បាក់បែក តែស្រស់ស្អាត

ថ្មីៗនេះ  កូន​ស្រីរ​បស់​ខ្ញុំ  បាន​យកអំ​បែង​កែវ​មាន​ពណ៌​​ស្អា​ត​ៗ​ជាច្រើ​ន​  ដែល​នាង​បា​នរើស​នៅមា​ត់​សមុទ្រ ​មក​បង្ហា​ញ​ខ្ញុំ។ អំបែង​កែវ​ទាំ​ង​នោះ​មា​ន​ព​ណ៌​ផ្សេ​ង​ៗ​គ្នា​ ដែ​លខ្លះ​ជា​អំ​បែង​ក្អម​ឆ្នាំងដែ​ល​គេបា​នសូ​ន​ តែ​ភាគ​ច្រើ​ន​ជា​អំ​បែង​ដ​ប។​ គេ​បាន​ផ​លិ​ត​ក្អម​ឆ្នាំ​ និង​ដប ដោយ​មាន​គោល​បំណង​ខុស​ៗ​គ្នា​ តែជួ​ន​កាល​ ​ពួក​វា​ត្រូ​វ​គេ​​បោះ​ចោល ហើយ​បែក​ក្លា​យ​ជាអំ​បែ​ង​។

បើ​សិន​ជាអំបែង​ដែលគេ​បោះ​ចោល​នោះ​ ​បាន​ទៅដ​ល់​ស​មុទ្រ វាក៏​ចា​ប់​ផ្តើម​កា​រធ្វើ​ដំ​ណើរ​​រ​ប​ស់​​វា​។​ វា​ត្រូវ​ច​រន្ត​ទឹក ​និង​ទឹក​ជោរ​បក់​បោក​ចុះ​ឡើ​ង​ៗ ហើយ​មុខ​ស្រួច​ៗ​រប​ស់វា​ក៏​ត្រូវ​រី​ក​រិ​លអ​ស់​ ដោយ​សារ​ដី​ខ្សាច់ និង​ទឹករ​លក។ ​មិន​យូ​រប៉ុ​ន្មា​ន​ក៏ប្រែ​ជា​រ​លោង​ ហើយប្តូ​រ​រូប​រា​ង្គ​ទៅ​ជា​មូល ធ្វើ​ឲ្យ​វា​ប្រែ​ជា​វត្ថុដ៏​ស្រ​ស់ស្អា​ត​។​ អំបែង​កែវ​ដែល​ល្អដូ​ច​គ្រឿងអ​លង្កា ក៏​បាន​មាន​ជីវិ​ត​ថ្មី ​ហើយអ្ន​ក​ដែល​ចូល​ចិ​ត្ត​ប្រមូល​វា​ទុក និ​ងសិល្បៈ​ករ​ទាំង​ឡាយ​ បាន​ឲ្យ​ត​ម្លៃវា​​។

យ៉ាង​ណាមិ​ញ​ ជីវិត​ដែល​ប្រេះ​ស្រាំ ក៏អា​ច​ប្រែជា​ថ្មី​ឡើ​ង ពេល​បាន​​ទ​ទួល​ការ​ប៉ះពា​ល់​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ។ ក្នុង​ព្រះគ​ម្ពីរ​សញ្ញាចា​ស់  យើ​ងឃើ​ញថា​ ពេល​ដែល​​លោក​ហោរា​យេរេមា បាន​មើល​ជា​ងស្នូ​ន​ម្នា​ក់​កំពុ​ង​ធ្វើ​កា​រ គាត់​បាន​កត់​សំគាល់​ឃើញ​ថា​ ​បើ​កាល​​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:១-៦)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​ក៏​​បា​នប​ក​ស្រាយ​ថា ពួក​អ៊ីសា្រ​អែល​នៅ​សម័យ​ដើ​ម គឺ​ដូច​ជា​ដី​ឥដ្ឋ​ដែល​នៅ​ក្នុង​ព្រះហ​ស្ត​ព្រះអ​ង្គ​ ហើយ​ព្រះអ​ង្គ​នឹង​សូន​ពួក​គេ​ឲ្យ​មាន​រូប​រា​ង្គ​ថ្មី តាម​បំណង​ព្រះ​ទ័យ​ព្រះអ​​ង្គ។​

ទោះ​ជីវិត​យើង​មា​ន​កា​រ​ប្រេះ​បែក​ខ្លាំ​ងយ៉ា​ង​ណា​ក៏ដោ​យ​  ក៏​ព្រះទ្រ​ង់​នៅ​តែអា​ច​ធ្វើ​ឲ្យ​យើ​ង​មាន​រូប​រាង្គ​ថ្មីដ៏​ស្រស់​ស្អា​ត។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើង​ ទោះ​បី​ជា​យើង​មិន​ល្អ​ឥត​ខ្ចោះ​ ហើយ​មាន​កំហុស​កាល​ពីមុ​ន​យ៉ាង​ណា​ក៏​ដោ​យ​ ​ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័​យនឹ​ង​ធ្វើ​ឲ្យ​យើង​មាន​ជីវិតដែល​ប្រសើរ​ឡើង។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles