ខ្ញុំនិងឪពុករបស់ខ្ញុំ

មានពេ​ល​មួយ​ មិត្ត​ភ័ក្ត​រ​ប​ស់ខ្ញុំ​ម្នា​ក់បា​នចំ​ណាយ​ពេល​ពេ​ញមួ​យ​ថ្ងៃ​ ដើម្បី​តម្រៀប​ថ្មជា​ជួរ ​ធ្វើផ្លូវ​ដើ​រ​​ក្រោយ​ផ្ទះរ​បស់​គាត់​។ ពេលដែ​ល​កូ​ន​ស្រី​អាយុ​៥​ឆ្នាំរ​បស់គា​ត់ ចង់​ជួយ​គាត់​ ​គាត់​ក៏បា​ន​ប្រា​ប់នា​ង​ឲ្យគ្រា​ន់តែ​ច្រៀង​បាន​ហើ​យ ដើម្បីលើ​ក​ទឹ​កចិ​ត្ត​គា​ត់ ក្នុង​ពេល​ធ្វើ​ការ​​។ ​​​​តែ​នាងមិ​ន​ព្រ​មទេ ព្រោះ​នាង​ចង់ ជួយ គាត់។ ក្រោយ​មក គាត់ក៏បា​ន​ឲ្យនា​ងជួ​យគា​ត់​ ដោយ​ប្រយ័ត្ន​ប្រយែង ដោយ​គ្រាន់​តែ​ឲ្យ​នាង​ដា​ក់​ដៃលើ​ថ្មដែ​ល​គាត់​កំពុ​ងផ្លា​ស់​ទី​។ ត្រង់​ចំណុច​នេះ​ គាត់​អាច​សង់​ផ្លូវដើរ​​នោះ​ហើ​យ​លឿន​ជាង​នេះ​ បើសិ​ន​ជា​នា​ង​មិ​នបា​នរំ​ខានគា​ត់​ទេ​នោះ​។​ តែទោះ​ជា​យ៉ា​ងណាក៏ដោ​យ​ នៅ​ចុ​ង​ប​ញ្ចប់ គាត់មិន​គ្រាន់​តែបា​ន​ស​ង់បា​ន​ផ្លូវដើរ​​មួយ​ប៉ុណ្ណោះ​ឡើ​យ តែថែ​ម​ទាំ​ងនាំ​​ឲ្យកូ​ន​ស្រី​​គាត់​មា​នមោ​ទន​ភាព​ផង​ដែរ​។ ក្នុង​ពេល​ញាំ​អា​ហារពេ​ល​ល្ងាច​​ថ្ងៃ​នោះ​ នាង​ក៏​បាន​ប្រកាស​ថា ​“កូន និងប៉ាប៉ា បានតម្រៀ​បថ្ម​ធ្វើ​ផ្លូវ​ដើរ”។

តាំង​ពីដើ​ម​ដំ​បូ​ង​មក​ ព្រះបា​ន​ប្រើ​រាស្រ្ត​របស់​ព្រះ​អង្គ​ ឲ្យ​សម្រច​កិច្ចការ​រប​ស់​ព្រះ​អង្គ​។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ប្រទាន​សមត្ថ​ភាព​ ឲ្យ​​អ័ដាំម​ធ្វើកា​រ​ក្នុង​សួ​​ន​​ច្បា​រ​​អេ​ដែ​ន និង​មើល​ថែ​រ​ស​ត្វ​ទំាង​ឡាយ ព្រះអង្គ​បាន​ប្រ​គល់​កិច្ច​កា​រសួ​ន​​ច្បារ​នោះ ទៅ​ក្នុង​ដៃគា​​ត់(លោកុប្បត្តិ ២:១៥-២០)។

ក្រោយ​មក​ព្រះ​អ​ង្គ​ក៏​បា​ន​បន្ត​អនុវត្ត​យ៉ាង​ដូ​ច​នេះ ជាមួ​យ​មនុ​ស្ស​ជា​ច្រើ​ន​ទៀត។ ពេល​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​មា​ន​ដំ​ណាក់ នៅ​លើ​ផែ​ន​ដី ព្រះអ​ង្គ​មិ​នបា​ន​ឲ្យ​រោង​ឧបោសថ ឬ​ព្រះ​វិហារ​ធ្លា​ក់​ចុះ​ពីលើ​ស្ថានសួ​គ៌ម​ក​ឡើ​យ តែ​ព្រះ​អ​ង្គបា​ន​ឲ្យ​សិល្បៈ​ក​រ​ និ​ង​ពួ​ក​ជា​ង​រា​ប់ពា​ន់​នាក់​ចូល​រួម ក្នុង​ការ​សា​ង​ស​ង់​នោះ​(និក្ខមនំ ៣៥-៣៨ ១ពង្សាវតាក្សត្រ ៦)។ ពេល​ព្រះ​យេស៊ូវ​ប្រកាស​អំពី​កា​រ​ដែល​ព្រះ​​តាំង​រា​ជ្យ​ថ្មី​ នៅ​លើ​ផែ​ន​ដី​នេះ ព្រះ​អង្គ​បា​ន​អ​ញ្ជើញ​មនុស្ស​ឲ្យ​រួម​ចំ​ណែកក្នុ​ង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​។ ព្រះ​​អ​ង្គ​​បា​ន​​ប្រា​ប់​ពួ​ក​សិ​ស្សរ​ប​ស់​ព្រះអ​ង្គ​ថា​ “ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចម្រូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​ទ្រង់”(ម៉ាថាយ ៩:៣៨)។

ព្រះ​អង្គ​បា​ន​ស្វា​គមន៍​យើង​ ឲ្យរួ​ម​ចំ​ណែក​ជា​ដៃ​គូក្នុង​នគរ​ព្រះ​អ​ង្គ គឺ​មិន​ខុ​ស​ពី​កា​រ​ដែល​ឪពុក​ម្តាយឲ្យ​កូ​នរួ​ម​ចំ​ណែក ក្នុង​កិ​ច្ច​កា​រគ្រួ​សា​រឡើ​​យ។-Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles