សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់

ថ្ងៃមួយ ខ្ញុំ​បាន​ជួ​ប​រឿង​ច​ម្លែកប​ន្តិច។ ខ្ញុំបា​ន​ស្តាប់​ឮ​បទ​ចម្រៀង​ដដែល​បី​ដង ក្នុង​ថ្ងៃ​តែ​មួយ នៅ​ពេល និ​ង​ទីក​ន្លែង​ខុស​គ្នា​។ នៅ​ពេល​រសៀល ខ្ញុំ​បាន​ចូ​លរួ​ម​ការ​ច្រៀងចំ​រៀង​ទំនុក​ដំកើង ​នៅក្នុង​ផ្ទះ​សម្រាប់​មនុ​ស្ស​ចាស់​​​ជរា។ ពេល​លោកវីលី(Willie) កំពុង​អធិ​ស្ឋា​នបិ​ទ​កម្ម​វិធី មានចាស់ទុំ​ម្នា​ក់​បាន​សុំ​​ឲ្យ​យើង​ច្រៀង​បទ​ “ព្រះយេ​ស៊ូវ​ស្រឡាញ់ខ្ញុំ​” ជា​មួយ​នឹង​គា​ត់។ ដល់​ពេល​​ល្ងាច​រៀង​​ជ្រេ​ប​ន្តិច ខ្ញុំ​ក៏​បាន​ចូ​ល​រួមការជួ​ប​ជុំគ្នា​ ​ជា​មួយ​ក្មេ​ង​ជំទង់​មួយ​ក្រុ​ម នៅក​ន្លែង​ផ្សេង​ទៀត ដែល​នៅទី​នោះ ពួក​គេក៏​បា​នច្រៀ​ងប​ទនេះ​ផ​ង​ដែរ​ ដោយ​ការ​ទះ​ដៃ​ និង​គោះជើ​ង​តាម​ចង្វាក់​ភ្លេង។ ​ក្រោយម​ក​ទៀ​ត ខ្ញុំ​ក៏បា​ន​ទ​ទួល​សារ​ជា​ស​ម្លេង​ក្នុង​ទូ​រ​ស័ព្ទ ពី​កូន​របស់​ខ្ញុំ ដែ​លគា​ត់​បាន​ថ​ត​សម្លេង​ចៅ​ស្រីរបស់​ខ្ញុំ ច្រៀង​បទ​មួ​យ​នេះ​ផង​ដែរ ដោយ​សម្លេ​ង​​តូ​ចដ៏​ពិ​រោះ​​របស់ក្មេ​ងអា​យុ២​ឆ្នាំ​ក​ន្លះ​ ដោយ​​ច្រៀង​​ថា “ខ្ញុំ​ខ្សោយ តែ​ព្រះអ​ង្គ​ខ្លាំ​ង”។ ដូ​ចនេះ​ សរុប​ម​ក នៅ​ថ្ងៃ​នោះ មា​នម​នុ​ស្ស​ចាស់​ជ​រា​ ក្នុង​វ័យ​៩​០​ឆ្នាំ ក្មេង​ជំ​ទង់ និង​ក្មេង​​ដែល​​កំពុង​​​រៀ​ន​​ដើ​រ សុទ្ធ​តែបា​ន​ច្រៀ​ងប​ទ​មួ​យ​នេះ​ទាំងអ​ស់​​គ្នា។​

បន្ទាប់​ពី​បា​ន​ស្តាប់​ប​ទ​ច​ម្រៀង​ដ៏​សាម​ញ្ញមួ​យ​នេះ​ បី​ដង​ហើយ ​ខ្ញុំក៏​បាន​គិ​ត​ថា​ ព្រះ​អម្ចាស់​ប្រហែល​ជា​កំពុងតែ​មា​នប​ន្ទូល​មក​​កាន់​ខ្ញុំ តាម​រយៈ​ប​ទ​ច​ម្រៀ​ង​នោះ​ហើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះអ​ង្គ​បាន​មាន​ប​ន្ទូល​មក​កា​ន់​ខ្ញុំ​តាំ​ងពី​យូរ​មក​ហើ​យថា​ ​ព្រះ​អង្គ​ស្រ​ឡាញ់ខ្ញុំ​។​ ​ក្នុ​ងប​ទ​គ​ម្ពីរ​យ៉ូហាន ជំពូក​១៩ យើងឃើ​ញ​ថា​ ព្រះអ​ង្គបា​ន​អ​នុញ្ញាត​ឲ្យ​គេ​យក​ភួង​បន្លាម​ក​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​អង្គ ហើយ​បាន​ឲ្យគេ​សើ​ចច​ម្អ​ក​​ វាយ​ដំ ដោះព្រះ​ព​ស្ត្រ​ រួ​ចឆ្កា​ង​ព្រះ​អ​ង្គ​(ខ.១-៦)។ ពេល​នោះ ព្រះ​អ​ង្គ​មាន​អំណាច​បញ្ឈ​ប់​ពួក​គេ​ តែ​ព្រះអ​ង្គ​មិ​នបា​នមា​នប​ន្ទូ​លអ្វី​ច្រើ​នទេ​(​ខ.១១)។ ព្រះអ​ង្គ​បា​នធ្វើ​កា​រ​ទាំង​អស់នេះ​ ដើម្បី​សេ​ច​ក្តីស្រ​ឡា​ញ់ ដើម្បី​បង់​ថ្លៃ​លោះ​​បាប​យើ​ង និង​រំ​ដោះយើ​ង​ឲ្យ​រួច​ពី​ការ​ជំនុំ​​ជ​ម្រះ។​

តើ​ព្រះបា​ន​ស្រ​ឡាញ់អ្ន​ក​ច្រើន​ប៉ុ​ណ្ណា? ព្រះ​យេស៊ូ​វ​បា​ន​លា​ព្រះហស្តព្រះ​អ​ង្គ ឲ្យគេ​ដំ​ដែក​គោល​ភ្ជាប់​នឹង​ឈើឆ្កា​ង​។ ព្រះអ​ង្គ​បាន​សុ​គត​ជួស​យើ​ង ហើយ​បន្ទា​ប់ម​ក ក៏​បាន​មា​ន​ព្រះ​ជន្ម​រស់​ឡើ​ងវិ​ញ​។​​ នេះជា​កា​រ​ពិ​តដ៏​មា​នត​ម្លៃស​ម្រាប់​ម​នុ​ស្សទំា​ង​អ​ស់ មិន​ថា​ចាស់​ឬក្មេ​ង​ឡើយ។​-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles