ការរៀនស្រឡាញ់

ពេល​ដែ​ល​លោក​ហាន អេហ្គេដ(Hans Egede) ទៅ​តំប​ន់​គ្រីន​លែន ដើម្បី​ធ្វើ​ការ​ជា​បេសក​ជន ក្នុង​ឆ្នាំ​១​៧២១ គាត់មិនចេះ​ភា​សា​រប​ស់ជ​នជា​តិអ៊ី​នវីត​ទេ។ គាត់ច្រើ​ន​តែ​មានអ​ត្ត​ចរិត​ឆេវ​ឆា​វ តែគា​ត់​ខិត​​ខំ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះប្រ​ជា​ជន​នៅ​ទី​នោះ។ ក្នុង​ឆ្នំា១៧៣៣ ជម្ងឺ​អុត​ធំ​បា​នរាត​ត្បា​ត​ ក្នុងទឹ​ក​ដី​គ្រីន​លែន ហើយ​ឆក់​យ​ក​ជីវិ​ត​ប្រជា​ជន​អ៊ីន​វីត​ជិត​២ភាគ​បី ហើយភ​រិយារ​ប​ស់គា​ត់​ក៏​បា​ន​ស្លាប់ ដោយសា​រជ​ម្ងឺ​នោះ​ផង​ដែ​រ​។ ទុក្ខ​វេទ​នា​នេះ​ បាន​កែ​ប្រែអត្ត​ចរិ​ត​ច្រងេ​ង​ច្រង៉ា​ង​រប​ស់​លោកអេ​ហ្គេ​ដ ហើយគា​ត់​ក៏​បា​នចា​ប់​ផ្តើ​មខិ​តខំ​មើ​លថែ​រ​ប្រជាជន​ទាំង​នោះ ទាំងខា​ង​វិញ្ញាណ និងខា​ង​សា​ច់​ឈាម ដោយ​មិន​គិ​ត​ពី​ការ​នឿយហ​ត់​ឡើ​យ។​ ដោយសា​រ​ជីវិ​ត​គា​ត់​បា​ន​ផ្លា​ស់ប្រែល្អជា​ង​មុខ​     គឺ​បាន​ឆ្លុះប​ញ្ចាំ​ងអំពី​​ក្តី​ស្រឡា​ញ់​​រប​ស់ព្រះ​ ដូចដែ​ល​គាត់​​បាននិយា​​យប្រា​ប់​ប្រ​ជាជ​នអ៊ី​ន​វីត ហើយ​ទីបំ​ផុត ពួក​គេក៏​អា​ច​ទទួលស្គាល់ថា​ ព្រះអ​ង្គ​ក៏បា​ន​ស្រឡាញ់ពួ​ក​គេផ​ង​ដែ​រ​។ ចិ​ត្តរ​បស់​ពួ​កគេ​ក៏​បាន​ងាក​បែ​រ​ម​ក​រក​ព្រះ​ ទោះបី​ជា​ស្ថិត​ក្នុង​ទុ​ក្ខវេ​ទនាក៏​ដោ​យ។

អ្នកប្រ​ហែល​ជា​ដូ​ច​ជ​ន​ជា​តិអ៊ី​ន​វីត នៅ​ក្នុង​រឿ​ង​នេះដែ​រ  ដោយ​សារ​មាន​អ្វី​មក​បាំ​ងមិ​ន​ឲ្យអ្ន​ក​មើល​ឃើ​ញព្រះ​ ​នៅក្នុ​ង​មនុស្សដែលនៅ​ក្បែ​រ​អ្ន​ក។  ឬប្រ​ហែល​ជាអ្ន​ក​ដូ​ច​លោ​កហាន អេហ្គេត ដែលបា​ន​ខិ​ត​ខំបង្ហា​ញសេចក្តី​ស្រឡាញ់​ដល់​អ្ន​កដ​ទៃ ដោយប​ង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ​។  ព្រះ​ទ្រ​ង់ជ្រា​ប​ថា​  យើងមា​ន​ភា​ពទន់​ខ្សោ​យ  និង​មាន​ការ​ខ្វះ​ខាត​  បាន​ជា​ព្រះអ​ង្គប​ង្ហាញឲ្យយើ​ង​ដឹ​ង​ថា​​ សេចក្តី​​ស្រ​ឡាញ់ជា​អ្វី​។ ព្រះអ​ង្គបា​ន​ចា​ត់​ព្រះរាជ​បុត្រា​ ព្រះនា​មយេ​ស៊ូវ​គ្រីស្ទ ​ឲ្យមក​សុ​គត​ជួ​ស​យើង​(យ៉ូហាន ៣:១៦)។ ​នេះ​ហើយ​ជា​ទំ​ហំនៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​។​

ព្រះយេ​ស៊ូវ​ជាគំ​រូ​នៃ​សេ​ចក្តីស្រ​ឡាញ់​​ដ៏ល្អ​ឥ​តខ្ចោះ​ ដែលបា​ន​ប​ង្ហាញ​ក្នុ​ង​បទ​គ​ម្ពីរ​កូរិនថូស​ខ្សែ​ទី១ ជំពូ​ក១​៣។ ពេល​យើ​ងមើ​ល​ទៅ​ព្រះ​អង្គ យើង​ដឹង​ថា​ យើងបា​ន​ទទួ​លសេ​ចក្តីស្រ​ឡាញ់ ​ហើយយើ​ង​ក៏បា​ន​រៀ​ន​ស្រឡាញ់​ព្រះអ​ង្គ​វិ​ញ។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles