អ្នករវល់ទៅណា?

លោក​អេហ្គ័រ​ថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជា​បេសក​ជន ដែល​បាន​ធ្វើ​ការ​បម្រើ​កុល​សម្ព័ន្ធ​​សុល​​​ទក នៅ​ប្រទេស​កាណាដា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៧០០​។ មេក​ន្ទ្រាញ​នៃ​កុល​សម្ព័ន្ធ​នេះ បាន​អរ​គុណ​លោក​យ៉ាំង សម្រាប់​ការ​នាំ​ដំណឹងល្អ​នៃ​ព្រះ​គ្រីស្ទ មក​ប្រាប់​ពួក​គេ ដែល​កាល​នោះ គាត់​បាន​ស្តាប់​ឮដំណឹងល្អជា​លើ​ក​ដំ​បូង ក្នុង​វ័យ​ចាស់​ជរា​។ ដោ​យ​សារ​គា​ត់ដឹ​ង​ថា​ ព្រះ​ជា​ព្រះវរបិតា​របស់​លោកយ៉ាំ​ង ដែល​គង់​នៅស្ថា​ន​សួ​គ៌ នោះ​គាត់​ក៏​បាន​​សួរលោ​កយ៉ាំ​ង​ថា   “តើកា​រនេះ​ មាន​ន័យ​ថា ព្រះអ​ង្គ​ជា​ព្រះវ​របិតា​រ​បស់​ខ្ញុំ​​ដែរ​ឬ?” ពេល​ដែល​លោក​បេសក​ជន​ឆ្លើយ​ថា​ “បាទ” ហ្វូង​មនុស្សដែ​ល​ម​ក​ជួប​ជុំ​គ្នា​នៅក្បែរ​នោះ ក៏​បាន​ស្រែក​ហូ​រ​​ឡើង។

ទោះ​យ៉ា​ង​ណាក៏​ដោ​យ​ លោក​មេ​កន្រ្ទាញ​មិន​ទាន់​និយាយ​ចប់​ទេ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ខ្ញុំ​មិន​ចង់​ខ្វះកា​រគួរ​សម​ទេ ​ប៉ុន្តែ ខ្ញុំ​យ​ល់ថា​ ​… អ្នក​ហាក់​ដូច​ជាចំ​ណាយ​ពេល​យូរ​ណាស់ ទំរាំ​តែ​បាន… មក​ប្រាប់​បង​ប្អូ​ន​របស់​អ្នក ដែល​រស់​នៅ​ក្នុង​​ព្រៃនេះ​”។ ពាក្យ​​ពេច​ន៍នេះ បាន​ដក់​ជាប់​ក្នុ​ង​ចិត្ត​របស់​លោក​យ៉ាំង​ជានិច្ច។

មានពេ​ល​ជាច្រើ​ន​ដង​ហើយ ដែល​ខ្ញុំ​រវល់​តែ​នឿយ​ណាយ​នឹង​ការ​បត់​ចុះឡើ​ង​ៗ នៅ​ក្នុង​ជី​វិត ដោយគិ​តអំ​ពី​ធនធាន សម្រាប់​ឈោង​ចាប់​អ្នក​​ដទៃ​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បា​នដា​ស់តឿ​ន​ខ្ញុំ​ ឲ្យ​​ក្រឡេច​មើល​ជុំវិញ​ខ្លួន ឃើញ​​មាន​មនុស្ស​ជាច្រើ​ន ដែលមិនទា​ន់​បាន​ឮអំ​ពីព្រះ​យេ​ស៊ូវ។ ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​មាន​រឿង​មួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែល​ខ្ញុំទៅ​ដ​ល់ “ដ្បិត​​ព្រះអម្ចាស់​​ដដែល​​​នៃ​​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សម្រាប់​អស់​អ្នក​ណា ដែល​អំពាវនាវ​រក​ទ្រង់ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ”(រ៉ូម ១០:១២-១៣)។

សូម​ចាំថា​ យើង​មិន​មែ​ន​​ចេះ​តែមា​នរឿ​ង​សម្រាប់​និយាយ​ប្រាប់គេ​ទេ​ តែ​រឿង​​អំពីសេ​ចក្តី​សង្រ្គោះ​​របស់ព្រះយេស៊ូវ​ ជា​រឿង​ដែល​ល្អបំ​ផុត ដែល​គេ​បាន​ដំណាល​ប្រាប់។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles