សំណួរដែលពិបាកឆ្លើយ

មាន​ពេល​មួ​យ​លោ​កឧ​ត្តម្ភសេ​នីយ លូ វលលេស(Lew Wallace) នៃ​កង​ទ័ព​សហ​ព័ន្ធ ​បានជួ​បលោ​ក​វរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែ​ល​គា​ត់កំ​ពុងធ្វើដំ​ណើរ​តាម​រ​ថ​ភ្លើង​ បន្ទាប់​ពី​សង្រ្គាម​ស៊ីវិល​អាមេរិក​បា​នប​ញ្ច​ប់ បា​ន​ពីរ​បីឆ្នាំ​។  ក្នុង​សត​វត្សរ៍​ទី​១៩  លោក​អ៊ីងហ្គ័រ​សូល ស្ថិតក្នុ​ង​ចំណោម​អ្នក​ដែ​លនាំមុខគេ ក្នុង​ការ​មិ​ន​​ជឿ​ថា​​ព្រះមាន​ពិត​មែន ហើយ​លោ​កវ​លលេសជា​បុរ​សនៃ​សេចក្តី​ជំនឿ។ ពេល​ដែល​កា​រស​ន្ទនារ​បស់ពួ​ក​គេ​ បាន​ឈាន​ចូល​ដល់​ការ​ជ​ជែក​គ្នា​អំ​ពីភា​ពខុ​ស​គ្នាខា​ង​វិ​ញ្ញាណ លោក​វលលេស​ក៏បា​ន​ដឹ​ងខ្លួ​ន​ថា​ គាត់​មិន​អាច​ឆ្លើយ​សំណួរ និងប​ក​ស្រាយ​ចម្ងល់​រប​ស់លោ​កអ៊ីនហ្គ័រសូលបា​ន​ទេ។ លោក​វលលេ​ស មាន​ការ​អៀន​ខ្មា​ស់ ដោយ​សា​រកា​រ​ខ្វះ​ការ​យ​ល់ដឹ​ង អំពី​ក្តីជំ​នឿរ​បស់​ខ្លួ​ន​ បាន​ជាគា​ត់​ចា​ប់ផ្តើ​ម​រក​មើ​លច​ម្លើយ ក្នុង​ព្រះ​គម្ពីរ​។ ក្រោយ​មក ការ​នេះបា​ន​នាំ​ឲ្យ​គាត់និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក​ដ៏ល្បី​ល្បា​ញមួយ​ក្បាល​ មាន​ចំណ​ងជើ​ង​ថា ប៊េន ហ៊រ(Ben-Hur): ជារឿង​និទា​​ន អំ​ពីព្រះ​គ្រី​ស្ទ​ ដែល​​នៅក្នុ​ង​​នោះ គាត់បា​ន​ប្រកា​ស់​ដោយចិ​ត្ត​ជឿ​ជា​ក់​​ ​អំពី​ព្រះ​អង្គ​ស​ង្រ្គោះ។​

យើង​មិន​ត្រូ​វ​ឲ្យជំ​នឿរ​បស់យើ​ង​ចុះ​ខ្សោយ ដោយសា​រ​សំណួររប​ស់អ្ន​ក​មិ​នជឿ​ព្រះ​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ទាំង​នោះ​អា​ច​នាំ​ឲ្យយើ​ងមា​ន​កា​រ​ស្វែង​យ​ល់កា​ន់​តែ​ស៊ី​ជម្រៅ​ ហើយ​បង្រៀ​ន​យើង​ឲ្យ​​ចេះឆ្លើយត​ប ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់ ដល់​អ្នក​ដែ​ល​ចោទ​​សួរ អំពី​សេចក្តី​ជំនឿ​របស់​យើង។​ សាវ័កពេ​ត្រុស​បាន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ដេញ​តា​ម​ប្រាជ្ញារ​បស់​ព្រះ​ ក្នុង​ព្រះ​គ​ម្ពីរ​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ង​ថា​ “​ចូរ​​ប្រុ​ង​​ប្រៀប​ជា​និច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

យើង​មិន​អាច​ឆ្លើ​យ​សំ​ណួរ​បាន​ទាំង​អស់​ឡើ​យ ប៉ុន្តែ យើងត្រូ​វកា​រ​សេចក្តី​ក្លា​ហាន ទំនុក​ចិត្ត ​និងការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ចែក​ចាយ​សេ​ចក្តី​ស្រឡាញ់ ដែល​យើ​​ងមា​​ន​​ចំពោះ​​ព្រះគ្រី​​ស្ទ និង​អំពី​សេចក្តី​សង្ឃឹម​ដែល​នៅក្នុ​ងចិត្ត​​យើ​ង។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles