ការស្រឡាញ់ខុស

លោក​ម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្ន​កនិ​ពន្ធ និង​វាទគ្មិន ដែលបា​ន​យល់​ថា សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​បាន​ស្រឡាញ់​ទូរស័ព្ទ​ដៃខ្លាំងណាស់ គឺ​ប្រៀប​​ដូ​ច​ជា​មិ​ត្ត​ភ័ក្រ​ដ៏ល្អ​បំផុ​ត​អញ្ចឹង។​ លោកលីនស្ត្រម​ក៏បា​ន​ធ្វើកា​រពិ​សោធន៍ ដោយប្រើ​​ម៉ាស៊ីនស្គែនខួរក្បាល ដើម្បី​ស្វែងយ​ល់អំពី​ដើ​ម​ហេតុ​នៃ​​បញ្ហា​នេះ។ គាត់បា​ន​ឲ្យអ្ន​កស្ម័​គ្រចិ​ត្ត​ ដេកក្នុ​ង​ម៉ាស៊ីន​ស្គែន​នោះ ហើយ​ពេល​ដែល​ពួក​គេ​ឃើ​ញ ឬ​ឮទូ​រសព័្ទ​រ​បស់​ខ្លួន​រោ​ទ៍ កោសិការ​ប្រសាទ​ក៏បាន​កម្រើក​ឡើង​​ខ្លាំង នៅ​ក្នុង​ខួរ​ក្បា​ល  ត្រង់​ផ្នែក​ដែ​ល​ទាក់ទ​ងនឹ​ង​អារម្មណ៍​នៃ​​​សេ​ចក្តី​ស្រឡាញ់  និង​ការ​អា​ណិត។  លោក​លីន​ស្ត្រម​ក៏​បាន​មានប្រ​សាសន៍​ថា “ខួរ​ក្បាល​​របស់​ពួក​គេ​ស្រាប់​តែ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ទូរស័ព្ទភ្លា​ម​ៗ​ គឺ​ហាក់​ដូ​ច​​ជា​ទូ​រ​ស័ព្ទ​នោះ​ជា​មិត្ត​ប្រុស ឬ​មិត្ត​ស្រី ឬមួ​យ​ជា​សមាជិក​គ្រួសារ​របស់​ខ្លួន​អញ្ចឹង​”​។​

មានរ​បស់ជា​ច្រើ​ន ដែលទា​ក់​ទា​ញ​ក្តី​ស្រឡាញ់ ពេល​វេលា ​និងចំ​ណាប់​អារម្មណ៍​រប​ស់​យើង ហើយ​ការ​នេះ​ហាក់​ដូច​ជា​បង្ហាញ​ថា យើង​ចាំ​បា​ច់​ត្រូ​វ​ឆែក​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង​ជា​​និច្ច​ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ ​យើង​កំពុង​ផ្តោត​ជី​វិត​យើង ទៅ​លើ​អ្វី​។ លោក​​យ៉ូស្វេ​​បានប្រាប់​រា​ស្រ្តអ៊ី​ស្រាអែល​ថា ពួ​ក​គេត្រូ​វ​តែ​​ស្រឡា​ញ់ និង​​ថ្វាយ​​ប​ង្គំ​តែព្រះ​អម្ចាស់​ប៉ុ​ណ្ណោះ​(យ៉ូស្វេ ២៤:១៤)។ ត្រង់​​ចំណុច​​នេះ គាត់​​កំពុង​​ប្រាប់​ពួ​​កគេ​ឲ្យ​ប្រព្រឹត្ត​​ផ្ទុយ​ នឹ​ង​​សាស​ន៍ដ​ទៃ​ដែ​ល​នៅ​​ជុំវិញ​​ពួ​ក​​គេ  ដែលថ្វាយប​ង្គំរូ​បព្រះ​។  គេ​ធ្វើ​រូប​ព្រះទាំ​ងនោះ ​ ពីលោ​ហធាតុ​  ហើយគ្រា​ន់​ជាស្នា​ដៃដែ​ល​ម​នុស្ស​បានបង្កើត​ប៉ុ​ណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺ​គ្មាន​អំណាច​អ្វី​ទា​ល់តែ​សោះ​ បើធៀប​នឹ​ង​ព្រះអ​ម្ចាស់។ ដូច​នេះ រាស្រ្ត​របស់​ព្រះបា​ន​ទទួល​ការ​លើក​ទឹក​ចិ​ត្ត ឲ្យ​​ស្វែង​រក​​ភាព​សុខ​សាន្ត នៅក្នុ​ងព្រះ​អង្គ មិន​មែន​នៅក្នុ​ង​ព្រះ​ដទៃ​ឡើយ(ពួក​ចៅហ្វា​យ ១០:១៣-១៦)។ ពេល​គេ​ចោទ​សួ​រ​ព្រះយេស៊ូវ អំពី​ក្រឹត្យ​វិន័យ ព្រះអ​ង្គក៏​បា​ន​មានប​ន្ទូល​បញ្ជា​ក់​ឡើង​​វិញ អំពី​ក្រឹត្យ​វិន័​យ​ដែល​ចែង​​ថា​ “ត្រូវ​ឲ្យ​​ស្រឡាញ់​ព្រះអម្ចាស់​ ជា​​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង”(ម៉ាថាយ ២២:៣៧)។

មាន​តែព្រះ​អម្ចា​ស់ទេ​ ដែល​ជា​ជំ​នួយ និង​ជា​ខែល​រ​បស់​យើង(​ទំនុកដំកើង ១១៥:៩)។ សូម​យើង​បន្ត​ថ្វាយ​បង្គំ​ព្រះ​អង្គ​ ឲ្យខ្ជា​ប់ខ្ជួ​ន។-Marvin Williams

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles