ព្រះអង្គពិតជាអស្ចារ្យណាស់!

ថ្ងៃមួយ ខេធី​(Katie) ចៅ​ស្រី​របស់​ខ្ញុំ ដែល​មាន​អាយុ​៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ពាក្យ​សម្តី ដែល​មាន​លក្ខណៈ​ទេវ​សាស្រ្ត​បន្តិច​បន្តួ​ច​។ នាង​បាន​ប្រាប់​ពួក​គាត់​ថា​ “ម៉ាក់និ​ង​ប៉ាមា​ន​ប្អូន​ស្រី ពួក​គាត់​បាន​ស្លាប់​ហើយ។ ហើយ​ព្រះ​អង្គ​ក៏​បា​ន​នាំ​ពួក​គាត់ ទៅ​ស្ថាន​សួគ៌ ទៅនៅ​​ជា​មួយ​ព្រះអ​ង្គ។ ព្រះអ​ង្គ​ពិត​ជា​អស្ចារ្យ​ណាស់!”

អំណាច​ចេស្តា​ដ៏​អស្ចារ្យរ​បស់​ព្រះ ជា​អាថ៌កំ​បាំង តែ​មាន​លក្ខណៈ​សាមញ្ញ​ល្មម​នឹង​ឲ្យ​ក្មេង​តូច​ម្នាក់យល់​បាន​។   ក្នុង​គំនិត​ដ៏​ក្មេ​ង​ខ្ចីរបស់​ខេធី   នាង​អាច​ដឹង​ថា​  ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណាច​ចេស្តា ព្រោះ​​ព្រះអង្គ​​អាច​ធ្វើ​នូ​វ​ការ​អស្ចារ្យ​យ៉ាង​នោះបាន​។ នាង​មិន​បាន​យល់​អំពី​អំណាច​ចេស្តា​របស់​ព្រះ​បាន​ទាំង​ស្រុង​ទេ តែ​នាង​បាន​ដឹង​ថា ព្រះបា​ន​ធ្វើ​ការ​ដ៏អ​ស្ចារ្យ ដោយ​នាំ​ម្តាយ​មីង​ទាំងពី​រ​នាក់​របស់​នាង ទៅ​នៅ​នគរ​ស្ថាន​សួគ៌​។

តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​អ​ង្គុ​យ​​ចុះ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ដែ​ល​កាន់​តែ​មាន​ភាព​ជឿលឿ​ន ហើយ​មាន​ចិត្ត​ស្ងើច​សរសើរ​ព្រះថា​ “ព្រះ​អង្គ​ពិ​ត​ជា​អស្ចារ្យ​ណា​ស់”។ យើង​ប្រហែល​ជា​មិន​បាន​ធ្វើ​ដូច​​នេះ ញឹ​ក​​ញាប់​​​ទេ។ យើង​ដឹ​ងថា​ ព្រះប​ង្កើត​ពិ​ភព​លោក​មក ដោយ​ប្រើព្រះ​បន្ទូល​ព្រះអ​ង្គ តែមិនដឹងថា ព្រះ​អង្គ​ប្រើ​ព្រះ​បន្ទូល​ដោយ​របៀ​ប​ណាទេ​(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយ​យើង​ក៏​មិន​អាច​ដឹងពី​​របៀ​បដែ​ល​ព្រះ​អង្គបា​ន​គ្រប់​គ្រង​ពិភព​លោក​ដែរ(នេហេមា ៩:៦)។ យើង​មិន​អា​ច​ដឹង​ពី​របៀប​ដែល​​ព្រះអង្គ​បានរៀ​ប​ផែន​ការ និ​ង​សម្រេច​សេចក្តី​​ទំនាយ​ អំពី​ការ​ដែ​ល​ព្រះ​យេស៊ូ​វ យាង​មក​ចាប់​កំណើត​ជា​មនុស្ស​ឡើយ ហើយ​យើង​ក៏មិ​ន​អាច​យល់ អំពី​របៀប​ដែលព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​លះប​ង់ព្រះ​​ជន្ម​រប​ស់ព្រះ​យេ​ស៊ូវ មាន​ភាព​គ្រប់​គ្រាន់​សម្រាប់ស​ង្រ្គោះយើ​ង​ដែរ។​ តែ​យើង​អា​​ចដឹង​ថា ការ​ទាំង​អស់​នេះ​​​ជា​កា​រពិ​តមែន​។

អំណាច​ចេស្តា​រ​បស់ព្រះ​ មាន​ភាព​អស្ចារ្យ​មិន​អា​ចវា​ស់​ស្ទង់​បាន​ តែមា​ន​ភា​ព​ច្បាស់​លាស់​ល្មម​នឹង​ឲ្យ​យើ​ង​យ​ល់បា​ន។  នេះក៏​ជា​មូ​ល​ហេតុ  ដែលយើ​ង​ត្រូវ​សរសើរ​ដំកើ​ង​ព្រះអង្គ​ផង​ដែរ​។​-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles