មើលទៅឯភ្នំ

គេ​អាច​មើល​ឃើញ​ទីក្រុង​រីអូ ដឺ ចេនេរ៉ូ នៃ​ប្រទេស​ប្រេស៊ីល ពី​លើ​កំពូល​ភ្នំ ខរខូវ៉ាដូ ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ មាន​រូច​ចម្លាក់​ព្រះ​គ្រីស្ទ ដ៏​ជា​ព្រះ​ប្រោស​លោះ ដែល​ស្ថិត​ក្នុង​ចំណោម​រូប​ចម្លាក់​ព្រះ​គ្រីស្ទ​ដែល​ខ្ពស់​ជាង​គេ ក្នុង​ពិភព​លោក។ រូប​ចម្លាក់​នេះ​មាន​កម្ពស់ ២៨​ម៉ែត្រ និង​មាន​ទម្ងន់​​៦៣៥​តោន។ គេ​​អាច​​មើល​​ឃើ​ញ​រូប​ចម្លាក់​មួយ​នេះ ទាំង​យ​ប់​​ថ្ងៃ ពី​​ទីកន្លែង​ស្ទើរ​តែទាំ​ង​អស់ ​ក្នុង​​ទីក្រុង​រីអូ។  ដូច​នេះ គេ​​គ្រាន់​​តែងា​ក​ទៅ​រ​ក​ភ្នំ​នោះ​តែ​បន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោស​លោះហើ​យ។

យ៉ាងណា​មិ​ញ ព្រះគ​ម្ពីរ​សញ្ញាថ្មីបា​ន​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ជា​ព្រះ​ដ៏​ប្រោស​​លោះប៉ុណ្ណោះ​ទេ តែ​ព្រះអង្គ​ក៏​ជា​ព្រះ​អាទិករ​នៃ​ចក្រ​វាល​ទាំង​មូល គឺ​ដូច​ដែល​មាន​ចែង​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២១។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ ហើយ​សួរ​ថា តើ​​សេច​ក្តី​ជំ​នួ​យ​​ជួយ​​ដល់​យើង​មក​ពី​ណា ​“សេចក្តី​ជំនួយ​របស់យើង​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។​ មាន​តែ​ព្រះ​អង្គ​ទេ ដែល​​អាច​ប្រទាន​​​កម្លាំង​ដល់យើង និង​នាំផ្លូ​វ​យើង​គ្រប់​ជំហាន ខណៈ​ពេល​ដែល​យើង​កំពុ​ងធ្វើ​ដំណើរ​ឆ្លង​កាត់​លោកិយ​ដ៏​គ្រោះថ្នាក់ និង​មាន​ពេញ​ដោយ​បញ្ហា។​

យើង​ងើប​ភ្នែក​ឡើង ឆ្ពោះទៅ​រ​ក​ព្រះ ដែល​មើល​ថែរ​យើង(ខ.៣) ការពារ​យើង (ខ.៥-៦) ហើ​យគ្រ​ប​បាំង​យើង​ដោយ​ស្រ​មោល ទោះជា​មា​ន​គ្រោះភ័​យ​អ្វី​ក៏ដោ​យ។ ព្រះ​អង្គ​ថែរ​ក្សាយើ​ង​ឲ្យ​រួច​ពី​ការ​អាក្រក់ ហើយ​មើល​ថែរ​ព្រលឹង​យើង ឲ្យ​មាន​សុវត្ថិភា​ពអស់​កល្ប​ជានិច្ច​(ខ.៧-៨)។ យើង​ងើប​ភ្នែក​ឡើង ទៅ​រក​​ព្រះ​ដ៏​ប្រោស​លោះ និង​ព្រះអាទិករ​នៃ​យើង ដោយ​សេចក្តី​ជំនឿ។ ព្រះ​អង្គ​ជាជំ​នួយ និង​ជា​ក្តី​សង្ឃឹម ហើយជា​​ទីលំ​នៅ​ដ៏​អស់​កល្ប​ជា​និ​ច្ច​របស់​យើង។-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles