June 6, 2016

You are here:
ថ្ងៃនៃការប្តេជ្ញាចិត្ត

ថ្មីៗនេះ ខ្ញុំ​បាន​សួរ​បង​ស្រីច្ប​ង​រ​បស់​ខ្ញុំ​ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែង​លោគាត់​នៅ​ចាំពេល​ដែល​គ្រួ​សា​រយើ​ង​បា​នផ្លា​ស់​ម​ក​រស់​នៅ​  ក្នុង​ផ្ទះមួ​យ​ខ្នង  អ​ស់​រយៈ​ពេ​ល​ជាច្រើ​ន​ឆ្នាំ។  គាត់​​ក៏បា​ន​ឆ្លើ​យ​ថា​ “កាល​នោះ ប្អូន​មាន​អាយុ​៩​ខែ ហើយ​បង​ចាំថា​ ម៉ាក់​ប៉ាយើ​ងបា​ន​រៀប​ឥវ៉ាន់​​ដល់​យប់​ជ្រៅ ​ទាំង​​ស្តាប់​វិទ្យុ​ផង​។ កាលនោះ​ គឺនៅ​​ថ្ងៃទី​​៦ ខែមិ​ថុនា ឆ្នាំ១៩៤៤។ ពេល​នោះ ពួក​គាត់​កំពុង​ស្តាប់​វិទ្យុផ្សា​យ​បន្ត​ផ្ទា​ល់ អំពី​ការ​លើ​ក​ទ័ព​សម្រុក​ចូល ខេត្ត​ន័រមែនឌី ប្រទេស​បារាំង”។ ថ្ងៃ​នេះ ជា​ថ្ងៃ​ខួប​នៃកា​រលើ​កទ័​ពស​ម្រុក​ចូល​ខេត្ត​ន័រមែនឌី ដែលគេ​ហៅថា​ ​ថ្ងៃ​ឌីដេយ តាម​ពាក្យ​បច្ចេក​ទេស​យោធា ដែល​គេ​ប្រើ​ នៅក្នុង​កា​រចា​ប់ផ្តើ​មអនុវត្ត​យុទ្ធ​សាស្រ្តយោ​ធា​នៅ​សម័យ​នោះ​។ ជាច្រើ​នឆ្នាំ​ក្រោ​យម​ក នៅ​ក្នុង​ភាសា​អង់​គ្លេស គេក៏​បា​នប្រើ​ពាក្យ​ឌីដេយ នៅក្នុ​ង​ការ​និ​យាយ អំពី​ការ​សម្រេច​ចិត្ត ឬ​ការ​ប្តេជ្ញាចិ​ត្ត ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ​។ តាម​ប្រវត្តិ​សាស្រ្ត​នៃជ​ន​ជា​តិអ៊ី​ស្រា​អែល   ពេល​ដែល​លោក​យ៉ូស្វេ ដែល​ជាអ្ន​ក​ដឹ​កនាំ​របស់​សាសន៍អ៊ី​ស្រាអែល មានវ័​យ​ចាស់​ទៅហើ​យ គាត់​បាន​ជំ​រុញ​ពួ​ក​គេ ឲ្យ​មាន​ការប្តេ​ជ្ញាចិ​ត្តជា​ថ្មី​។ បន្ទាប់​ពីពួ​កគេ​បា​នតស៊ូ​អស់រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​ ដើម្បីកា​ន់កា​ប់​ទឹ​ក​ដី ​ដែល​ព្រះបា​ន​សន្យា​ប្រ​ទា​នឲ្យ​ពួ​ក​គេជា​មរ​​តក​ លោក​​យ៉ូស្វេ​ក៏​បាន​ជំរុញ​ពួក​គេ​ ឲ្យ​បម្រើ​ព្រះ ​ដោយចិ​ត្ត​ស្មោះត្រ​ង់​ គឺព្រះ​ដែល​មាន​ព្រះ​ទ័យ​​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ​(យ៉ូស្វេ ២៤)។ គាត់​បាន​ប្រាប់ពួក​គេ ឲ្យ​​រើ​ស​យក​​ព្រះ​​ណា ដែល​​ពួ​កគេចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នោះ​ចុះ…

Read article