ស្វែងរកផ្លូវរបស់ព្រះ

ផ្លូវ​ក្រោម​បាត​សមុទ្រ​ឆេននល ធូននល(Channel Tunnel) ត្រូ​វបា​ន​គេ​បើ​ក​ឲ្យ​ប្រើ​ប្រាស់ នៅ​ថ្ងៃទី៦​ ខែឧសភា ឆ្នាំ១៩៩៤។ កាល​ពី​ជិត​ពី​រ​សតវត្សរ៍​មុ​ន ​គឺ​នៅឆ្នាំ​១​៨​០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែល​ជាវិ​ស្វករ​រ​បស់​ស្តេ​ច​ណាប៉ូលេអុង(Napoleon) បាន​ស្នើ​ឲ្យ​សាង​សង់​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ​នោះ។ សព្វ​ថ្ងៃនេះ​ មនុស្ស​រាប់​ពាន់​នា​ក់ រួម​ទាំង​ឡាន​តូច​ធំ បាន​ធ្វើដំណើរ​តាម​រថភ្លើ​ង​ជារៀ​ង​រាល់​ថ្ងៃ​ នៅតា​ម​ផ្លូវ​ក្រោម​បាត​សមុ​ទ្រ ដែល​តភ្ជា​ប់​ប្រទេស​អង់គ្លេ​ស និង​ប្រទេស​បារាំ​ង ដែល​មាន​ច​ម្ងាយ៥​០គី​ឡូ​ម៉ែ​ត្រ។ មុន​ពេល​គេសា​ង​សង់​ផ្លូ​វ​ក្រោម​បាត​សមុទ្រ​នេះ មនុស្ស​ម្នាបាន​ធ្វើ​ដំ​ណើរ​តាម​នា​វា​ ឆ្លង​កាត់​ដៃ​សមុទ្រ​នៅ​ចន្លោះ​ប្រទេស​អង់គ្លេ​ស និងប្រទេស​​បារាំង អស់រយៈពេ​លជា​​ច្រើន​សតវត្សរ៍។

ព្រះទ្រ​ង់ក៏​បា​ន​រៀប​ផែន​ការ ដើម្បី​ឲ្យ​រាស្រ្ត​របស់​ព្រះអ​ង្គ​ មាន​ផ្លូ​​វដែ​លល្អ​ហួ​សពី​ការ​រំពឹ​ង​ទុក​ផ​ងដែ​​រ គឺដូ​ច​ដែល​មាន​ចែ​ងក្នុ​ង​បទគម្ពីរនិ​ក្ខមនំ ១៤:១០-២២។ កាល​នោះ ពួក​គេ​កំពុង​ប្រឈម​មុខ​នឹងសេ​ចក្តីស្លា​ប់។ បើ​មិន​ត្រូ​វ​កង​ទ័ព​ស្តេចផារ៉ោនសម្លា​ប់ទេ​ ក៏​ត្រូវ​លង់​ទឹក​ស្លា​ប់ដែ​រ​ ដូចនេះ ពួក​គេ​ស្ថិត​ក្នុ​ង​ភា​ពត​ក់​ស្លុ​ត។ ប៉ុន្តែ ព្រះ​ទ្រង់បា​ន​ញែក​​សមុទ្រ​ក្រហម  ដើម្បីឲ្យ​ពួ​កគេ​អា​ច​ដើ​រ​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត  ពី​លើ​​បាត​សមុទ្រ​ដែ​ល​​ព្រះអ​ង្គបា​ន​ធ្វើ​ឲ្យក្លា​យ​ជាដី​គោក​នោះ​។ ជាច្រើ​ន​ឆ្នាំ​ក្រោយ​ម​ក​ លោក​អេសាភ ដែល​ជាអ្ន​ក​និ​ពន្ធ​ទំនុកដំ​កើង បា​នលើ​ក​ឡើង​ថា​ ព្រឹត្តិកា​រណ៍ដ៏​អស្ចា​រ្យ​នោះ​​ គឺ​ជាភ​ស្តុ​តាង​បញ្ជា​ក់​ថា ​ព្រះអ​ង្គ​ពិត​ជា​មាន​អំណាចចេស្តា​មែ​ន​ គឺដូ​ច​ដែ​លមា​ន​សេចក្តី​ចែង​ថា​ “ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះបាទ​ទ្រង់​ឡើយ។ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀម គឺ​ដោយ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន”(ទំនុកដំកើង ៧៧:១៩-២០)។

ព្រះ​ទ្រង់​អា​ចប​ង្កើតឲ្យ​មា​នផ្លូ​វ នៅ​កន្លែងណា​ដែល​យើង​មើ​ល​ឃើ​ញសុ​ទ្ធ​តែ​ឧ​ប​ស័គ្គ។ ពេល​ដែល​យើង​ស្រពិចស្រពិល មិ​នដឹ​ង​ច្បា​ស់ថា​ នឹងមានអ្វីនៅ​ផ្លូ​វខា​ងមុ​ខ​យើ​ង ចូរយើង​​​នឹ​ក​ចាំ អំពី​ការ​អ្វីដែល​ព្រះ​ទ្រង់​បា​នធ្វើ​សម្រាប់​យើង​កា​លពី​មុ​ន។ ព្រះអ​ង្គមា​ន​ជំនា​ញ នៅក្នុ​ងកា​ររៀប​ចំ​​ផ្លូវ​ឲ្យ​យើង​ ទោះ​ជា​នៅ​​​ក្នុ​ងស្ថានភា​​ពណា​​ក៏ដោ​យ​ គឺផ្លូ​វ​ដែល​នាំ​ឲ្យ​យើង​ស្គាល់​សេច​ក្តីស្រ​ឡាញ់ និង​អំណាចចេ​ស្តា​របស់​ព្រះ​អង្គ​។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles