រង់ចាំ…

ស់​រយៈ​ពេ​ល​ជា​ច្រើនឆ្នាំ​ហើយ ដែល​លោក​ហា​រី(Harry) បាន​ទូល​ថ្វា​យ​ព្រះ​អ​ម្ចាស់ ជា​រៀង​រាល់​ថ្ងៃ អំពី​កង្វល់​ដែល​គាត់​មា​ន ចំពោះ​លោកចន​(John) ដែល​ជា​កូន​​ប្រសារ​របស់​គាត់ ​ដែល​បាន​ងា​ក​បែ​រ​ចេញ​ពី​ព្រះ​។ បន្ទាប់​មក លោក​ហារី​ក៏​បាន​លាចា​កលោ​ក​ទៅ។ ពីរ​បី​ខែ​ក្រោយ​មក លោក​ចន​ក៏​បាន​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់វិ​ញ។ ពេលដែ​ល​អ្នក​ស្រី​ម៉ាសា(Marsha) ដែល​ជាម្តា​យ​ក្មេក​​​ បាន​ប្រាប់​គាត់​ថា លោក​ហារី​បា​ន​អធិ​ស្ឋាន​ឲ្យគា​ត់ជា​រៀ​ង​រាល់​ថ្ងៃ​ លោកច​ន​ក៏​បាន​ឆ្លើយ​តប​​ថា “ខ្ញុំ​ចង់ងា​ក​មក​រក​ព្រះ​អ​ង្គ​វិ​ញ តែ​ខ្ញុំ​មិនគួរ​​រ​ង់​ចាំ​យូ​​រ​យ៉ាង​នេះ​សោះ​​”។ ប៉ុន្តែ ម៉ាសាក៏​​បាន​ចែកចាយ​​ដោយ​អំណរ​ថា “ព្រះ​អម្ចាស់បានឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​​បង​ហារីហើយ​”។​

ទី​ប​ន្ទាល់​របស់​លោ​ក​ហា​រី  ​ជាកា​រ​លើក​ទឹក​ចិត្ត​​សម្រាប់​យើង ​ដែល​ជាអ្ន​កអ​ធិស្ឋា​ន និងរ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប។  គាត់​បាន​បន្ត “អធិ​ស្ឋាន​យ៉ាង​ខ្ជា​ប់​ខ្ជួ​ន” ​ហើ​យបា​នរ​ង់​ចាំ​ដោ​យអ​ត់​ធ្មត់(រ៉ូម ​១២:១២)។

អ្នកនិ​ពន្ធ​ទំ​នុក​ដំកើ​ង ជំពូក​១៣០ បានពិ​សោធ​នឹង​ការ​រង់​ចាំ​ ក្នុង​ការអ​ធិ​ស្ឋាន​។​ គា​ត់បា​នមា​នប្រ​សាស​​ន៍ថា “ទូលបង្គំ​​រង់​ចាំ​​ព្រះ​យេ​ហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.៥)។  គាត់បា​នរ​ក​ឃើញ​​ក្តីស​ង្ឃឹម ក្នុង​ព្រះ ​ព្រោះគាត់​បា​ន​ដឹ​ងថា​ “មាន​​សេចក្តី​​សប្បុ​រស់​នៅ​​​នឹង​​ព្រះយេហូវ៉ា ហើយ​​មាន​​សេចក្តី​​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ”(ខ.៧)។

មាន​អ្នក​និ​ព​ន្ធម្នា​ក់ ឈ្មោះ​សេ​មញូល អេនយ៉ា(Samuel Enyia)បាន​រៀប​រាប់​ក្នុ​ង​សៀវភៅ​របស់​គាត់ អំពីកា​រ​កំ​ណត់​ពេល​វេលារ​បស់ព្រះ​ថា​ ​“ព្រះ​មិន​ពឹង​ផ្អែក​​ទៅ​លើ​ពេល​វេលា​របស់​យើង​ទេ។​ ពេល​វេលា​រ​បស់​យើ​ង​មា​ន​កំ​ណត់ ហើយ​មាន​កា​រ​រំកិល​ទៅ​មុខ​ជា​និ​ច្ច ប៉ុន្តែ ព្រះ​អង្គ​មិន​ទទួល​ផលប៉ះ​ពា​ល់​ពី​ពេ​លវេ​លាឡើ​យ​។ ព្រះ​​អង្គ​​​នឹ​​ង​ធ្វើ​កា​រ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ធ្វើ នៅ​ពេល​ដែល​ព្រះអ​ង្គ​បាន​កំ​ណ​ត់​។ ការអ​ធិស្ឋា​នរ​បស់​យើ​ង មិន​អាច​ជំរុ​ញឲ្យ​ព្រះ​ប្រញាប់​ធ្វើ​ការ​មុន​ពេល​ដែល​ព្រះអ​ង្គបា​នកំ​ណត់​ឡើយ ប៉ុន្តែ ការ​អធិស្ឋា​ននាំ​ឲ្យ​យើ​ងចូ​ល​ទៅ​ចំពោះ​ព្រះអ​ង្គ​ ដោយ​ការ​ប្រកប​ស្និទ្ធ​ស្នា​ល”។​

យើង​ពិត​ជា​មា​ន​អភ័យ​ឯក​សិទ្ធិ​ពិសេស​ណាស់ ដែល​បាន​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដោយ​ការ​អធិស្ឋាន ហើយ​រង់​ចាំ​ព្រះអង្គ​ឆ្លើ​យ​តប តាម​ពេល​ដែ​ល​ព្រះអ​ង្គបា​នកំ​ណ​ត់។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles