ថ្ងៃពឹងផ្អែកលើព្រះអង្គ

នៅសហរដ្ឋអាមេរិក ថ្ងៃ​ទី៤​ ខែក​ក្កដា ជាថ្ងៃ​​បុណ្យជា​តិ ដែល​ប្រជា​ជន​ប្រារព្ធ​ធ្វើ ដោយមាន​​ការ​ជួប​ជុំ​គ្នា​អាំ​ងសា​ច់ញាំ​ក្រៅ​ផ្ទះ និ​ង​មានម​នុស្ស​ជា​ច្រើ​ន​កកកុ​ញ នៅមា​ត់​សមុទ្រ ​ហើយ​នៅតា​មប​ណ្តាទី​ក្រុង​តូច​ធំ​ មាន​ការ​ដើរ​​ដង្ហែ​រក្បួ​ន និង​ការ​បាញ់កំា​ជ្រួ​ច កា​រ​ទៅ​ញាំអា​ហារ​ជា​ក្រុម​ៗ​នៅ​កន្លែង​កម្សាន្ត ព្រម​ទាំង​មា​ន​កា​រ​អបអ​រ​ស្មារតី​ស្នេហាជា​តិ​។​ គេបា​ន​ធ្វើកា​រ​អប​អរ​ទាំង​អស់​នេះឡើង​ ដើម្បី​រំឭ​កអំពី​​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ១៧៧៦ ជា​ថ្ងៃដែ​លរ​ដ្ឋ​ចំណុះ​ទាំង​១​៣​របស់​អាមេរិក ​ប្រកាស​ទា​ម​ទារឯ​ករា​ជ្យ​ពី​អាណា​និគម​អ​ង់គ្លេ​ស។

មនុស្ស​គ្រប់​ជំ​នាន់​សុ​ទ្ធ​តែ​​ត្រូវ​ការ​ឯក​រា​ជ្យ។ ព្រោះ​កាល​ណា​យើង​មាន​ឯក​រា​ជ្យ គឺមា​នន័​យ​ថា​ យើង​មាន “សេរីភាព​រួ​ច​ពី​ការ​គ្រប់​គ្រង ឥទ្ធិព​ល ការ​គាំទ្រ និង​ជំនួយ​របស់​អ្នក​ដ​ទៃ”។ ជាក់​ស្តែង ជា​ធម្មតា ក្មេង​ជំទង់​ជជែក​គ្នា​អំពី​ការ​ចង់​រ​ស់នៅ​ដោ​យ​ឯក​រា​ជ្យ​ រួច​ផុត​ពីកា​រគ្រ​ប់គ្រ​ង​រប​ស់​ឪ​ពុ​កម្តា​យ។ មនុស្ស​ពេញ​វ័​យ​ជា​ច្រើ​ន បាន​កំណត់​គោល​ដៅថា​ ខ្លួន​នឹង​ខិ​ត​ខំ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន ​ដើម្បី​ឲ្យ​ “មាន​ឯក​រា​ជ្យ​ផ្នែក​ទ្រព្យ​សម្បត្តិ”។ ហើយ​ពល​រដ្ឋ​ដែ​ល​មាន​វ័យចំ​ណាស់ច​ង់​រក្សាឯ​ក​រាជ្យរ​ប​ស់ខ្លួ​ន​។ តើម​នុស្ស​ម្នាក់​ៗ​ពិតជា​មាន​ឯករា​ជ្យ​ពិត​ប្រា​ក​ដឬ​​ទេ?

ការ​ស្រេ​ក​ឃ្លាន​ចង់​បាន​ឯករា​ជ្យផ្នែ​ក​នយោបាយ ឬឯ​ករា​ជ្យ​ផ្ទាល់​ខ្លួន ជា​បញ្ហា​​ដែល​កើត​មា​ន​ជា​ធម្មតា តែ​យើង​នឹង​ជួ​ប​​ឧប​ស័គ្គ​ជា​ច្រើ​ន ពេល​ដែល​យើង​ហ៊ាន​ស្វែង​រក​ឯក​រាជ្យ​​ខាង​​ព្រ​លឹ​ង​វិ​ញ្ញាណ។ ផ្ទុយ​​ទៅ​វិ​ញ អ្វី​ដែល​យើ​ង​ត្រូ​វ​ការ​នោះ​ គឺ​ការ​ទទួល​ស្គាល់ ​និង​ការ​ទទួល​​យក នូវ​​ការ​​ពឹង​​ផ្អែ​ក​ខាង​​​វិញ្ញាណ​។​ ព្រះ​​យេស៊ូវ​​​បា​ន​​​មាន​​​បន្ទូ​ល​​ថា ​“ខ្ញុំ​​ជា​​គល់ អ្នក​រាល់​គ្នា​ជា​​ខ្នែង អ្នក​​ណា​​ដែល​​នៅ​​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។

យើង​មិន​ត្រូវ​ពឹ​ង​ផ្អែ​ក​លើខ្លួ​ន​ឯ​ង​ទេ។ យើង​ត្រូវ​ពឹង​ផ្អែ​ក​ទាំង​ស្រុ​ង​ និ​ងអ​ស់​ក​ល្បជា​និ​ច្ច ទៅ​លើព្រះ​មួយ​អង្គ​ ដែល​បាន​សុ​គ​តជួ​ស​យើ​ង។ សូម​ឲ្យ​ថ្ងៃ​នីមួ​យ​ៗ​ ក្លាយ​ជា​ថ្ងៃ ដែល​យើង “ពឹង​ផ្អែក​លើ​ព្រះអ​ង្គ”​។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles