អត្ថន័យរបស់ឈ្មោះ

មិត្តភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បា​ប់ ទុកឲ្យ​​កូន​របស់​គាត់​ ដែល​ទើប​តែ​កើត​សម្រាប់​ឲ្យ​គាត់​អា​ន ពេ​លគា​ត់​ធំ​ឡើង។​ ក្នុង​សំបុ​ត្រ​នោះ គាត់​បាន​ស​រសេរ​ថា “កូន​ប្រុស ជា​ទីស្រឡាញ់រ​បស់​ប៉ា ប៉ានិង​ម៉ាក់​ចង់​ឲ្យ​កូន​រ​ក​ឃើ​ញ​​ពន្លឺ និង​​ផ្តោ​ត​​​ទៅ​​លើព​​ន្លឺ​នោះ​។ កូន​​មាន​ឈ្មោះ ស៊ីន  សន(Xin Xuan)។ ស៊ីន​មាន​ន័​យ​ថា ភាព​ស្មោះត្រ​ង់ កា​រស្ក​ប់​ចិត្ត និង​ភាព​ត្រឹ​ម​ត្រូវ ហើយសន មាន​ន័យ​ថា ភាព​កក់​ក្តៅ និង​ពន្លឺ”។ គាត់​និង​ភរិយា​របស់​គាត់ បាន​ជ្រើស​រើស​ឈ្មោះ​មួយ​នេះ ​យ៉ាងប្រុ​ង​ប្រយ័ត្ន ដោយ​សង្ឃឹម​ថា កូន​ប្រុស​របស់​ខ្លួ​ននឹង​បាន​ល្អ​ដូច​ឈ្មោះ​នោះ​ដែរ។

យ៉ាង​ណាមិ​ញ ពេលដែ​ល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះថ្មី​ឲ្យ​លោកស៊ីម៉ូន​ថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះ​អង្គ​មិ​​នមែន​ចេះតែ​រើ​សឈ្មោះ​ឲ្យ​គាត់​ព្រាវ​ៗ​នោះ​ឡើយ។ ពេត្រុស​​មាន​ន័យថា ​“ថ្ម”។ ប៉ុន្តែ ទាល់តែ​មួ​យ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​មាន​ភាព​រឹង​មាំដូច​ឈ្មោះ​នោះ​។ តាម​ព្រះគ​ម្ពីរ យើង​ដឹង​ថា លោក​ពេត្រុស​មាន​ប្រវត្តិ​ជា​អ្នក​នេសាទ​ត្រី ដែល​ជា​មនុស្ស​ឆេវ​ឆាវ។  គា​ត់ធ្លា​ប់​ប្រកែកជាមួ​យ​ព្រះយេ​ស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបា​ន​ដក​ដាវ​កាប់​គេ(​យ៉ូហាន ១៨:១០-១១) ហើយ​ថែម​ទាំ​​ង​បាន​បដិសេធ​ថា ​មិនស្គា​ល់ព្រះ​អ​ង្គ​ទៀ​ត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុង​ព្រះគ​ម្ពី​រ​កិច្ចការ ​យើងឃើ​ញថា​ ព្រះ​បាន​ធ្វើ​កា​រ​ក្នុង​ជីវិ​តគា​ត់ ហើ​យបានប​ង្កើត​ពួក​ជំនុំ​តាមរ​យៈគា​ត់​ទៀត​ផ​ង។ ដូច​នេះលោ​កពេ​ត្រុស ​ពិត​ជាបា​នក្លា​យជា​ម​នុស្ស ​ដែល​រឹង​មាំដូ​ច​ថ្ម​មែ​ន។

ក្នុង​នាម​ជា​អ្នកដើ​រ​តាម​ព្រះ​យេ​ស៊ូវ អ្នក​ក៏​អាចមា​ន​ការ​ផ្លាស់​ប្រែ​ ទៅ​ជា​មនុ​ស្ស​ដែល​មាន​អត្តសញ្ញាណ​ថ្មី​ផង​​ដែរ គឺមិ​នខុ​ស​ពី​លោក​ពេត្រុស​ឡើយ។ បទ​គម្ពី​រ​កិច្ចការ ១១:២៦ បានចែង​ថា “​គឺនៅ​អាន់​ទីយ៉ូក​​នេះ​​ឯង ដែ​ល​​គេ​​ហៅ​​​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​​មុន​​ដំបូង”។ ពាក្យ​ថា​“គ្រីស្ទាន” គឺជា​ឈ្មោះ ដែល​មាន​ន័​យ​ថា “អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ”។ សព្វ​ថ្ងៃ​នេះ អ្នក​ក៏​ជា​អ្ន​ក​ដើរ​តាម​ព្រះ​គ្រីស្ទហើយ។ ឈ្មោះ​នេះជា​កា​រលើកក​ម្ពស់​អត្ថ​សញ្ញាណរ​បស់​យើង ហើយ​ត្រាស់​ហៅ​យើង ឲ្យ​ក្លាយ​ជាមនុស្ស​ថ្មី។ ព្រះស្មោះ​ត្រ​ង់ ហើយ​ព្រះអ​ង្គ​នឹង​សម្រេ​ចកិ​ច្ច​ការ​របស់​ព្រះអង្គ ក្នុង​ជីវិត​​យើង​(ភីលីព​ ១:៦)។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles