March 2016

You are here:
ច្រឡំអត្តសញ្ញាណ

ស្កុត ក្រោឌ័រ(Scott Crowder) ជា​ប្អូន​ប្រុស​ពៅរ​បស់​ខ្ញុំ​ ដែល​បាន​ចា​ប់កំ​ណើត ពេល​ខ្ញុំ​កំពុង​រៀននៅ​វិ​ទ្យាល័យ។ ដូ​ចនេះ​ យើងមា​ន​អាយុ​ខុស​គ្នាខ្លាំង​ណា​ស់ បាន​ជា​មាន​រឿ​ង​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើ​ន​ ពេលដែ​ល​គា​ត់ដ​ល់វ័​យ​ត្រូ​វ​ចូល​រៀន​នៅសកល​វិទ្យា​ល័យ​។ ពេលគា​ត់ចា​ប់​ផ្តើម​ការ​ធ្វើដំ​ណើរជា​លើ​កដំ​បូ​ង ទៅស​កលវិ​ទ្យាល័​យ ខ្ញុំនឹងម្តាយរ​បស់​យើង​បា​ន​រួម​ដំណើរ​ជា​មួយ​គាត់។ ពេលយើ​ងទៅ​ដ​ល់សកល​វិទ្យាល័យ មនុស្ស​នៅ​ទីនោះ​បាន​ច្រ​ឡំថា​ ខ្ញុំជា​ឪ​ពុក​របស់​គាត់ ​ហើយម្តាយ​រប​ស់​យើង​ជា​យាយ​របស់​គាត់​។ យើងក៏​បា​នប្រា​ប់​គេ​កុំឲ្យ​ច្រ​ឡំ តែក្រោយ​មក យើង​ក៏​ឈប់​ប្រាប់​គេ​ទៀត។ ទោះ​បី​ជា​យើង​បា​នធ្វើ​ ឬ​និយា​យ​អ្វីក៏​ដោ​យ ក៏​ទំនាក់​ទំនង​ដ៏ពិ​ត​ប្រា​កដ ដែល​យើង​មា​ន​ជាគ្រួ​សារ បាន​ធ្វើ​ឲ្យ​គេ​លែងយ​ល់​ច្រឡំ​​ទៀត។ មានពេ​ល​មួយ ព្រះយេ​ស៊ូវ​បាន​សួ​រពួ​កផា​រិស៊ីថា​ ​“អ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះវង្ស​អ្នក​ណា”។ នោះ​​គេ​ទូល​ឆ្លើយ​​ថា ព្រះ​អង្គ​“ជា​ព្រះវង្ស​ហ្លួង​ដាវីឌ”(ម៉ាថាយ ២២:៤២)។ ការ​ស្គាល់អ​ត្តស​ញ្ញាណរ​បស់ព្រះ​មែស៊ី គឺ​ពិត​ជាសំ​ខាន់​ណាស់។ ពួក​គេ​ក៏បា​នឆ្លើ​យ​ត្រូវ​ហើ​យ ប៉ុន្តែ ចម្លើយរ​បស់​ពួ​កគេ​មិ​នទា​ន់​ពេញ​លេញទេ។​ ព្រះគ​ម្ពីរ​បាន​ប​​ញ្ជា​ក់​ថា ព្រះមែ​ស៊ីនឹងយា​ងម​ក​ ហើយ​សោយ​រាជ្យ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​វង្គហ្លួងដា​វីឌ​។ ប៉ុន្តែ ព្រះយេ​ស៊ូវ​បា​ន​រំឭ​កពួ​ក​គេថា​ ស្តេចដាវីឌ​នឹង​បាន​ធ្វើ​ជាព្ធយុកោរ​ប​ស់​ព្រះគ្រី​ស្ទ ​ហើយ​ជាង​នេះ​ទៅ​ទៀត​ ស្តេច​ដាវី​ឌ​ក៏​បា​នហៅ​ព្រះអ​ង្គ​ថា​ “ព្រះអ​ម្ចាស់”។​ ពេលព្រះយេស៊ូ​វសួ​រ​លោកពេ​ត្រុស ដោយសំណួរ​ដូចនេះដែរ​ គាត់​បាន​ឆ្លើយ​យ៉ាង​ត្រឹម​ត្រូ​​វថា “ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១៦:១៦)។ សព្វ​ថ្ងៃនេះ​ អត្ត​សញ្ញាណ​រប​ស់​ព្រះ​យេស៊ូវ​សំខាន់​លើស​អ្វី​ៗ​ទាំ​ងអស់ ហើយ​ក៏សំ​ខាន់​អ​ស់ក​ល្ប​ជានិច្ច​ផង​ បាន​ជា​យើងមិន​ត្រូវ​មា​ន​ការ​យ​ល់​ដឹង​ខុ​ស…

Read article
ការប្តេជ្ញាចិត្ត

ក្នុង​អំឡុ​ងពេ​ល​ទូរ​ទស្សន៍​កំពុ​ងផ្សាយ​ពត៌​មា​ន អំពី​ទុក្ខ​វេទ​នារ​បស់​ជ​នភា​សខ្លួ​ន ដែល​បាន​រត់​គេច​ចេញ​ពី​ប្រ​ទេស ដែល​កំពុង​តែ​ហិន​ហោច​ដោ​យ​សារស​ង្រ្គាម ខ្ញុំ​មាន​កា​រ​ប៉ះពា​ល់​ចិត្ត​យ៉ា​ង​ខ្លាំង​ចំពោះពាក្យ​សម្តី​របស់​ក្មេង​ស្រី​ម្នា​ក់ អាយុ១​០ឆ្នាំ​។ ទោះបី​ជា​ជន​ភា​ស​ខ្លួន​ទាំង​នោះ​ មិន​ងាយ​នឹងបា​ន​ត្រឡ​ប់​មក​ផ្ទះ​រប​ស់​ខ្លួន​វិ​ញក៏ដោ​យ ក៏នា​ង​នៅតែ​ប​ង្ហាញចេ​ញ​នូវ​ទឹ​កចិ​ត្តដែ​លមិន​​ព្រម​បោះ​បង់​ចោល​ដោយ​ងា​យៗ​។​   នាង​និយា​យ​ប្រាប់​គេ​   ​ដោយកា​រ​ប្តេជ្ញា​ចិត្ត​ដ៏​ស្ងាត់ស្ងៀ​ម​ថា​ “ពេល​ខ្ញុំ​ត្រឡប់​ទៅវិ​ញ​ ខ្ញុំ​នឹង​​ទៅលេ​ង​អ្នក​ជិត​ខា​ងរ​បស់ខ្ញុំ​ ខ្ញុំនឹ​ង​លេ​ង​ជាមួ​យ​មិត្ត​ភ័ក្ត​រប​ស់ខ្ញុំ​។​ ប៉ាខ្ញុំ​ថា​ យើង​អត់មា​ន​ផ្ទះនៅ​ទៀ​តទេ​ ​តែខ្ញុំ​ប្រា​ប់គា​ត់​ថា ​យើងនឹ​ង​ជួស​ជុ​ល​ផ្ទះយើង​ឡើង​វិ​ញ”។ ​ យើងអា​ច​មា​ន​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​រ​ស់នៅ​ ​ជា​ពិសេស នៅ​ពេល​ដែល​កា​រ​ប្តេជ្ញា​ចិ​ត្តនោះ​ បាន​ចាក់​ឫ​ស​ចូល​ទៅ​ក្នុងសេ​ចក្តី​ជំនឿ​លើព្រះ ​ និង​សេចក្តី​ស្រឡា​ញ់ចំ​ពោះ​​អ្នក​ដ​ទៃ។​ យ៉ាងណា​មិ​ញ​ កណ្ឌគម្ពី​រនា​ង​រស់ បាន​និ​យាយ​អំ​ពី​ស្រ្តីបី​នាក់ ដែល​បាន​រស់​នៅ​ជាមួ​យគ្នា​ ដោយ​សោកនាដក​ម្ម។ បន្ទាប់​ពី​ប្តីរ​បស់​នាង​ណាអូ​មី និង​កូន​ប្រុស​ទាំង​ពី​រ​នាក់រប​ស់នា​ង​បាន​ស្លា​ប់អ​ស់ នាង​ក៏បា​ន​សម្រេចចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង នៅ​ភូមិ​បេថ្លេហិម​វិញ ហើយនា​ង​បាន​ជម្រុញ​ឲ្យកូន​ប្រសាស្រី​ទាំង​ពីរ​នា​ក់ ដែ​ល​ជា​ស្រ្តីមេ​ម៉ាយ ប​ន្ត​រស់នៅ​ក្នុ​ងស្រុ​កម៉ូ​អាប់​។ នាងអ័រប៉ា​បាន​ប​ន្តរ​ស់​នៅ​ក្នុង​ស្រុកនោះ​ទៀ​ត តែនាង​​រស់​បាន​ស្បថថា​ នាងនឹង​ទៅ​តា​មនា​ង​ណា​អូម៊ី​គ្រប់​ទីក​ន្លែង គឺ​ដូច​ដែល​នាង​បាន​និយាយ​ថា “សាសន៍​របស់​​អ្នក​​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ ពេល​នាង​ណាអូ​មី​ឃើ​ញ​ថា នាងរ​ស់ “​ប្តេជ្ញា​ចិត្ត​នឹង​​ទៅ​​តា​ម​​ដូច្នោះ​​ហើយ នោះ​គា​ត់​ក៏​លែង​និយាយ​ទៅ”(ខ.១៨) ហើយ​ពួក​គេក៏​បា​ន​ចាប់​ផ្តើម​ចេញដំ​ណើរជា​មួ​យគ្នា​។​ ជួន​កាល ភាព​មានៈ​មាន​ឫស​គល់​នៅក្នុ​ង​សេច​ក្តីអំ​ណួត តែ​ការ​ប្តេ​ជ្ញាចិ​ត្ត​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំ​ង ដោយសា​រ​សេច​ក្តី​ស្រ​ឡាញ់​។ ពេល​ព្រះយេស៊ូវ​យាង​ទៅ​រក​ឈើឆ្កាង…

Read article
ស្ថានសួគ៌អរសប្បាយ

យ៉ូអាន(Joann) បានទទួល​កា​រចិ​ញ្ចឹមបី​បា​ច់ នៅក្នុង​គ្រួសារគ្រី​ស្ទ​បរិ​ស័ទ​មួ​យ។​​ ប៉ុន្តែ ពេល​នាងទៅរៀ​ន​នៅ​មហា​វិទ្យាល័​យ នាងក៏​ចា​ប់​ផ្តើ​ម​មានកា​រស​ង្ស័យ​ចំពោះ​សេចក្តី​ជំនឿ​របស់​ខ្លួន​ ហើយ​ក៏​បាន​ដើ​រ​ចេ​ញ​ឆ្ងា​យពី​ព្រះ​។ បន្ទាប់ពី​បាន​ប​ញ្ចប់​ការ​សិក្សានៅ​មហា​វិទ្យាល័​យ នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កា​ន់​ប្រទេស​ជាច្រើ​ន​ ដែល​​នៅ​ទី​នោះ នាងតែ​ង​តែ​ខំ​​ស្វែង​រក​សុភ​មង្គល ប៉ុន្តែ ​មិនដែ​ល​រក​បា​នដូ​ច​បំ​ណងទេ។ ពេល​ដែ​ល​នាង​កំ​ពុ​ង​តែ​ជួប​ទុ​ក្ខលំបាក នាង​ក៏​បាន​ដឹងខ្លួន​ថា ព្រះ​កំពុង​តាម​រក​​នាង ហើយ​នាង​ត្រូ​វ​កា​រ​ព្រះ​អង្គ​។​ យ៉ូអាន​ក៏​បាន​ទូ​រស័ព្ទ​ពីប្រទេសអាឡឺម៉ង់ ទៅ​ឪពុក​ម្តាយ​ នៅ​សហ​រដ្ឋ​អា​មរិក ហើយ​ជ​ម្រាប​ពួ​ក​គា​ត់ថា​ នាង​បាន​ថ្វាយ​ជីវិត​ដ​ល់​ព្រះគ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បានធ្វើ​ឲ្យ​ជីវិ​តនា​ង​ផ្លាស់ប្រែ! នាង​បាន​សុំ​ទោសពួ​ក​គា​ត់ ដែល​បា​ន​ធ្វើ​ឲ្យ​ពួកគា​ត់​មាន​​ការព្រួយ​បារម្ភ​។ ឪពុក​ម្តាយ​របស់​នាង​មា​ន​ការ​រំភើប​ចិត្ត​ណា​ស់ បាន​ជា​ពួក​គាត់​ទូរស័​ព្ទ​ហៅ​បង​ប្រុស និង​បង​ថ្លៃ​ស្រី​របស់​នាង ឲ្យម​ក​ផ្ទះ​ពួក​គាត់​ភ្លា​ម។ ពួកគា​ត់​ចង់​ប្រាប់​អ្នក​ទាំង​ពីរ​អំពី​ដំណឹង​ដ៏​រំភើប​រីក​រាយ​​នោះ ដោយ​ផ្ទាល់​។​ ពួក​គាត់​មា​ន​ប្រសាសន៍​ទៅកា​ន់​ពួក​គេ ​ទាំង​អំណរ​លាយ​ទឹ​ក​ភ្នែក​ថា​ “ប្អូ​នស្រី​រប​ស់​កូន​បាន​ទទួល​ព្រះ​គ្រីស្ទ​ហើយ!​” យ៉ាង​ណាមិ​ញ ​ស្រ្តី​ដែ​លមា​ន​ចែង​ក្នុ​ង​បទ​គម្ពី​រលូ​កា ជំពូក​១៥ បាន​រក​ឃើញ​កាក់​ដែល​នាង​បាន​បាត់ ហើយ​ក៏បា​ន​ហៅ​មិត្ត​ភ័ក្ត និង​អ្នក​ជិត​ខា​ង​ឲ្យមកអ​រស​ប្បាយ​ជា​មួយ​នាង​ទាំង​អស់​​គ្នា(ខ.៩)​។ ព្រះយេ​ស៊ូវ​បា​ន​មា​ន​បន្ទូល​អំពី​រឿង​នេះ​ និង​អំពី​រឿង​ផ្សេ​ងទៀ​ត​ (ដូច​ជា​រឿង​ស​ត្វ​ចៀម​ដែល​បាត់ និង​រឿង​កូ​ន​ពៅ​វ​ង្វេង) ទៅ​កាន់​បណ្តា​ជន​ ដែល​ជាអ្ន​ក​កា​ន់​សាសនា​នៅ​សម័យ​នោះ ​ដើម្បីប​ង្ហាញ​ពួ​ក​គេ អំពី​ការ​ដែ​ល​ព្រះអង្គ​យា​ង​ចុះម​កក្នុ​ង​លោកិ​យ ដើម្បីស្វែ​ងរ​ក​មនុស្ស​មាន​បាប​ដែលកំ​ពុង​បា​ត់​ប​ង់។​ ពេល​ដែល​យើងទ​ទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ព្រះ​ ទាំង​អ្នក​នៅ​ផែន​ដី និង​អ្ន​កដែ​ល​នៅ​ស្ថាន​សួ​គ៌នាំ​គ្នា​អរ​សប្បាយ​យ៉ាង​ខ្លាំ​ង។​ គឺ​ដូច​ដែ​ល​ព្រះ​យេស៊ូវ​មាន​​បន្ទូលថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​អំណរ…

Read article
ក្លិនដ៏ក្រអូប

មាន​ក្លិន​ខ្លះ ​ធ្វើឲ្យ​យើ​ងមិ​ន​អាច​បំ​ភ្លេច​បា​ន។ ថ្មីៗ​នេះ​ ស្វាមីរ​បស់ខ្ញុំ​​បាន​ប្រា​ប់​ខ្ញុំ​ថា ក្រែម​សម្រា​ប់កោ​រពុ​កមា​ត់​គា​ត់ ជិត​អ​ស់ហើ​យ។ ខ្ញុំក៏​ប្រា​ប់​គាត់ថា​ “ពេលអូ​នទៅ​ផ្សា​ អូន​នឹង​​ទិញឲ្យ​បង”។​ គាត់​ក៏យ​ក​កំ​ប៉ុង​ក្រែ​មនោះ​ ​មកសួ​រ​ខ្ញុំថា​ ​“តើអូ​នអា​ច​រ​កទិ​ញ​ម៉ាក​នេះ​ឲ្យ​បង​​បាន​ទេ? បងចូ​លចិ​ត្ត​ក្លិ​នវា​ ប៉ាបង​​គាត់​ប្រើ​តែ​ម៉ាក​មួយ​នេះ​ឯ​ង​”។ ខ្ញុំក៏​ញ​ញឹម​ ដោយនឹ​ក​ចាំអំ​ពីអនុស្សា​វរីយ​កាល​ពី​វ័យ​កុមា​រ ដែល​កាល​នោះ​ ម្តាយ​របស់​ខ្ញុំ​ចូ​ល​ចិត្ត​ប្រើសាប៊ូតែ​មួ​យម៉ា​ក សម្រាប់​កក់​​សក់ឲ្យខ្ញុំ​។​ យើង​ទាំ​ង​ពី​រ​នា​ក់ប្តី​ប្រ​ព​ន្ធ សុទ្ធ​តែ​នឹ​ក​ចាំអំ​ពីម​នុស្ស​ជាទី​ស្រ​ឡាញ់រ​បស់យើ​ង   ដោយ​សារ​ក្លិនដ៏​ក្រអូ​បនៃរ​បស់​ដែល​យើង​ចូ​ល​ចិ​ត្ត​ប្រើ។ លោក​អូលីវើ វេដេល ហូម​(Oliver Wendell Holmes) បានមានប្រសា​ស៍​ថា ​“ក្លិន​ងាយ​នឹង​ធ្វើ​​ឲ្យមនុស្សនឹ​កឃើ​ញ​ការច​ងចាំ​ ក្តី​ស្រម៉ៃ អនុស្សាវរី​យ​ចា​ស់ៗ​​ និង​ចំ​ណង​ទា​ក់​ទ​ង បាន​យ៉ាង​​ងាយជាងរ​ស់​ជា​តិ ឬ​សម្លេ​ង​”។​ ចុះបើ​សិន​ជា​ជី​វិត​យើង​ បាន​បញ្ចេញ​ក្លិន​ដ៏ក្រអូប ដែ​លទា​ក់​ទាញ​អ្ន​ក​ដទៃ​ឲ្យ​មករកព្រះ​វិញ   តើ​ប្រសើរ​យ៉ាង​ណាដែរ?   ត្រ​ង់ចំ​ណុច​នេះ​ បទគ​ម្ពីរ ២កូរិនថូស ២:១៥ បាន​ចែង​ថា “ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ”។ ក្លិន​រប​ស់​យើង ​ជាទីស​ព្វ​ព្រះទ័យដល់​ព្រះ ​ប៉ុន្តែ វាក៏​ទាក់​ទា​ញ​អ្នក​ដ​ទៃ ឲ្យ​មក​រ​ក​ព្រះ​អង្គ ឬ​ទប់​ទ​ល់នឹ​ង​​ពួ​ក​គេ។​ យើងដែ​ល​ជាអ្ន​ក​ដែល​មាន​កា​រយ​ល់ដឹ​ង​ អំពី​ការ​លះប​ង់​រប​ស់​ព្រះយេ​ស៊ូ​វ មានឱ​កា​ស​ធ្វើ​ជា…

Read article
ការយល់ដឹងពីពពក​នៅលើ​មេឃ

ខ្សែ​ភាព​យន្ត ដែល​មាន​ចំ​ណង​ជើង​ថា​ “ស្លាប​បក្សី” ជា​ខ្សែ​ភាព​យន្ត​ដែ​លនិយាយ​អំពី​អាកាសយានិក​អាមេរិក​ពីរនាក់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១​។ នៅ​ឆ្នាំ ១៩២៧ ​ខ្សែ​ភាព​យន្ត​នេះ​ ​ក៏បា​នក្លា​យ​ជា​ខ្សែភាព​យន្ត​ទី​មួ​យ ដែល​បា​នទ​ទួល​ពា​នរ​ង្វា​ន់​អូស្កា សម្រា​ប់រូ​បភា​​ពដែល​ល្អដាច់គេ​។ ពេល​ដែល​គេ​កំពុ​ងផ​លិ​តរឿ​ង​នេះ ​គេបា​នផ្អា​កកា​រ​ថត​ អស់​ជាច្រើ​ន​ថ្ងៃ​។ ផលិត​ករ​របស់រឿ​ង​នេះ ​មាន​ចិត្ត​ត​ប់ប្រ​ម​ល់ណា​ស់ ​បាន​ជា​គាត់​សួ​រអ្ន​ក​ដឹក​នាំរឿ​ង​ អំពី​មូល​ហេតុ​ដែល​មា​ន​កា​រអាក់ខានដូ​ចនេះ​។​ គាត់​​​បាន​ឆ្លើយ​ត​បថា​ “បញ្ហា​នេះគឺប​ណ្តាល​ម​កពី​ផ្ទៃមេ​ឃស្រឡះ​ពេក។ គេ​អាច​ថត​ឈុ​តប្រ​យុទ្ធគ្នា​នៅ​លើអា​កាស​បា​នច្បា​ស់ បើសិ​ន​ជា​មានព​ពក​ច្រើ​ន​។ ដូ​ចនេះ​ ពពក​ជួ​យឲ្យ​គេ​មើ​ល​ឃើញ​យន្ត​ហោះប្រយុទ្ធ​គ្នាច្បា​ស់​”។ គាត់​មា​នប្រ​សាស​ន៍​ត្រឹម​ត្រូ​វណា​ស់​​។ ទាល់​តែ​មានព​ពក នៅ​ផ្ទៃ​ខាង​ក្រោ​យ ​ទើប​ទ​ស្សនិក​ជ​ន​អាច​មើ​លឃើ​ញ​ការប្រ​យុទ្ធ​គ្នា នៅលើ​អា​កា​សបា​នច្បា​ស់​​ល្អ។ ជា​ញឹក​ញាប់​ យើងច្រើ​ន​តែច​ង់​ឲ្យ​ផ្ទៃមេឃ​ស្រឡះ​ ជា​ជាង​មានពពក​ខ្មៅ​ច្រើ​ន។ ប៉ុន្តែ ផ្ទៃមេ​ឃ​ដែល​មា​នព​ព​ក អាច​បង្ហា​ញ​ឲ្យ​យើង​ឃើ​ញភា​ពស្មោះ​ត្រ​ង់រ​បស់​ព្រះ​។ ពេលដែ​ល​យើង​ងា​កម​ក​មើល​ភា​ព​​អា​ប់​​អួរ​ ដែល​ដូច​ជាព​ពក​នៅលើ​មេឃ​​ យើង​អាច​ដឹ​ងថា​ ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​ស្មោះត្រង់​យ៉ាង​ណា ​ក្នុងពេ​ល​ដែល​យើ​ង​កំពុង​មាន​ទុ​ក្ខ​លំ​បាក​។ ពេល​លោ​ក​យ៉ូ​ប ចាប់​ផ្តើម​​​ជួ​ប​ទុក្ខ​វេទនា​ដ៏​ធ្ងន់ធ្ង​រ គាត់​បា​នពោ​ល​ទំនួ​ញ​ថា​ “សូម​​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ … សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យគ្រាស​មក​បំភ័យ​ផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាល​ពី​ដើម​ត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ”(៤២:៥)។ ពេលនោះ…

Read article
អាហារសម្រាប់ចិត្ត

ខ្ញុំចូល​ចិត្ត​អាហារ! ខ្ញុំចូ​ល​ចិ​ត្ត​មើល​អាហារ​ដែល​គេ​បា​ន​រៀប​យ៉ាង​ស្អាត នៅ​លើតុ​ ហើយ​ខ្ញុំ​ចូលចិត្តក្រេ​បយ​ករ​ស់​ជាតិ​រប​ស់អា​ហា​រ​ទាំង​​នោះបន្តិច​ម្តង​ៗ​។​ បើសិ​នជា​ខ្ញុំអា​ចញាំ​អាហា​រ​បាន​តាម​ចិត្ត នោះខ្ញុំនឹ​ង​ញ្ញាំឲ្យ​បានកា​ន់​តែញឹ​កញា​ប់ ​ទោះបី​ជាវា​នឹង​បណ្តាល​ឲ្យ​ខ្ញុំឡើ​ងគី​ឡូក៏​ដោ​យ។​ តែ​វា​ជាការប្រសើរ​ណា​ស់ ដែល​ភរិយា​រប​ស់ខ្ញុំ​ដឹ​ងថា​ ពេល​ណានា​ងត្រូ​វ​រំឭ​ក​ខ្ញុំ ដោយ​ក្តីស្រ​ឡាញ់ ឲ្យ​ញាំ​អាហារ​ដែ​ល​នាំឲ្យ​មាន​សុខ​ភា​ព​ល្អ ​ក្នុងប​រិមាណ​ដ៏ត្រឹ​ម​​ត្រូវ។ យ៉ាងណា​មិ​ញ​ ហោរា​យេរេមា​បាន​មាន​ប្រ​សាសន៍​ថា​ ពេល​ដែល​គា​ត់​បាន​ឃើ​ញព្រះ​​បន្ទូល​(ដោយរាប់ប​ញ្ចូ​លទាំ​ង​ព្រះប​ន្ទូល អំពី​ការ​ជំ​នុំ​ជម្រះរ​បស់​ព្រះ​ផង) គាត់​បាន “ទទួល​ទាន​”ភ្លាម(យេរេមា ១៥:១៦)។ កា​រនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សួរ​ខ្លួ​ន​ឯ​ងថា តើ​ខ្ញុំបា​ន​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​ព្រះ ​ហើយ​ទទួល​ទា​នព្រះ​ប​ន្ទូល​ព្រះអ​ង្គភ្លាម​ៗ ឲ្យ​បាន​ញឹ​កញា​ប់ដូ​ច​លោក​យេរេមា​ដែ​រឬ​​ទេ? ជាកា​រ​ពិ​ត​ណាស់ លោកយេ​រេមាមិ​ន​បា​ន​និយាយ​សំ​ដៅ​ទៅ​លើ ការ​ទ​ទួ​លទា​ន ដោយ​យក​​ព្រះប​ន្ទូល​មក​ដា​ក់ចូ​លក្នុ​ងមា​ត់ទំ​ពារ​លេប ដូច​អាហា​រ​ធម្ម​តា​នោះទេ​។​ គាត់គ្រាន់​តែ​​ចង់​ប្រា​ប់យើ​ង​ថា គាត់បានអានព្រះ​បន្ទូ​ល​​ព្រះអ​ង្គ ហើយឲ្យ​ព្រះ​បន្ទូ​ល​ព្រះអង្គ​ បាន​ជ្រួត​ជ្រាប​ក្នុ​ង​ចិត្ត និង​វិញ្ញាណ​របស់​គាត់។ នោះហើ​យ​ជា​បំណង​ព្រះ​ហឫ​ទ័​យ​ព្រះ​។ ព្រះប​ន្ទូល​ជា​អា​ហារខា​ងវិ​ញ្ញាណ សម្រាប់​ចិត្ត​រ​ប​ស់​យើង។ ពេល​ដែ​លយើង​ទ​ទួល​ទា​ន​ព្រះបន្ទូ​លព្រះ​ ព្រះវិញ្ញាណប​រិសុ​ទ្ធប្រ​ទាន​នូវ​អំណាច ​ដើម្បីជួយ​ឲ្យ​យើង​លូត​​លាស់​ កាន់តែមានលក្ខណៈដូ​ច​ព្រះយេស៊ូវ។ ព្រះប​ន្ទូល​​កែ​ប្រែរបៀបដែ​លយើ​ង​គិត​ អំពី​ព្រះ លុយ ខ្មាំងស​ត្រូវ អាជីព និង​គ្រួសារ។ និយាយ​រួម ព្រះ​បន្ទូ​ល​ព្រះ ​ពិត​ជាមា​នប្រ​យោជន៍​ចំពោះ​យើង​ណា​ស់។ ដូច​នេះ ចូរ​យើង “ទទួល​ទាន”ព្រះប​ន្ទូល​ព្រះ​ ឲ្យ​ចិត្ត​ស្កប់​ស្កល់។ ខ្ញុំ​ជឿថា​…

Read article
ឈ្មោះមុខនាទី

ពេល​ដែល​វិ​ទ្យុប៊ីប៊ីស៊ី របស់​ចក្រ​ភព​អ​ង់​គ្លេ​ស បាន​ធ្វើ​សំភាស​ស្រ្តីម្នា​ក់​ ដោយ​សុំ​ឲ្យ​នាងឲ្យ​ឧទាហរណ៍ អំពី​ការងា​រដែ​ល​សំ​ខាន់ ដែលគេ​មិ​ន​សូ​វស្គា​ល់ ហើយ​ថែម​ទំាំង​មាន​លក្ខណៈ​ចម្លែក នា​ង​ក៏​បា​នប្រា​ប់​គេថា​ មានអ្ន​កនិ​ព​ន្ធសៀ​វភៅម្នា​ក់បា​នដា​ក់​ឈ្មោះឲ្យ​កា​រងារ​រប​ស់​នាង​ថា “អ្នក​បច្ចេកទេស​ផ្នែក​សេរ៉ាមិក នៅក្រោ​មទឹ​ក​”។ តាម​ពិត ​នាងជា​អ្នក​លា​ង​ចាន​ នៅភោ​ជ្ជនីយ​ដ្ឋាន​មួយ​​។ ជួនកា​ល គេដាក់​ឈ្មោះ​ច​ម្លែកៗ​​ឲ្យ​ការងារ​សា​មញ្ញ​ៗ ដើម្បី​ឲ្យ​គេ​មានអារម្មណ៍​ថា ​ការងារ​នោះហា​ក់​ដូច​ជា​សំខាន់​ជាងមុ​ន។ ក្នុងប​ទ​គម្ពី​រ​អេ​ភេសូរ ៤:១១ ពេល​ដែល​សា​វ័កប៉ុ​លរៀ​ប​រាប់ អំពីអំ​ណោយទា​ន​មួយ​ចំ​នួន ដែល​ព្រះ​បាន​ប្រ​ទាន​ដល់​ពួ​ក​ជំនុំ គាត់​មិន​ច​ង់​ឲ្យគេ​យ​ល់​ថា​ ​អំណោយទា​ន​ទាំង​នោះ​ ជា​មុខ​នាទី​ដែលខ្ព​ង់​ខ្ពស់​ជា​ង​គេ​ឡើ​យ។ យើងម្នា​ក់​ៗ​ដែល​ជា​អ្នក​ជឿ​ព្រះ​ ជា​អវយវៈ​នៃ​រូប​កាយព្រះ​គ្រីស្ទ​ ដែលសុ​ទ្ធ​តែសំ​ខាន់ និង​មាន​ភា​ព​ចាំបា​​ច់​ដូច​គ្នា ដើម្បីឲ្យរូបកា​យទាំ​ង​មូ​លមា​ន​ដំណើ​រកា​រ​បាន​​ល្អ។ គ្មាន​ផ្នែក​នៃ​រូប​កាយ​មួ​យ​ណា ដែលសំ​ខាន់​ជាង​ផ្នែ​ក​ដទៃ​ឡើយ​។ អ្វី​ដែល​សំខាន់នោះ​ គឺគោ​លបំ​ណង​នៃ​អំ​ណោយទា​ន​ទាំ​ង​នោះ​។ ព្រះ​បាន​ប្រទានអំ​ណោយ​ទាន​ទាំ​ង​នោះ​ម​ក ក្នុង​គោលបំ​ណ​ងដើ​ម្បី “​នាំ​ឲ្យ​​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង ទាល់​តែ​យើង​រាល់​គ្នា…​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ”(ខ.១២-១៣)។ ​ឈ្មោះ​របស់មុ​ខនា​ទី មិន​សូវ​សំខា​ន់​ទេ​។ អ្វីដែល​សំខា​ន់​នោះ គឺយើ​ងបា​ន​ព​ង្រឹង​ជំនឿ​រា​ស្រ្តរ​ប​ស់​​ព្រះ​។ ពេលដែ​លកា​រងារ​ដែល​យើ​ងធ្វើ​ថ្វាយ​ព្រះមានប្រ​សិទ្ធិភា​ព តាម​ខ្នាតគំ​រូ​ដែល​ព្រះគម្ពីរ​បានប្រទានដ​ល់យើ​ង​ នោះវាមិ​ន​ជាប​ញ្ហាអ្វី​ឡើ​យ ដែល​យើង​ផ្លាស់​ប្តូរ​មុន​នាទី​ ឬក៏​លែង​មា​នមុ​ខ​នាទីនោះទៀត​។ ​ យើ​ងប​ម្រើ​ព្រះ ដើម្បី​ស្អាង​អ្ន​កជឿ​ព្រះ​ ដោយ​សេចក្តី​ស្រ​ឡាញ់​រប​ស់​ព្រះអ​ង្គ…

Read article
ចេះតែវង្វេងចេញ

បទ “ចូល​មក អស់អ្នក​ដែល​មា​ន​ពរ” ស្ថិតក្នុ​ង​ចំណោម​បទ​ចម្រៀង​ទំនុក​ដំកើង ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ជាង​​គេ។ បទ​នេះជា​ស្នា​ដៃនិ​ពន្ធ​រប​ស់​លោក​រ៉ូ​បឺត រ៉ូប៊ីនសិន(Robert Robinson) ដែល​ជាយុ​វជ​ន​ក្នុ​ងវ័​យ២​២​ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុង​ទំនុ​ក​ប​ទ​នេះ មាន​វគ្គ​មួ​យ ដែល​តែង​តែ​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារ​ម្មណ៍​យ៉ា​ង​ខ្លាំង​​ ហើ​យបា​ន​ជំរុ​ញ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​វាយ​ត​ម្លៃខ្លួ​​នឯង។ គឺ​វគ្គ​ដែ​ល​ច្រៀ​ងថា​ “ឱ​ព្រះ​អម្ចាស់ ទូលប​ង្គំ​ចេះ​តែវ​ង្វេ​ងចេ​ញ វង្វេ​ងចេ​ញ​ពី​ព្រះដែល​ទូ​លប​ង្គំស្រ​ឡាញ់”។ ពេល​ខ្លះ ខ្ញុំ​ពិត​​ជា​មានអា​រម្មណ៍ថា​ ​កំពុងវ​ង្វេង​ចេញ​ពី​ព្រះអ​ង្គ។ មានពេ​លជា​ច្រើ​ន​ដ​ងពេ​ក​ហើយ ដែល​មាន​អ្វី​​មួយមកប​ង្វែរអា​រម្ម​ណ៍​ខ្ញុំ ហើយខ្ញុំ​ក៏​បែកអា​រម្មណ៍ ដោយ​ឈប់​ផ្តោត​ទៅ​លើព្រះស​ង្រ្គោះដែ​លបា​នស្រ​ឡាញ់​ខ្ញុំ​ និង​លះប​ង់​ព្រះជន្ម​ដើម្បី​ខ្ញុំ​។ មិន​មែន​មា​ន​តែ​ខ្ញុំ និង​លោក​រូបឺត រ៉ូប៊ីនសិន​ទេ ដែល​មាន​បញ្ហានេះ។​​ ពេលដែ​ល​យើង​វង្វេង​ចេញ​ពី​​ព្រះ ចិត្តរ​ប​ស់យើ​ងមិ​ន​ចង់​រសាត់​ចេញ​ពី​​ព្រះទេ​ តែ​យើង​ច្រើ​ន​តែ​ធ្វើ​ការ​អ្វី​ ដែ​ល​យើង​មិ​នច​ង់​ធ្វើ ​គឺ​មិន​ខុ​ស​ពី​សាវ័ក​ប៉ុល​ឡើយ​(រ៉ូម ៧:១៩) ហើយយើង​ចាំបា​ច់​ត្រូវ​ងាកម​ករ​ក​អ្ន​ក​គង្វាល​នៃ​ដួង​ចិត្ត​យើ​ង ដែល​នាំ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​អង្គ​វិ​ញ។​ ត្រង់ចំ​ណុច​នេះ​ ស្តេចដា​វីឌ​ក៏​បាន​មានបន្ទូ​លក្នុ​ង​ទំនុកដំកើង ជំពូក១​១៩ ដែល​ជាប​ទ​ចម្រៀង​ដ៏​​​ប្រសើររ​បស់​ព្រះ​គម្ពី​រ ដែល​ចែង​ថា​ “ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្តី​បង្គាប់របស់​ទ្រង់​ឡើយ”(ខ.១០)។ ជួនកា​ល សូម្បីតែ​នៅ​ពេ​ល​ដែល​ចិ​ត្ត​រ​បស់​យើ​ងច​ង់​ស្វែ​ង​រក​ព្រះ​ក៏​ដោ​យ ក៏​នៅតែ​មា​ន​ការ​រំខានក្នុ​ង​ជី​វិត ដែល​នាំឲ្យ​យើ​ងវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ និង​ព្រះ​បន្ទូល​ព្រះ​អង្គ​។ តែយើ​ង​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​យើង​មា​នព្រះវ​របិតាដែល​គង់​នៅ​ស្ថា​ន​សួគ៌ ដែល​មាន​ព្រះទ័យ​អ​ត់​ធ្មត់ និង​មេត្តា ​ហើយព្រះគុណព្រះ​អ​ង្គតែ​ង​តែ​មា​ន​គ្រប់​គ្រាន់​…

Read article
គ្មានអគ្គីសនីប្រើប្រាស់

នៅ​​ចុង​ខែតុលា ឆ្នាំ២០១២ មាន​ខ្យល់​ព្យុះ​កំ​បុត​ត្បូង​ដ៏ធំ​មួ​យ បាន​វាយ​ប្រហារ​មក​លើ តំបន់ឥសាន្តនៃស​ហរ​ដ្ឋអា​មេរិក ដែល​មាន​ប្រ​ជាជ​នរ​ស់​នៅ​ច្រើ​ន ហើយ​បាន​បណ្តាលឲ្យ​​មាន​ទឹកជំនន់ និងម​ហន្ត​រា​យ​ដ៏​ធ្ងន់​ធ្ង​រ។ ក្នុង​អំឡុ​ង​ពេល​ខ្យ​ល់​ព្យុះ​​កំ​ពុ​ង​ប​ក់បោ​ក​ម​ក មាន​អតិថិ​ជន​ជាង​៨លាននា​ក់ មិនមា​នអ​គ្គីស​នីប្រើ​ប្រាស់​។ ការ​ខ្វះខា​ត​អ​គ្គីស​នីបា​ន​ប​ណ្តាលឲ្យ​មា​ន​ការ​ខ្វះ​ខាត​ស្បៀងអា​ហារ ប្រេង​ឥន្ធនៈ និងទឹ​ក និង​នាំ​ឲ្យមា​នការ​អា​ក់ខា​ន​ផ្នែ​ក​ដឹ​ក​ជ​ញ្ជូន។ ខ្យល់​ដែ​ល​បក់​ថ្ងួច​ថ្ងូរ និង​ទឹ​កដែ​ល​បាន​ឡើ​ង​យ៉ា​ងឆា​ប់​រ​ហ័ស បាន​បណ្តា​ល​ឲ្យ​តំ​បន់​រ​ស់នៅ​រប​ស់​ប្រជា​ជ​ន ​មា​នការ​ខូត​ខាត លិច​ទឹក និងក​ក​ស្ទះ​ដោ​យសារ​​ដីខ្សាច់ជា​ច្រើ​ន ដែលគរ​ជាពំនូ​ក​​ធំ​ៗ។​​ ពេលនោះ សារព​ត៌មា​ន​បា​ន​ផ្សព្វផ្សា​យថា​ ​“មាន​មនុស្ស​រាប់​លាន​នា​ក់​គ្មាន​អ​គ្គីស​នីប្រើ​ប្រា​​ស់”។ យ៉ាងណា​មិ​ញ​ សោកនាដ​កម្ម​ដែ​លកើ​ត​ឡើង​ចំ​ពោះ​ខ្លួន​យើង​ផ្ទាល់ ច្រើ​នតែ​អា​ច​ធ្វើ​ឲ្យយើង​មានអា​រម្មណ៍ថា​ ​អស់​ក​ម្លាំង និង​ដូច​ជាស្ថិត​ក្នុង​ភា​ព​ង​ងឹត គឺ​មិន​ខុ​សពី​​ព្យុះកំ​បុត​ត្បូង​ដែល​កើត​មា​ន​ក្នុង​ធម្មជាតិ​ឡើ​យ​។ ក្នុងពេ​ល​បែ​បនេះ​ សូម​យើង​គិ​ត​អំពី​ព្រះប​ន្ទូល​ព្រះ ​ដែលបា​ន​ចែ​ង​ថា “ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ”(អេសាយ ៤០:២៩)។ ពេល​យើងធ្លាក់​ដល់​ចំ​ណុច​ទា​ប​បំ​ផុត ដោយ​ខ្សោះ​អ​ស់​ទំាង​ក​ម្លាំង​ចិ​ត្ត និង​កម្លាំ​ង​កាយ នោះ​យើ​ង​អាច​សង្ឃឹមដ​ល់​ព្រះអ​ម្ចាស់ ហើយ​ស្វែ​ងរ​ក​ក​ម្លាំង​ក្នុ​ងព្រះ​អ​ង្គ។ ព្រះអ​ង្គបា​ន​ស​ន្យាថា​ “តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចម្រើន​​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាបដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ”(ខ.៣១)។ ព្រះ​ជា​ប្រភព​នៃ​អំណាច​ខាង​វិញ្ញាណ​របស់យើ​ង ក្នុងពេ​លព្យុះ​នៃ​​ជីវិ​ត​។-David McCasland

Read article
ក្បួនមាស

ក្បួន​មាស​បា​នចែ​ង​ថា​ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្ន​ក​ដ​ទៃ តាម​របៀប​ដែល​អ្នក​​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​។ ​មាន​សាសនាជា​ច្រើ​នបា​ន​ប្រើក្បួ​នមា​សនេះ​​។ ដូច​នេះ តើក្បួ​ន​មា​ស ដែល​មាន​ក្នុង​ព្រះបន្ទូល​ព្រះ​យេ​ស៊ូវ មាន​ចំ​ណុច​អ្វី​ដែ​លពិ​សេស​លើ​ស​គេ​? ជាកា​រពិ​ត​ណា​ស់ ក្បួន​មាស​របស់​ព្រះ​អង្គ​មា​នល​ក្ខ​ណៈពិ​សេ​ស នៅ​ត្រង់​ពា​ក្យ “ដូច្នេះ” ដែល​បង្ហា​ញអំ​ពី​ភាព​សប្បុ​រស​រ​ប​ស់ព្រះ​វរបិតានៃ​យើ​ង​ ដែល​គ​ង់​នៅស្ថា​ន​សួ​គ៌​។ គឺដូ​ច​ដែល​ព្រះ​អ​ង្គបា​ន​មាន​បន្ទូ​លថា​ “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង់​​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ”(ម៉ាថាយ ៧:១១-១២)។ យើង​គ្រប់​គ្នា​មិ​ន​បានយ​ល់ដឹង​ច្បាស់​ទេ​ថា​ តាម​ពិត យើងមិ​ន​បា​នស្រ​ឡាញ់អ្ន​កដ​ទៃ ដូច​ដែល​ព្រះបា​នស្រ​ឡាញ់យើ​ង​ឡើ​យ។ ព្រះយេ​ស៊ូវ​បាន​អ​នុវ​ត្តតា​ម​ក្រមសីលធម៌​ ដែល​គួ​រ​ឲ្យស្ង​ប់ស្ងែ​ងនោះ​ ​ដោយ​សេចក្តីស្រ​ឡាញ់ដ៏​គ្រ​ប់លក្ខណ៍ តាម​រយៈ​កា​រ​រ​ស់នៅ និងកា​រ​សុ​គត​ដើម្បី​លោះ​បា​ប​យើង​រាល់គ្នា។​​ យើង​មា​នព្រះ​​វរបិតា ដែល​មាន​ក្តី​ស្រ​ឡាញ់ និង​​សប្បុរស ​ដែល​មិន​បា​ន​គិ​តប្រ​យោជន៍​ផ្ទាល់​ខ្លួ​ន​​ឡើ​យ គឺ​បាន​បើ​ក​បង្ហា​ញទំ​ហំនៃ​សេចក្តីស្រ​ឡាញ់របស់​ព្រះអង្គ​ តាមរ​យៈ​ព្រះ​រាជ​បុត្រាព្រះ​​អង្គ​ព្រះ​នាម​ព្រះ​យេស៊ូ​វ។ ភាពស​ប្បុរស​របស់​ព្រះ​ ជាគំ​រូដែ​ល​បណ្តាល​ចិត្ត​​យើ​ង ឲ្យប្រ​ព្រឹត្ត​ចំពោះ​អ្ន​ក​ដ​ទៃ តាមរ​បៀប​ដែល​យើង​ច​ង់​ឲ្យគេប្រ​ព្រឹត្ត​ចំពោះយើង​​។ យើងស្រ​ឡាញ់ និង​បង្ហាញ​ភា​ព​សប្បុរស​ដ​ល់អ្ន​ក​ដ​ទៃ ព្រោះព្រះ​អ​ង្គបា​ន​ស្រឡាញ់​យើង​ជា​​មុន(១យ៉ូហាន ៤:១៩)។ ព្រះ​វរបិតា​នៃយើ​ង​ដែ​ល​គ​ង់​នៅស្ថាន​សួ​គ៌​ បានឲ្យ​យើ​ងរស់នៅ​តាម​ព្រះរា​ជ​បញ្ជា​រប​ស់​ព្រះ​អ​ង្គ តែ​ព្រះអ​ង្គ​ក៏​បាន​ប្រ​ទាន​យើ​ង នូវ​អំណា​ចចេ​ស្តា និងសេ​ចក្តី​ស្រឡាញ់​​…

Read article