បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

គេចូល​​ចិត្ត​​​និយា​​​យ​ថា​ “ពេលដែលយើង​​​សប្បាយ​រីករា​យ​ ជា​ពេល​ដែល​កន្ល​ង​ផុ​ត​ទៅលឿ​ន​ណា​ស់​”​។ តាមពិតពេល​វេលា​​នៅតែ​មានល្បឿនថេរជានិច្ច មិន​មែន​ម្តង​ដើ​រ​យឺត​ ម្តង​ហោះហើ​រ​នោះទេ​​ ប៉ុន្តែ ​តាមប​ទ​ពិសោ​ធន៍​រប​ស់យើ​ង ​យើ​ងច្រើ​ន​តែ​យល់​ថា​ ពេលវេលាហា​ក់​ដូ​ច​ជាក​ន្ល​ងផុ​ត​ទៅ​លឿន​ណាស់​។ ពេល​ដែល​ខ្ញុំ​កំ​ពុ​ងស​ប្បា​យ​នឹង​កិ​ច្ច​ការ​អ្វី​មួ​យ ឬ​អរ​សប្បាយ​នឹង​ម​នុស្ស​​ជាទី​ស្រ​ឡាញ់ ពេល​វេលា​ហា​ក់ដូ​ច​ជា​លឿ​នណា​ស់។

បទ​ពិសោធ​ន៍ប្រ​ភេ​ទនេះ​ ​បាន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​កា​រយ​ល់ដឹ​ង​ថ្មីមួ​យ អំពី​ព្រឹត្តិ​ការណ៍​ដែល​បទ​គម្ពីរ​វិវរណៈ ជំពូក៤ បាន​រៀប​រា​ប់​។ កាលពី​មុន​ ពេល​ខ្ញុំពិ​ចារណា អំពី​សត្វទាំ​ងបួ​ន​ ដែល​អង្គុ​យ​នៅ​ជុំវិញ​បល្ល័ង្ក​​ព្រះ ដែល​ពោល​ពាក្យ​ពីរ​បីម៉ាត់​ដដែល​ៗ​​​រហូ​ត​អស់​ក​ល្បជា​និច្ច ខ្ញុំ​​ក៏​បា​នគិ​​ត​ថា​ ​សត្វទាំង​នោះពិតជា​មា​នជីវិ​តដែ​ល​គួ​រ​ឲ្យធុ​ញទ្រាន់​មែ​ន​! តែស​ព្វថ្ងៃ​នេះ​ ខ្ញុំមិន​គិត​​អញ្ចឹង​ទៀត​ទេ។​ ព្រោះខ្ញុំ​​បាន​គិត​អំពី​ព្រឹត្តិ​ការណ៍​ដែល​សត្វ​ទាំង​នោះ បាន​ឃើញ​ដោយ​ភ្នែក​ជាច្រើ​ន​គូរ​របស់​ពួ​ក​វា​(ខ.៨)។ ខ្ញុំ​ក៏​បាន​ពិចា​ណាអំ​ពីទិ​ដ្ឋ​ភា​ព ដែល​ពួ​ក​គេបា​ន​មើ​ល​ឃើ​ញ ​ពី​បល្ល័ង្ក​របស់​ព្រះ​​(ខ.៦)។ តើ​ពួក​គេ​មាន​ចិ​ត្ត​ស្ងើ​ចស​រសើរ​យ៉ាង​ណា ​ចំពោះព្រះ​​ដ៏ខ្ព​ស់​បំ​ផុត ដែលមា​ន​ទំនាក់​ទំនង​ជា​មួយម​នុស្សលោ​ក ​ដោយ​ប្រាជ្ញា និង​សេចក្តី​ស្រឡា​ញ់?​​ តើ​សត្វ​ទាំង​នោះ​អា​ច​មាន​ការ​ឆ្លើយ​តប​អ្វី​ ដែល​ប្រសើរ​ជាង​ការ​សរសើរ​ដំកើង​ទៀត​នោះ​?​ តើ​មាន​អ្វី​ដែ​ល​ត្រូវ​និយាយ ក្រៅ​ពី​ពោល​ថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?

តើ​យើង​មា​ន​កា​រ​ធុញ​ទ្រា​ន់ទេ​ ​បើសិ​ន​ជា​យើ​ង​ត្រូ​វនិ​យាយ​ពាក្យ​ដ​ដែល​ៗ​ឥ​ត​ឈប់​ឈ​រ​​នោះ? តែបើសិ​ន​ជាយើ​ង​នៅ​ចំ​ពោះមុ​ខអ្ន​ក​ដែ​លយើ​ង​ស្រ​ឡាញ់ នោះយើ​ង​មិ​ន​ចេះ​ធុញ​ទ្រាន់​ឡើយ។ ហើយបើ​សិ​ន​ជាយើ​ង​កំ​ពុ​ងធ្វើ​កា​រ​ល្អ​ណា​មួយ ​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ឲ្យ​យើង​​​ធ្វើ​ការ​​នោះ នោះ​យើង​ក៏នឹ​ង​មិន​មាន​ការ​ធុញ​ទ្រាន់​​ដែរ។

ព្រះ​ទ្រង់​បា​ន​រច​នា​យើង​ម​ក​ ឲ្យស​រសើរដំកើងព្រះ​អ​ង្គ គឺមិ​ន​ខុស​ពី​សត្វ​ទាំ​ងបួ​ន​នោះ​ទេ។ ជីវិត​យើង​នឹង​មិន​មា​ន​ការ​ធុញ​ទ្រាន់​ឡើយ បើ​សិន​ជា​យើង​ផ្តោ​ត​ចិ​ត្តទៅ​លើ​ព្រះអ​ង្គ ហើយ​បំពេញ​បំណង​ព្រះទ័​យ​ព្រះ​អង្គ​នោះ​។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles