ផ្ទុយនឹងការភ័យខ្លាច

ខ្ញុំ​នៅចាំថា​ កាល​ពី​ឆ្នាំ១​៩៩១ ខ្ញុំបា​នមើ​ល​គេ​​ផ្សាយ​ពត៌​មាន​អំពី​បដិវត្តន៍​អហឹង្សា ដែល​បាន​កើត​ឡើង នៅតា​មដ​ង​ផ្លូ​វ​នៃ​ទីក្រុង​មូស្គូ។ ថ្ងៃនោះ​ ជនជា​តិ​រូ​ស្ស៊ីដែ​លបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​របប​កុម្មុយ​នីយផ្តា​ច់កា​រ ​ស្រាប់​តែ​នាំគ្នា​ចេ​ញ​មក​ដើរ​ក្បួន​តាម​ផ្លូវ ដោយ​ភ្នែក​សម្លក់​រថ​ក្រោះ​ដែល​នៅខា​ងមុ​ខ ទាំង​ប្រកាស់​ថា “យើងនឹ​ងធ្វើ​អ្វីៗ​ ​ដោយប្រើ​សេ​រីភាព​រប​ស់យើ​ង​”។ ពេល​នោះ បណ្តា​អ្នក​ដឹក​នាំដែ​ល​នៅខា​ង​ក្នុង​អគារ មិន​មាន​ទឹក​មុ​ខដូ​ចហ្វូងម​នុស្ស​ដែ​ល​នៅ​ខាង​ក្រៅ​ទេ ដែល​ការ​នេះបា​នប​ង្ហា​ញថា​ នរណាពិ​តជា​​មាន​កា​រភ័​យ​ខ្លាច​ ហើយ​នរណា​ដែល​ពិត​ជា​មាន​សេរី​​ភាព។

បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន​ តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។

ចំណែកឯសេចក្តីជំនឿវិញ   គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នក​ដែលមា​ន​​ពេញ​​ដោ​​យក្តី​ជំនឿ រៀប​​ចំជី​​វិត​​រប​ស់​ខ្លួ​ន តាម​ទស្សនៈ​​នៃកា​រមាន​ទំនុ​កចិ​ត្ត មិនមែ​នដោ​យកា​រ​ភ័យ​ខ្លា​ចទេ​។​ ទោះ​បី​ជា​ស្ថានភា​ពក្នុ​ងពេ​លប​ច្ចុ​ប្បន្ន មាន​ភាព​វឹកវរ​យ៉ាង​ណាក៏​ដោ​យ ក៏​ព្រះទ្រង់​នៅ​តែ​មាន​កា​រឃុំ​គ្រ​ងជី​វិត​យើង​ជានិ​ច្ច​។ ទោះបី​ជា​យើ​ង​មាន​អារម្មណ៍​ដូច​ម្តេ​ច​ក៏​ដោយ​ ក៏​យើង​នៅតែ​មា​ន​តម្លៃ​ដ៏ពិ​ត​ ចំពោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។

តើមា​នកា​រ​អ្វី​ខ្លះ​ដែ​ល​យើង​ត្រូវ​ភ័​យ​ខ្លា​ច បើសិ​ន​ជា​យើង​ពិត​ជា​បា​ននៅ​ជាប់​ក្នុង​​ព្រះ​មែន?ត្រង់​ចំណុច​នេះ សាវ័ក​យ៉ូហាន​បាន​មាន​ប្រ​សាសន៍​ថា “​ព្រះ​​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទ​បរិស័​ទបា​ន​អ​ធិស្ឋាន​ជា​ញឹក​ញាប់​ថា សូ​ម​​​ឲ្យ​​ព្រះហឫ​ទ័យ​​ទ្រ​ង់​បាន​​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ តើនឹងមា​នអ្វី​កើត​ឡើង បើសិ​ន​ជា​យើ​ងរ​ស់​នៅ​ ដោយជំ​នឿថា​ បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​បាន​សម្រេច​នៅ​ផែនដី​ហើយ?- Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles