ធ្វើឥដ្ឋដោយគ្មានចំបើង

នុស្ស​ជា​ច្រើន​បា​ន​ជួប​បញ្ហា នៅ​ក្នុង​​ការងារ ដោយ​សារ​ធន​ធាន​មា​ន​កំណត់។ យើង​នៅ​តែ​មិន​អាច​សម្រាល​បន្ទុ​ករ​បស់​យើ​ង ដោយ​សារ​យើង​មាន​ថ​វិការ និង​ពេល​វេលា​តិច​ជា​ង​មុនកម្លាំង​យើង​ក៏​ចុះ​ខ្សោ​យ ហើយ​អ្នក​ជួ​យ​យើ​ង​ក៏​មាន​គ្នា​កាន់​តែ​តិ​ច។ ជួន​កាល បន្ទុក​នោះក៏​កា​ន់​តែ​ធ្ងន់ថែ​ម​ទៀត។ ទាក់ទ​ង់នឹ​ងប​ញ្ហានេះ​ មានពា​ក្យស្លោ​ក​មួយបា​ន​ពោល​ថា​ “គេ​ឲ្យធ្វើ​​ឥដ្ឋ​កាន់​តែ​​​ច្រើន ដោយ​ប្រើ​ចំ​បើង​កាន់​តែតិ​ច​”។

ពាក្យ​មួយ​ឃ្លានេះ​ ​សំដៅ​ទៅ​លើ​ទុក្ខវេ​ទនា​របស់​សាសន៍​អ៊ីស្រាអែល ​ពេល​ពួក​គេកំ​ពុង​ជា​ប់​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ។ កាល​នោះ ស្តេច​ផារ៉ោនបាន​សម្រេច​ចិត្ត​ឈប់​ផ្គត់ផ្គ​ង់​ចំបើង ដល់ពួ​ក​គេ តែទ្រ​ង់​បាន​តម្រូ​វឲ្យ​​ពួក​គេផលិត​ឥដ្ឋ​ឲ្យ​បាន​ចំនួន​ដដែល ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​បាន​ដើរ​រក​ចំបើង ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ពួក​មេតម្រួត​របស់​ស្តេច​ផារ៉ោន​បាន​វាយ​ដំពួ​កគេ​ ហើយ​បង្ខំ​ពួក​​គេ​ឲ្យ​ធ្វើ​ការ​កាន់​តែ​ច្រើន​ជាង​មុន​​(និក្ខមនំ ៥:១៣)។

ពួក​អ៊ីស្រាអែ​ល​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​មិន​ព្រម​ស្តាប់ព្រះ​​រាជ​សារ​របស់​​ព្រះ​​សោះ​ឡើយ ពេលដែលព្រះ​អង្គ​មានបន្ទូល​តាម​រ​យៈលោ​កម៉ូសេ​ថា ​ព្រះអង្គ​​នឹង​​នាំ​​ពួកគេ​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​​គេ ព្រះអង្គ​នឹង​លើក​ព្រះហស្ត​ឡើង​លោះ ពួកគេ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ”(៦:៦)។

ទោះ​បី​ជា​ពួក​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​ស្តាប់​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោ​យ ក៏ព្រះ​អ​ង្គ​នៅតែ​បន្ត​ដឹក​នាំ និង​បញ្ជា​លោក​ម៉ូសេ ដោយ​រៀបចំ​​ខ្លួន​គាត់ ឲ្យ​ទៅ​ចូល​គាល់​​ស្តេចផារ៉ោន។ ព្រះអ​ង្គ​នៅ​តែកា​ន់ខា​ងពួកអ៊ី​ស្រាអែល យ៉ាង​ខ្ជាប់​ខ្ជួន ពោល​គឺ​ព្រះអ​ង្គនៅ​តែ​សកម្ម​ជានិ​ច្ច នៅ​ពីក្រោយ​ស្ថាន​ភាព​ទាំង​នោះ​។ យើង​ក៏​អាច​​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ស្តាប់​ការ​លើក​ទឹក​ចិត្ត ដូច​ពួក​អ៊ីស្រាអែល​ផង​ដែរ។ ប៉ុន្តែ ក្នុង​ពេ​ល​ដ៏​ខ្មៅងងឹត យើង​អា​ចមា​ន​ការក​ម្សាន្ត​ចិត្ត ដោយ​ចង​ចាំ​ថា​ ព្រះអង្គ​ជា​អ្ន​កប្រោ​សយើ​ង​ឲ្យ​រួច​(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គ​តែង​តែ​ជួយ​ដោះស្រា​យ​បញ្ហា​ជួស​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​មិន​​អាច​មើល​ឃើញព្រះ​អង្គ​ធ្វើ​ការ​អ្វី​ខ្លះ​ក៏​ដោយ។-Jennifer Benson Schuldt

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles