មនុស្សដែលពិបាក

ក្នុង​សៀវ​ភៅដែ​ល​មា​នចំ​ណង​ជើ​ងថា​ ព្រះ​នៅក្នុ​ង​កន្លែង​កា​ត់​ក្តី ​ លោក​ស៊ីអេស លូអីស(C.S. Lewis) បាន​រៀប​រា​ប់​អំពី​ប្រភេទ​មនុស្ស ដែល​យើង​ពិបា​កនឹ​ងមា​ន​ការ​ចុះ​ស​ម្រុង​នឹង​ពួក​គេ។ ភាព​អាត្មា​និយ​ម កំហឹង ការ​ច្រណែន ឬ​អត្ត​ចរិក​អាក្រក់​ដ​ទៃទៀ​ត​ ច្រើនតែ​បំ​ផ្លាញ​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួ​យ​ពួ​កគេ​។ ជួន​កាល យើង​គិត​ថា​ ការ​រស់​នៅរ​ប​ស់​យើង​នឹង​មា​ន​ភាព​ងាយ​ស្រួល​ជាង​មុ​ន បើ​សិន​ជាយើ​ង​មិន​ចាំ​បា​ច់ត្រូ​វ​ជួប​មនុស្ស​ពិបាក​ៗ​ទាំង​នោះទេ​។

តែ​លោក​លូអ៊ីស​បានប​ង្ហា​ញ​ទ​ស្សនៈ​ផ្ទុ​យ​ពី​យើ​ង ដោយ​លើក​ឡើ​ងថា​ ​ព្រះទ្រ​ង់​ក៏មា​ន​កា​រ​អត់​ទ្រាំ នឹង​យើង​ជា​រៀង​រាល់​ថ្ងៃ​។​ គាត់​មាន​ប្រសាសន៍​ថា យើង​ក៏ជា​ប្រភេ​ទម​នុ​ស្ស​ដែលពិបាក​​ឲ្យ​គេ​ចូល​ចិត្ត​ផង​ដែ​រ។ បុគ្គ​លិក​លក្ខណៈរ​បស់​យើង​មាន​ចំណុច​ខ្វះខា​ត​ដ៏គ្រោះ​ថ្នា​ក់​។ ក្តីស​ង្ឃឹម និង​ផែន​ការរ​បស់​យើង ​អាចនឹ​ង​ត្រូវ​រ​លាយ ដោយ​សារ​អត្ត​ចរិ​កមិ​ន​ល្អរ​បស់អ្ន​ក​ដទៃ​ តែ​ក្តី​សង្ឃឹម និ​ងផែ​ន​ការ​រ​ប​ស់អ្ន​ក​ដ​ទៃ ក៏​អាច​រ​លាយ​ដោ​យសា​រ​អត្ត​ចរិក​មិនល្អ​រ​បស់​យើង​ផ​ង​ដែរ។​

ការ​ស្គាល់​សណ្ឋានពិ​ត​របស់​ខ្លួន​ឯ​ង អាច​ជំរុញ​ចិត្ត​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​អត់​ធ្មត់  និង​ការ​ទទួល​យក​ ចំពោះ​អ្នក​ដទៃ  ដូចដែ​ល​ព្រះបា​ន​បង្ហាញ​ចំ​ពោះយើ​ង​ជា​រៀង​រា​ល់ថ្ងៃ​ដែ​រ​។​ ក្នុង​បទ​គម្ពីរ​អេភេសូរ សាវ័​កប៉ុ​លបា​ន​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​ន​ទំនាក់​ទំន​ង​ល្អ​ជាមួយ​អ្នក​ដ​ទៃ ដោយ “​មាន​​ចិត្ត​​សុភាព ហើយ​​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់”(៤:២)។ អ្នក​ដែល​មាន​ការ​អ​ត់​ធ្ម​ត់ អាច​ទ្រាំទ្រ​មនុស្ស​ដែល​ពិបា​ក​ៗ ​ដោយមិ​ន​មានកំ​ហឹង និង​ការ​សង​សឹ​ក​អ្វីឡើ​យ​។  ម្យ៉ាង​ទៀត គាត់​អា​ចអ​ត់​ធន់ ដោយ​បង្ហាញ​ចេញ​នូវ​ការ​អត់​ឱន ចំពោះ​អាកប្ប​កិរិយ៉ា​អាក្រក់​។

តើ​មាន​មនុស្ស​ពិបាក​ៗណាខ្លះ ក្នុ​ងជី​វិត​របស់​អ្នក​?​ ចូរ​ទូល​សូ​ម​ឲ្យ​ព្រះបង្ហាញសេ​ចក្តី​ស្រឡាញ់ តាម​រយៈ​អ្នក​ចុះ​។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles