ល្អតែសម្បកក្រៅ

ថ្ងៃមួយ កូ​ន​ស្រីរ​បស់​ខ្ញុំបា​ន​ល​វ៉ែន​តាកា​រ​ពារ​ពន្លឺ​ថ្ងៃ ដែល​ខ្ញុំទើ​ប​តែ​ទិញ​ថ្មី​ៗ។ នាង​ក៏​បាន​ប្រគល់​វ៉ែន​តា​នោះ​មក​វិ​ញ ហើយ​និ​យាយ​លេ​ងថា​ “ម៉ាក់ វ៉ែនតា​នេះ មិន​មែ​នជា​វ៉ែ​នតាកា​រពា​រ​ពន្លឺ​ថ្ងៃទេ​។ វា​គ្រាន់​តែ​ជា​វ៉ែន​តាស​ម្រាប់​ពាក់​ឲ្យ​ល្អ​មើ​លប៉ុ​ណ្ណោះ។ តាម​ខ្ញុំស្មា​ន ម៉ាក់​ទិញ​វ៉ែនតា​ហ្នឹង ​ដោយសា​រ​វា​ធ្វើ​ឲ្យម៉ា​ក់មា​នស​ម្រស់​ស្អាត​ហើយ​មែនទេ?”

ត្រង់​ចំណុ​ច​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា​ កូន​ស្រីខ្ញុំ​ស្គាល់​ចិត្ត​ខ្ញុំ។ ពេល​ខ្ញុំ​ទិញ​វ៉ែ​ន​តានោះ​ ខ្ញុំមិ​នបា​ន​គិ​ត​ដល់​កា​រ​ការ​ពារ​កាំ​រស្មីយ៉ូវី​ ឬ​គិត​ថា ​វ៉ែនតានោះ​ពិ​ត​ជា​អាច​ការពារ​ពន្លឺ​ថ្ងៃ​មែន​ឬ​អ​ត់​ទេ​។​  ខ្ញុំ​គ្រាន់​តែ​ចូ​លចិ​ត្ត  ភាព​ស្រស់ស្អា​ត  ដែល​វា​ផ្តល់​​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ។

មនុស្ស​ភា​គ​​ច្រើន​​ចូ​ល​ចិ​ត្ត​ធ្វើ​ឲ្យ​ខ្លួន​មាន​រូ​ប​សម្រស់​ល្អ។​ យើង​ចង់​ឲ្យ​គេ​មើល​ម​ក ​ឃើញ​យើង“មាន​ការ​រៀប​ចំ​ខ្លួ​នបា​ន​ល្អ​” ដោយគ្មានការពិបាក ការ​ភ័យ​ខ្លាច កា​រល្បួ​ង ឬកា​រឈឺ​ក្បា​ល​អ្វី​ឡើយ។   ការ​ព្យាយាម​រក្សារូ​បស​ម្រស់​សម្បក​​ក្រៅ ក្នុង​ដំណើរ​ជីវិត​ខាង​វិញ្ញាណ មិន​មាន​ប្រយោជន៍​អ្វី​ស​ម្រាប់​ខ្លួន​​យើង​ ឬ​សម្រាប់​អ្នក​រួម​ដំណើរ​ជា​មួយ​​យើង​​ទេ​។ តែ​ការ​ចែ​ក​រំលែក​ជីវិត​យើង ជាមួ​យអ្ន​ក​ដទៃ ​ក្នុង​រូប​កាយ​ព្រះគ្រី​ស្ទ​ ផ្តល់​ប្រយោជន៍​ដល់​យើង ក៏ដូ​ច​ជាចំ​ពោះ​អ្នក​ដទៃផ​ងដែ​រ​។ ពេល​ដែល​យើង​មា​ន​ភា​ព​ស្មោះត្រ​ង់​កា​ន់​តែ​ខ្លាំង ដោយ​មិន​ខំ​ធ្វើ​ខ្លួ​ន​ឲ្យ​ល្អតែ​ស​ម្បក​ក្រៅ នោះ​ព្រះទ្រ​ង់នឹ​ង​បើក​ភ្នែក​​​យើង​ឲ្យ​​មើល​​ឃើញ​អ្នក​ដទៃ ​ដែល​កំពុ​ង​តយុទ្ធ​ក្នុង​ស្ថានភា​ព​ដែល​ស្រដៀង​នឹង​យើ​ង។ ព្រះ​ទ្រង់​អាច​ប្រើយើ​ង​កាន់​តែ​ច្រើន​ឡើង ដើម្បីជួ​យអ្ន​កដ​ទៃ ពេល​ដែលយើ​ងអ​រ​សប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ កាន់​តែជិ​ត​ស្និទ្ធ​ជា​មួយ​​ព្រះអង្គ ហើយ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់ ​អំពី​ភាព​ប្រេះ​បែក និង​ចំណុច​ខ្វះ​​ខាត​របស់ខ្លួនឯង​​។

ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ដក​យក​ចេញ​នូ​វ​ការ​ធ្វើ​ពើ ដែល​ល្អតែ​សម្បក​ក្រៅ ហើយ “ត្រូវ​​ឲ្យ​​យើង​​ពិចារ​ណា​​មើ​ល​​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹ​ង​បណ្តាល​​ឲ្យ​​មាន​សេចក្តី​​ស្រឡាញ់ ហើយ​​ឲ្យ​​ប្រព្រឹត្ត​​កា​រ​​ល្អ​ផង”(ហេព្រើ ១០:២៤)។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles