ចូលក្នុងគ្រួសាររបស់ព្រះ

ពេល​លោ​កមួរីស​ គ្រីហ្វហ្វ៊ីន(Maurice Griffin) មាន​អាយុ៣​២​ឆ្នាំ គេ​បាន​ទ​ទួល​យក​គាត់​ជាកូ​នចិ​ញ្ចឹម​ម្តង​ទៀត។ កាលពី​មុ​ន គាត់​បាន​រ​ស់​នៅ​ ជា​មួយ​អ្នក​ស្រីលីសា(Lisa) និងលោកឆាល ហ្គត​បូល​(Charles Godbold) ជាឪពុក​ម្តាយ​​ចិញ្ចឹ​ម អស់​រយៈ​ពេល​២​​​០​ឆ្នាំ​។ ក្រោយមកលោ​កមួ​រីស ក៏បា​ន​រស់​នៅ​ ដោយ​ពឹង​ផ្អែ​ក​លើ​ខ្លួ​ន​ឯង​មួ​យ​រយៈ ប៉ុន្តែ ទោះជា​យ៉ា​ងក៏​ដោ​យ គាត់​និងអ​តីត​ឪពុក​ម្តាយ​ចិ​ញ្ចឹម នៅ​តែ​ច​ង់​ឲ្យគា​ត់​រ​ស់នៅ​ជុំ​គ្នា ជាកូ​នចិ​ញ្ចឹម​ជា​និច្ច។ ពេល​ដែល​ពួ​ក​គេ​ជួប​ជុំគ្នា​ឡើ​ង​វិ​ញ គាត់​ក៏បា​ន​ក្លា​យជា​កូ​នចិ​ញ្ចឹ​មជា​ផ្លូ​វកា​រណ៍។ ពេល​នោះ លោក​មួរីស​ក៏បា​​ន​មានប្រសាសន៍​ថា “ពេ​លនេះ អាចជា​ពេលដែ​លស​ប្បាយបំ​ផុត ក្នុង​ជីវិត​របស់​ខ្ញុំ … ខ្ញុំ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ”​។​

អ្នក​ដែល​​បាន​ក្លា​​យ​ជាស​មាជិកថ្មី ក្នុង​​​គ្រួសា​រ​របស់​​ព្រះ ក៏​អាច​និយាយ​ផ​ង​​ដែ​​រ​ថា “ពេលនេះ​ជាពេ​លដែល​សប្បា​យបំ​ផុត ក្នុង​ជីវិតខ្ញុំ”។ ពេល​យើង​ទ​ទួ​លជឿ​ព្រះ​យេ​ស៊ូ​វ ដើម្បីទ​ទួល​សេ​ច​ក្តី​ស​ង្រ្គោះ ​យើង​ក្លាយ​​ជាកូន​រ​បស់​ព្រះ ហើយ​ព្រះអ​ង្គ​ក្លាយ​ជា​​ព្រះ​វរបិតា​នៃ​​យើង​។ ព្រះ​គម្ពី​រ​បា​នធា​នា​យើ​ងថា​ “​អ្នក​​​រាល់​​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសា​រ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)​។ ក្នុង​នាម​ជា​កូ​ន​រ​ប​ស់​ព្រះ យើង​មាន​ប​ង​ប្អូន​ខា​ង​វិញ្ញាណ ដែលជា​ប​ង​ប្អូន​ប្រុ​សស្រី​ ក្នុង​ព្រះគ្រី​ស្ទ ហើយ​យើង​ទាំ​ងអ​​ស់​គ្នា មាន​ចំណែក នៅ​ក្នុង​កេរ​មរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(កូល៉ុស ១:១២)។ ម្យ៉ាង​ទៀត  ​ព្រះវិ​ញ្ញាណ​របស់​ព្រះ​យេ​ស៊ូវ គង់​នៅ​ក្នុ​ង​ចិត្ត​យើង ហើយ​ជួយ​​ឲ្យ​យើងអ​ធិស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ថា  អ័ប្បា ព្រះវ​របិតា​​អើយ(កាឡាទី ៤:៦)  គឺដូច​កូ​ន​ដែល​និយាយ​ទៅកា​ន់ឪពុ​ករ​បស់​ខ្លួន​អញ្ចឹ​​ង​ដែរ។​

កា​រ​ធ្វើជា​កូន​ព្រះ​ ជាកា​រពិ​សោ​ធ​នឹង​ភា​ព​ស្និទ្ធ​ស្នា​ល និង​ការ​មើ​ល​ថែររ​បស់​ព្រះ​ ដែលជា​ឪ​ពុក ​ដែលស្រ​ឡាញ់យើ​ង និង​ទទួល​យើង ហើយគិ​តអំ​ពី​យើ​ង។ ការ​ចូល​ម​ក​រ​ស់​នៅ​ក្នុង​គ្រួសារ​របស់​ព្រះអង្គ ​ជាកា​រ​វិ​លត្រ​ឡប់​មក​ក្នុង​គ្រួសារ ដ៏អ​ស្ចារ្យ។​-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles