ថ្ងៃដ៏សាមញ្ញ

មាន​ពេល​មួយ ខ្ញុំបា​ន​ទៅ​ដើ​រក​ម្សាន្ត ក្នុង​សារៈ​មន្ទីរ ដែល​ថ្ងៃ​នោះ គេ​បាន​តាំង​ពិពណ៌​ក្រោម​ប្រធានប​ទ “រយៈ​ពេល​មួ​យថ្ងៃ​ ក្នុង​ក្រុង​ប៉ុម​ប៉េយ”។ ពេល​នោះ ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំ​ង ពេលដែ​ល​បាន​ដឹ​ងថា​ ខ្លឹមសារ​នៃ​ការពិ​ពណ៌នេះ​បាន​បង្ហាញ​ថា មុនពេល​សោ​កនាដ​កម្ម​កើតឡើ​ង ក្នុង​ក្រុង​ប៉ុម​ប៉េយ នៅថ្ងៃ​ទី២​៤ ខែ​សីហា ឆ្នាំ​៧៩ នៃ​គ្រីស្ទ​ស​ករាជ អ្វី​ៗ​គ្រប់​យ៉ាង​បាន​ប្រព្រឹត្ត​ទៅ​ជាធម្មតា នៅ​ពេល​ព្រឹក​ថ្ងៃនោះ​។ ប្រជា​ជន​កំពុង​មាន​សកម្ម​ភាពរ​ស់នៅ​ និងប្រ​កប​របរ​រក​ស៊ីជា​ធម្មតា នៅ​ផ្ទះ នៅ​ទីផ្សា និង​នៅកំ​ពង់​ផែ នៃទី​ក្រុង​ប៉ុម​ប៉េ ដែល​មាន​ប្រជា​​ជន ២​ម៉ឺន​នាក់ ​ជាទីក្រុ​ង​ដ៏សម្បូរ​សប្បាយ របស់​ចក្រ​ភព​រ៉ូ​ម៉ាំង។ តែ​នៅ​ម៉ោង​៨​ព្រឹក ​គេឃើ​ញមា​នផ្សែ​ង​តូច​ៗ​បាញ់​ចេញ​ជាប​ន្តប​ន្ទាប់ ពី​ភ្នំ​ភ្លើង​វេសូវាស   ដែល​នៅ​ក្បែរ​ទីក្រុ​ង​នោះ​ ប​ន្ទាប់ម​ក នៅ​ពេល​រសៀល​ស្រាប់តែមាន​បន្ទុះ​ដ៏​ធំស​ម្បើមមួ​យ បាន​ចេញ​ពី​ភ្នំភ្លើ​ងនោះ​។ មិន​ដល់​២៤​ម៉ោង​ផង ទីក្រុង​ប៉ុម​ប៉េយ និង​ប្រជាជន​ជាច្រើ​ន ក្នុ​ង​ទីក្រុង​នេះ ត្រូវ​កំអែល​ភ្នំភ្លើង​ដ៏​ក្រា​ស់​កប់​ពី​លើទាំ​ងរ​ស់។ គេមិ​ននឹ​ក​ស្មាន​សោះ​ថា ​មាន​រឿង​នេះកើ​ត​ឡើង។

យ៉ាង​ណាមិ​ញ ព្រះយេស៊ូវ​បាន​ប្រា​ប់ពួ​ក​សិស្ស​របស់​ព្រះអ​ង្គ​ថា ព្រះអង្គ​នឹង​យា​ង​ត្រឡ​ប់ម​ក​វិញ នៅ​ថ្ងៃ​ណាមួ​យ​ ពេលដែ​ល​មនុ​ស្សម្នា​ កំពុង​រ​វល់​ធ្វើ​ការ​រក​ស៊ី ខ្លះ​ញាំអាហារ​ជា​មួយ​គ្នា ខ្លះ​កំពុង​រៀប​ការ ដោយ​មិន​ដឹ​ង​ថា មាន​រឿ​ងអ្វី​ជិ​ត​កើត​ឡើង​ឡើ​យ។ “ដ្បិត​​កាល​​ណា​​កូ​ន​​ម​នុ​ស្ស​មក នោះ​នឹ​ង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ”(ម៉ាថាយ ២៤:៣៧)។

មូល​ហេតុ​ដែ​លព្រះ​អ​ង្គមា​នបន្ទូល​អំពី​ការ​នេះ គឺដើ​ម្បីជំ​រុញ​ពួក​សាវ័ក​ឲ្យមា​ន​ការ​ចាំ​យាម និង​ត្រៀម​ខ្លួន​ជានិ​ច្ច គឺ​ដូច​ដែល​ព្រះអ​ង្គបា​នមា​នប​ន្ទូល​ថា​​ “ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត”(ខ.៤៤)។

តើយើង​នឹង​មាន​ក្តីអំ​ណរ ដ៏​គួរ​ឲ្យភ្ញា​ក់ផ្អើ​ល​ប៉ុណ្ណា​ ពេល​ដែល​យើងបា​ន​ទទួ​លស្វា​គមន៍​ព្រះ​សង្រ្គោះយើ​ង នៅ​ក្នុង​ថ្ងៃ​នេះ ​ដែល​ជា​ថ្ងៃធ​ម្មតា!-David McMasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles