មិនគ្រាន់តែនៅមានជំនឿ

ក្នុង​ខែមេ​សា ឆ្នាំ១​៩៣៧ កង​ទ័ព​រប​ស់​លោ​ក​មូសូលីនី​(Mussolini) នៃ​ប្រទេស​អ៊ីតាលី​ បាន​ឈ្លា​នពា​​ន​ប្រទេស​អេធីយ៉ូពី ធ្វើ​ឲ្យ​បេសក​ជន​ទាំ​ង​អស់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​តំបន់​វ៉ល​ឡាម៉ូ ត្រូវ​បង្ខំ​ចិត្ត​គេ​ចចេ​ញ​ពី​ប្រទេស​អេធីយ៉ូពី​។ ពួក​គេ​បាន​បន្សល់​ទុ​ក​គ្រីស្ទ​បរិស័ទ​តែ៤៨​នាក់ ដែល​ទើប​ទទួ​លជឿ​ព្រះ​ថ្មី​ៗ​ និង​មាន​តែ​កណ្ឌ​ព្រះគម្ពី​រ​ម៉ាកុស​ប៉ុណ្ណោះ សម្រាប់​ចម្អែត​វិញ្ញាណ​របស់​ខ្លួន ឲ្យមា​ន​ការ​លូត​លា​ស់។ ក្នុង​ចំណោម​ពួ​ក​គេ មាន​មនុស្ស​តែ​ពីរ​បី​នាក់ទេ​​ ដែល​ចេះ​អាន​អក្សរ​។ ប៉ុន្តែ ពេល​ដែ​លពួ​ក​បេសក​ជន​ធ្វើ​ដំណើរ​ត្រឡប់​មក​រក​ពួក​គេវិ​ញ ក្នុង​ពេល​៤​ឆ្នាំ​ក្រោយ​មក​ទៀ​ត ពួក​គេ​ក៏បា​នរ​ក​ឃើ​ញថា​ ពួកជំ​នុំ​មួយ​នោះ ​មិន​គ្រាន់​តែនៅ​ប​ន្តរ​មាន​ជំនឿប៉ុ​ណ្ណោះ​ តែថែ​ម​ទាំង​កើន​ចំនួន​ដល់​១​ម៉ឺន​នាក់​ទៀត​ផង!

ពេល​ដែល​សាវ័ក​ប៉ុល​ត្រូវ​គេបង្ខំ​ឲ្យចា​កចេ​ញ​ពី​ទីក្រុង​ថែស្សាឡូនិច​(មើល កិច្ចការ ១៧:១-១០) គាត់​ចង់​ដឹ​ងថា​ គ្រីស្ទ​បរិស័ទ​មួយក្រុ​ម​តូចនៅ​ក្រុង​ថែស្សាឡូនិច ដែល​គាត់​បាន​ចាក​ចេញ​នោះ ​នៅប​ន្ត​មាន​ជំនឿ​ទៀត​ឬអ​ត់(១ថែស្សាឡូនិច ២:១៧)។ ​ក្រោយ​មក ពេល​ដែល​លោកធី​ម៉ូថេ ទៅសួ​រ​សុខ​ទុក្ខ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​នាំដំ​ណឹង​ទៅ​ដល់​សាវ័ក​ប៉ុល នៅ​ក្រុង​អាថែន អំពី “សេចក្តី​ជំនឿ និង​សេច​ក្តី​ស្រឡាញ់​”(៣:៦)។ ពួក​​គេ​បាន​ក្លាយ​ជា “គំរូ​ល្អ” ដល់​គ្រីស្ទប​រិស័ទ ក្នុង​តំបន់​ជិត​ខាង ក្នុង​ស្រុក​ម៉ាសេដូនា និង​ស្រុក​អាខៃ(១:៨)។

សាវ័កប៉ុ​លមិ​ន​ដែល​យក​ស្នាដៃ សម្រាប់​ចំនួន​នៃ​ពួក​ជំនុំ​ដែល​បាន​កើនឡើ​ង ក្នុង​ការ​ងារ​របស់​គាត់ឡើ​យ។ ហើយ​គាត់​ក៏មិ​ន​បាន​ថា ការ​នោះ​ជា​ស្នាដៃរ​បស់​អ្នក​ផ្សេង​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសើរ​ដំកើង​ព្រះ។   គឺដូ​ច​ដែល​គាត់​បានស​រសេរ ​ ក្នុង​សំបុត្រ​របស់គា​ត់ថា​   “​ខ្ញុំ​​បាន​​សា​ប​ព្រោះ អ័ប៉ុឡូស​​ជា​​អ្នក​​ស្រោច តែ​​ដែល​​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ”(១កូរិនថូស ៣:៦)។

កាលៈ​ទេសៈ​ដែល​ពិ​បា​កៗ អាច​រារាំង​គោល​បំណង​ដ៏​ល្អបំ​ផុតរ​បស់​យើង​បា​ន ដោ​យ​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​បែកគ្នា​ ដោយ​ប្រការ​ណាមួ​យ។ ប៉ុន្តែ ព្រះកំ​ពុង​ធ្វើ​ឲ្យ​ពួក​ជំនុំ​របស់​ព្រះអ​ង្គ លូត​លាស់ ​តាម​រយៈ​ការ​លំបាក​នីមួ​យៗ​។ អ្វីដែ​ល​យើង​ត្រូ​វធ្វើ​នោះ​ គឺ​ត្រូវ​មាន​ចិ​ត្តស្មោះ​ត្រ​ង់ ហើយ​ថ្វាយ​លទ្ធ​ផល​ដល់​ព្រះ​អង្គ។-C.P.HIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles