ការចាប់ផ្តើមជាថ្មី

នុស្ស​គ្រប់​គ្នាសុទ្ធតែ​អា​ចចា​ប់ផ្តើ​ម​ជីវិត​ជា​ថ្មី។ ពេល​លោក​ប្រាយ៉ាន(Brayan) នៅ​ក្មេង គាត់​បាន​ចូល​ក្រុ​ម​ជើង​កាង នៅ​សាលា​បឋម​។ ពេល​គាត់​មា​ន​អា​យុ១​២​ឆ្នាំ​ គាត់បា​ន​រត់​ចោល​ផ្ទះ ហើយ​ជីវិ​ត​រប​ស់គា​ត់ក៏​ត្រូ​វវង្វេង នៅ​ក្នុង​ក្រុម​ជើង​កាង​ និង​ការ​ការញៀ​ន​ថ្នាំអ​ស់​បី​ឆ្នាំ។ ទោះ​បី​ជា​គាត់បា​ន​ចាកចេ​ញ​ពី​ក្រុមជើ​ងកា​ង ហើយ​ត្រឡប់​មក​ផ្ទះ​វិ​​ញ​ក៏ដោ​យ ក៏​គាត់​នៅ​តែមាន​ការ​ពិបាក ពេល​ដែល​គា​ត់​ត្រូវ​គេ​ដេញ​ចេញ​ពី​សាលារៀ​ន ដោយ​សារ​គាត់​លក់​ថ្នាំ​ញៀន​នៅ​ទីនោះ។ ​​ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោ​យ ពេល​គាត់​ចូ​ល​រៀន​នៅ​ក្នុង​សាលា​វិទ្យា​ល័យ​មួយ​ទៀត មាន​គ្រូ​បង្រៀន​ម្នាក់បាន​លើ​ក​ទឹក​ចិ​ត្ត​គាត់ ឲ្យ​សរសេរ​អំពីប​ទ​ពិសោធន៍នៃ​​ជីវិត​របស់​គាត់ ជា​​ជាង​​​បន្ត​​ប្រព្រឹត្ត​កា​រ​អាក្រក់​​ទាំង​នោះឡើ​ងវិ​ញ។​ ពេ​លនោះ​ គាត់​ក៏​បា​ន​ទទួល​យក​ការ​កែ​ខ្លួ​នយ៉ាង​​រីក​រា​យ ហើយ​ក៏​បាន​ចាប់​ផ្តើ​ម​ជី​វិ​ត​​ជា​ថ្មី។​

យ៉ាង​ណាមិ​ញ ព្រះអ​ម្ចាស់​បា​ន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ ដើម្បីលើ​ក​ទឹ​ក​ចិ​ត្ត​ប្រជាជ​ន​យូ​ដា ឲ្យគិ​ត​អំពី​ការ​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី​ផ​ងដែ​រ​ ពេល​ដែល​ពួ​ក​គេ​កំពុ​ងរ​ស់​នៅ​ជា​ឈ្លើ​យស​ង្រ្គាម។ គឺ​ដូច​ដែ​ល​ព្រះ​អ​ង្គ​បា​ន​មា​នប​ន្ទូ​ល​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះគិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ”(អេសាយ ៤៣:១៨)។ ព្រះ​អង្គ​បា​ន​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​រស់​នៅ​ ក្នុង​ការ​ដា​ក់​ទោ​សនោះ​ទៀ​ត​។ ព្រះអ​ង្គស​ព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ផ្តោ​តអារម្មណ៍​ទៅ​លើ​ព្រះ   ដែល​នឹ​ង​ប្រទា​នពួ​ក​គេ​នូវ​ការ​ចាប់ផ្តើ​មជា​ថ្មី​  ដោយនាំ​ពួ​ក​គេចេ​ញពី​​ចក្រ​ភព​បាប៊ីឡូន  ត្រឡប់​ទៅ​ផ្ទះវិ​ញ តាម​រយៈកា​រ​ធ្វើ​ដំណើរ​ចាក​ចេញជា​ថ្មី​មួ​យ​ទៀ​ត(ខ.១៩)។

កាល​ណាយើ​​ងមា​ន​ព្រះ នោះយើ​ង​អាច​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី។ ព្រះ​អង្គ​អាច​ជួយ​យើង ឲ្យ​បំភ្លេច​អតី​ត​កាល ហើយចា​ប់ផ្តើ​ម​តោ​ងព្រះ​អ​ង្គឲ្យ​ជាប់។ ទំនាក់ទំ​នង​ជា​មួ​យព្រះ​អ​ង្គ ផ្តល់​ឲ្យ​នូវ​សេច​ក្តី​សង្ឃឹម​ថ្មី ដល់អស់អ្នក​ដែ​ល​ទុ​ក​ចិ​ត្តព្រះ​អ​ង្គ​។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles