ការចាប់ផ្តើមជីវិតថ្មី

កាល​ពី​ជាង​៨​០​ឆ្នំា​មុន មាន​​ក្មេង​ប្រុស​អាយុ៩​ឆ្នាំ​ម្នា​ក់ បាន​អធិ​ស្ឋាន​ទ​ទួល​ព្រះ​យេស៊ូវ ជា​ព្រះសង្រ្គោះនៃ​ជី​វិត​របស់​គា​ត់។ ម្តាយរ​ប​ស់​គាត់បា​នស​រសេរ នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​​​ថា “ថ្ងៃនេះ​ ឃ្លែ(Clair) បាន​ចាប់​ផ្តើម​ជីវិត​ថ្មី”។

ក្មេង​ប្រុស​ម្នា​ក់​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ។ គាត់​បាន​ហៅ​ថ្ងៃ​ដែ​លគា​ត់បា​ន​សម្រេច​ចិត្ត​ដើ​រតា​ម​ព្រះគ្រី​ស្ទ​ ថា​ជា​ការ​ចាប់ផ្តើ​ម​នៃ​ដំណើរ​ជីវិត​រប​ស់​គាត់។ ការ​លូត​លាស់​ខាង​វិញ្ញាណជា​ដំ​ណើរ​ការ ដែល​មាន​រយៈ​ពេល​១ជី​វិត គឺ​មិន​មែន​ជា​ហេ​តុ​ការណ៍​ដែ​ល​កើត​ឡើ​ង ក្នុង​ពេ​ល​តែម្ត​ង​ជាស​ម្រេច​នោះឡើ​យ។​ ដូចនេះ តើអ្ន​កដែ​ល​ទើប​ទទួល​ជឿ​ព្រះ អាច​មាន​សេចក្តី​ជំនឿ និង​បន្ត​លូត​លាស់​ដោយ​របៀប​ណា? ត្រង់​ចំណុច​នេះ មានកា​រ​មួយ​ចំនួន​ ដែល​ខ្ញុំបា​ន​សង្កេត​ឃើញ​មាន ក្នុង​ជីវិត​រប​ស់ឪ​ពុក​ខ្ញុំ​ ជា​ច្រើនឆ្នាំ​កន្លង​មក។

គាត់​បាន​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទា​ត់ ដើម្បី​បង្កើន​ការ​ស្វែង​យល់ដឹង​រ​បស់គា​ត់​អំពីព្រះ​ ហើយគា​ត់​បា​ន​ធ្វើ​ឲ្យ​ការអ​ធិស្ឋាន​ក្លាយ​ជា​ផ្នែក​មួយ ដែល​គាត់​មិ​ន​អាច​អ​ត់​បាន ក្នុង​ការ​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជា​ការ​ពិត​ណាស់ ការ​អា​ន​ព្រះគ​ម្ពីរ និង​ការ​អធិស្ឋាន​ជួយ​ឲ្យ​យើង​មាន​ការ​លូត​លាស់ កា​ន់​តែ​ស្និ​ទ្ធ​ស្នាល​ជាមួ​យ​ព្រះ​ ហើយ​អាច​ជម្នះ​កា​រល្បួ​ងបា​ន​ផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ចាប់​ផ្តើ​មប​ង្កើត “ផលផ្លែ​ខាង​វិ​ញ្ញាណ” ក្នុង​ជីវិ​តរ​បស់គា​ត់ ពេល​ដែល​គាត់​ថ្វាយ​ជីវិត​​ដាច់​ដល់​ព្រះ​អ​ង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី ៥:២២-២៣)។ យើងបង្ហាញ​ចេញ​នូ​វសេចក្តី​ស្រឡាញ់រ​បស់​ព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់ និង​ការ​បម្រើអ្ន​ក​ដទៃ។​

ដំណើរ​ជី​វិត​ខាង​វិញ្ញាណរ​បស់​យើង ជាដំ​ណើរកា​រ​ដ៏វែ​ងមួ​យ។ យើងពិ​ត​ជា​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់​ ដែល​យើង​មាន​ទំនា​ក់ទំ​នង​​​ដែល​យើងអា​ច “លូតលាស់ ក្នុង​ព្រះគុ​ណ និង​ការ​ស្គាល់​ព្រះយេ​ស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះនៃ​យើ​ង”!(២ពេត្រុស ៣:១៨)។​-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles