ស៊ីសង្វាក់គ្នា

ញុំ​ចូល​ចិ​ត្ត​លេង​ចាប៉ី​បង់ហ្សូ ដែល​មាន​​ខ្សែ​ប្រាំ។ តែ​វាមា​នប​ញ្ហាមួ​យ។ វា​មាន​អាគ័រ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​ខ្សែទី​ប្រាំអា​ចលេ​ងបា​ន យ៉ាង​ស៊ីស​ង្វាក់​នឹង​ខ្សែផ្សេ​ង​ទៀត។ នៅ​ពេល​ដែល​គេ​​លេង​ឧបករ​ណ៍ដ​ទៃ​ទៀត ដោយ​លេង​ប​ទ​ដែល​មានច​ង្វាក់ដែ​ល​ពិបាក​ជាង អ្នក​ដេញ​ចាប៉ីបង់​ហ្សូ​ត្រូវ​សម្រម​ខ្លួន​តាម ដើម្បី​​ប្រគុំ​តន្រ្តី​ជាមួ​យ​គ្នា។ គាត់​អាច​ចូល​រួម​លេង​ជាមួ​យ​គេ​ ក្នុង​ការ​ប្រ​គំប​ទ​ភ្លេង​ដ៏​វែង​មួយ ដោ​យលេ​ង​តែ​ត្រង់​វគ្គ​ណា​ ដែលគា​ត់​អាច​លេង​បា​ន​ ឲ្យ​ត្រូវ​បទ។

យ៉ាង​ណាមិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​ យើង​ក៏ចាំ​បា​ច់ត្រូ​វស​ម្រប​ខ្លួន ដោ​យប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើ​ង ដើម្បី​ឲ្យ​យើង​អា​ច​បម្រើ​ព្រះ​ជា​មួយ​អ្នកដ​ទៃ គឺមិ​ន​ខុស​ពី​តន្រ្តី​ករ​ដែល​ត្រូវ​សម្រប​ខ្លួន ក្នុង​ការ​ប្រើ​ឧបករណ៍​ ក្នុ​ង​ការ​ប្រគំ​តន្ត្រីនោះ​ឡើ​យ។ ឧទាហរណ៍ អ្នក​ដែល​​មាន​អំណោយ​ទាន​ខាង​បង្រៀន ត្រូវ​សម្រប​ខ្លួន​ជាមួ​យ​នឹង​អ្ន​ក​ដែល​មាន​អំណោយ​ទាន​រៀ​ប​ចំ​ការ​ប្រជុំ និង​ជា​មួយ​អ្នក​ដែល​មាន​អំណោយ​ទាន​រៀប​ចំ និងស​ម្អាត​បន្ទ​ប់​។ យើង​ម្នាក់​ៗ​សុ​ទ្ធ​តែ​មាន​អំណោយ​ទាន​ខាង​វិ​ញ្ញាណ ហើយ​ត្រូ​វ​ធ្វើ​ការ​ជាមួ​យ​គ្នា ដើម្បី​សម្រេច​កិច្ច​ការ​ដែ​ល​ព្រះអ​ង្គ​ឲ្យយើ​ង​​ធ្វើ។​

សាវ័ក​ពេ​ត្រុ​សបា​ន​ប្រា​ប់​យើង “ឲ្យ​ខំ​បម្រើ​​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ”(១ពេត្រុស ៤:១០)។ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ដ៏ល្អ​ យើង​ត្រូវ​ការ​ការ​សហការ​គ្នា។ ចូរ​គិត​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ​រប​ស់អ្ន​ក​ចុះ(រ៉ូម ១២, ១កូរិនថូស ១២, អេភេសូរ ៤, ១ពេត្រុស ៤)។ ដូចនេះ​ យើង​អាច​​ប​ង្ហាញ​ឲ្យ​គេឃើញ​ ពីរបៀ​បដែ​ល​យើង​អាច​ប្រើ​អំណោយ​ទានរ​បស់យើង ​​ឲ្យស៊ីស​ង្វាក់​គ្នា ជាមួ​យអំ​ណោយ​ទាន​រប​ស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត ដែល​យើង​ប្រើ​ទាំង​អស់​គ្នា ​ដើម្បី​បម្រើព្រះ​អ​ង្គ។ ពេល​ដែល​អំ​ណោយ​ទាន​របស់​យើង ត្រូវ​បាន​ប្រើ​ដើម្បី​បំពេញ​បន្ថែម​ឲ្យ​អំណោយ​ទាន​របស់​អ្នក​ដទៃ​ទៀ​ត នោះយើ​ង​ក៏​ទទួល​បាន​ភាព​សុខ​ដុម និង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles