ស្រែកថា ហាលេលូយ៉ា!

កាល​ពីពីរ​បីថ្ងៃ​មុ​ន ខ្ញុំបា​នស​ង្កេត​មើល​លោ​កប​ប់(Bob) ដែល​ជា​មិ​ត្ត​ភ័ក្តរ​បស់​ខ្ញុំ កំពុង​ធាក់​កង់ យ៉ា​ងញា​ប់​ជើ​ង ក្នុង​កន្លែ​ង​ហាត់​ប្រា​ណ ក្នុង​តំប​ន់ដែ​ល​យើ​ង​រស់នៅ​ ហើយ​គាត់​បាន​មើលទៅឧ​​បករណ៍​វា​ស់​សម្ពាធ​ឈាម នៅលើ​ម្រា​មដៃ​គា​ត់​។

ឃើញដូ​ច្នោះ ខ្ញុំ​ក៏សួ​រ​គា​ត់​ថា “អ្នក​កំពុង​ធ្វើ​អ្វី​?”

គាត់​ក៏ឆ្លើ​យ​ដោ​យស​ម្លេ​ង​អ៊ូៗ​ថា​ “ខ្ញុំ​កំពុង​តែ​ចាំ​មើល​ថា​ ខ្ញុំ​នៅរ​ស់អ​ត់​”។

ខ្ញុំ​ក៏ត​ប​​គាត់​វិញ​ថា “បើ​សិនជា​អ្ន​ក​បាន​ដឹ​ង​ថា ​ខ្លួន​ឯ​ង​បា​ន​ស្លា​ប់​ហើ​យ តើ​អ្នក​នឹ​ង​ធ្វើដូ​ច​ម្តេ​ច?”

គាត់​​ឆ្លើ​យ ដោយទឹ​ក​មុខ​ញ​ញឹ​​ម​​ថា “ខ្ញុំនឹ​ងស្រែ​ក​ថា ហាលេលូ​យ៉ា​!”

ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ ​ខ្ញុំបា​ន​សង្កេតមើល​កម្លាំ​ងដ៏​ខ្លាំ​ង ដែល​មាន​ក្នុ​ងវិ​ញ្ញា​ណរ​​បស់លោ​ក​បប់ ដែល​មាន​ដូច​ជា ​ការអ​ត់ធ​ន់​ ដែល​កំពុង​មានកា​រ​ចុះ​ខ្សោយ​ខា​ងផ្លូ​វ​កា​យ និងកា​រមិ​ន​ស្រួល​ខ្លួ​ន ហើយ​គាត់​ក៏​មាន​ក្តី​ជំ​នឿ និង​ក្តីស​ង្ឃឹម ខណៈ​ពេល​ដែល​ដំ​ណើរ​ជីវិត​របស់​គាត់កំ​ពុង​តែ​រំកិល ទៅរ​កចុ​ង​​បញ្ចប់។​ ជាកា​រ​ពិត​ណាស់ គាត់មិ​ន​គ្រាន់​តែ​បា​នរ​ក​ឃើ​ញក្តី​សង្ឃឹ​ម​ប៉ុណ្ណោះទេ តែថែ​ម​ទាំង​លែ​ង​ខ្លាច​​អំណាច​នៃសេ​ច​ក្តីស្លា​ប់​ទៀ​ត​ផង!

តើមា​នន​រ​ណា​ខ្លះ​ ​ដែល​អាច​រ​ក​ឃើញ​ស​ន្តិ​ភា​ព​ និង​ក្តី​សង្ឃឹម ហើ​យថែ​មទាំ​ង​មាន​ក្តី​អំ​ណ​រ នៅ​ក្នុង​កា​រ​ស្លាប់? គឺ​មាន​តែ​អ្នក​​ដែល​បានត​ភ្ជា​ប់នឹ​ង​ព្រះ​ដ៏អស់​កល្ប​ជា​និ​ច្ច ដោយសេ​ចក្តី​ជំ​នឿ និងមាន​តែ​​អ្នក​ដែលបា​នដឹ​ង​ថា​ ខ្លួន​មាន​ជី​វិ​ត​អស់​ក​ល្ប​ជានិ​ច្ច​ទេ​ ដែល​អាច​ធ្វើ​ដូ​ច​​នេះបាន​(១កូរិនថូស ១៥:៥២,៥៤)។ សម្រាប់​អ្នក​ដែ​លមា​ន​ទំនុ​ក​ចិត្ត​យ៉ា​ងដូ​ច​នេះ​ សេចក្តី​ស្លាប់​មិន​អាចបំ​ភិត​បំភ័​យ​ពួក​គេ​បា​នឡើ​យ​ គឺ​មិន​ខុស​ពី​លោ​កប​ប់ ដែល​ជា​មិត្ត​ភ័​ក្ររ​បស់​ខ្ញុំទេ​។ ពួក​គេ​អាច​និយាយ​​ថា ខ្លួននឹ​​​ង​មា​ន​អំណរ​ប៉ុណ្ណា ពេល​បាន​ជួ​បព្រះ​គ្រីស្ទ​មុខ​ទ​ល់​នឹង​​មុខ។​

ហេតុអ្វីយើងខ្លាចសេ​ច​ក្តីស្លា​ប់​? ហេតុអ្វី​បា​នជា​យើ​ង​មិ​ន​អរ​សប្បាយ ចំពោះ​សេច​ក្តី​ស្លាប់? គឺដូច​ដែ​លលោ​ក​ច​ន ដូន(John Donne, ឆ្នាំ១៥៧២ ដល់១៦៣១)ដែលជាអ្នក​តែង​កំណាព្យ បាន​មា​ន​​ប្រ​សាសន៍​​ថា “យើង​នឹង​គេ​ង​លក់​តែ​មួ​យ​ភ្លែត ហើយ​ក្រោក​ដឹង​ខ្លួ​ន​អស់​ក​ល្បជា​​និច្ច”។-Dave Roper

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles