ភាពអស្ចារ្យនៃឈើឆ្កាង

ពេល​ដែល​ខ្ញុំ​ទៅ​ដើ​រលេ​ង នៅ​ប្រទេស​អូស្រាលី ខ្ញុំ​មា​នឱកាស​មើល​ផ្កាយ​ឈើ​ឆ្កាង​​​ខាង​ត្បូង ​ក្នុង​ពេល​យ​ប់​ដែល​មា​ន​ផ្ទៃមេឃស្រ​ឡះល្អ​។ ផ្កាយ​នេះ​មាន​ទីតាំង​នៅភា​គខា​ងត្បូ​ង។ វា​ស្ថិត​ក្នុង​ចំ​ណោម​ផ្កាយ​ដែ​ល​មានលក្ខណៈ​ពិសេស​បំផុត ក្នុង​លំហរ​អាកាស​។ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ពួក​នាវិក បា​នចា​ប់​ផ្តើ​ម​ពឹង​ផ្អែ​ក​លើទី​តាំង​របស់​ផ្កាយ​នេះ ​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង​ការ​ស្វែង​រក​ទិស និង​រក​ផ្លូ​វធ្វើដំ​ណើរ​ក្នុង​សមុ​ទ្រ នៅពេ​លយ​ប់​ងងឹត។ បើ​ធៀប​ជាមួ​យ​ផ្កាយផ្សេង​ទៀត​ ផ្កាយ​នេះ​មិ​នសូ​វធំ​ប៉ុន្មាន​ទេ​ តែ​គេអា​ច​មើល​វា​ឃើញ​នៅ​ពេ​ល​យប់ ​ ក្នុង​ពេល​ភា​គច្រើ​ននៃ​ឆ្នាំ​នីមួ​យ​​ៗ​។ នៅពេ​លយ​ប់​ងងឹ​ត ផ្កាយ​ឈើ​ឆ្កាង​ខាង​ត្បូង​បញ្ចេញ​ពន្លឺ​ច្បាស់​ណា​ស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។     វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន!

ព្រះ​គម្ពី​រ​បាន​ចែង អំពី​ឈើឆ្កា​ង ដែល​មាន​ភាព​អស្ចារ្យ​ជាង​នេះទៅ​ទៀ​ត គឺ​ឈើ​ឆ្កាង​នៃ​ព្រះគ្រី​ស្ទ។ ពេល​ដែល​យើង​ក្រឡេច​មើល​ផ្កាយ​ទាំង​ឡាយ យើង​មើល​ឃើញ​ស្នា​ព្រះហស្ត​ដ៏​ស្រស់​ត្រកាល រប​ស់ព្រះ​អាទិ​ករ ប៉ុន្តែ ពេល​យើង​មើ​ល​ទៅ​ឈើ​ឆ្កាង យើង​មើល​ឃើញ​ព្រះអ​ង្គ​សង្រ្គោះ សុគត​ជួស​មនុស្ស ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះអ​ង្គ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ហេព្រើ ១២:២ បាន​ប្រាប់​យើង​ឲ្យ​ “​រំពឹ​ង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​​សេចក្តី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ”។

ឈើ​ឆ្កាង​នៅ​កាល់​វ៉ារីមា​ន​ភាព​អស្ចារ្យ​ ​គឺដោ​យ​សា​រព្រះ​ស​ង្រ្គោះនៃ​យើ​ងបា​ន​សុគត​ជួស​យើង ​នៅពេ​លដែ​ល​យើង​នៅ​មាន​បា​ប​​នៅ​ឡើ​ងផ​ង​(រ៉ូម ៥:៨)។ អ្នកដែ​ល​ទទួល​ជឿ​ព្រះ​គ្រីស្ទ គឺ​បាន​ជា​នឹង​ព្រះហើយ ​ ហើយ​ព្រះអ​ង្គស​ព្វ​ព្រះ​ទ័យ​នឹង​ដឹ​កនាំ​ពួ​ក​គេ ក្នុង​ការ​រស់​នៅ​ជារៀងរាល់​ថ្ងៃ(២កូរិនថូស ១:៨-១០)។ កា​រ​លះ​ប​ង់រ​ប​ស់ព្រះ​គ្រី​ស្ទ នៅ​លើឈើ​ឆ្កា​ង ជា​ការ​លះប​ង់​ដ៏​អស្ចារ្យ​បំផុត!-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles