កន្លែង​ដែ​ល​គេមិ​នចាប់​អារម្មណ៍ គឺ​ធ្វើ​តែ​កិច្ចការ​ដែល​សាមញ្ញៗ​។ អ្នក​ដទៃ​ប្រហែល​ជាគិត​ថា អ្នក​កំពុង​ធ្វើ​កិច្ចកា​រ​ដែល​ឥត​ប្រយោជន៍​។ ប៉ុន្តែ គ្មាន​ការ​អ្វី​ដែល ​មិន​មាន​ប្រយោជន៍​សម្រាប់​ព្រះ​ឡើយ។ រាល់កា​រ​ប្រព្រឹត្ត​ដោយ​សេច​ក្តីស្រ​ឡាញ់ ដើម្បីព្រះ​នា​ម​ព្រះអ​ង្គ ត្រូវ​បាន​ព្រះអ​ង្គក​ត់​ទុក ហើយ​នឹង​បាន​ទទួល​រង្វាន់​ដ៏​អស់​កល្បជា​និ​ច្ច។ គ្រប់ទី​កន្លែង​ទាំង​អស់ ​សុទ្ធ​តែជា​ទីប​រិសុទ្ធ ទោះក​ន្លែង​នោះ​តូច​ប៉ុណ្ណាក៏ដោ​យ។ ឥទ្ធិ​ពល​មិន​មែន​កើត​មាន តែ​នៅ​ពេល​ដែល​យើង​បាន​ធ្វើ​កិច្ច​ការ ឬ​និយាយ​នូវ​ពាក្យ​អ្វី​ដែ​លលេចធ្លោ​នោះ​ឡើ​យ។ ឥទ្ធិ​ពល​អាច​កើត​ចេ​ញ​ពី​ភាព​មាន​ប្រយោជន៍​របស់​មនុស្ស ដ៏​សាមញ្ញ ដែល​មាន​ដូចជា ការ​នៅ​ក្បែរ ការ​ស្តាប់ ការ​យល់​អំពី​តម្រូវ​ការ ការ​ស្រឡាញ់ និង​ការ​អធិ​ស្ឋាន​។ កិច្ចការ​ដ៏​សាមញ្ញ​ទាំង​នេះ ធ្វើ​ឲ្យ​កាតព្វ​កិច្ច​ដែល​យើង​បំពេញ​ជា​រៀង​រាល់​ថ្ងៃ ក្លាយ​ទៅ​ជា​ការ​ថ្វាយ​បង្គំ និង​ការ​បម្រើ។​

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស​ថា “ក្នុង​​គ្រ​ប់​​ទាំង​​អស់ ទោះ​​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង។ ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក”(កូល៉ុស ៣:១៧,២៣-២៤)។ ព្រះ​បាន​កត់ទុក​នូវ​ការ​ល្អ​ដែលយើ​ងបា​នធ្វើ​ថ្វាយ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​អរ​សប្បាយ ក្នុងកា​រ​ប្រើ​យើង​រាល់​គ្នា​។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles