រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ

កាល​ពី៥​០​ឆ្នាំ​មុន មា​នពេ​ល​មួយ​ខ្ញុំ​ត្រូ​វស​ត្វឃ្មុំ​មួ​យហ្វូ​ងដេ​ញតា​ម បាន​ជាខ្ញុំ​រត់​គេច ទៅ​រក​ផ្ទះលោ​កចេយ អេលាត(Jay Elliott) ដោយ​ទម្លាយ​ទ្វា​រ​ខាង​មុខ​​ផ្ទះ​គា​ត់ ធ្វើឲ្យគា​ត់​មានកា​រភ្ញា​ក់ផ្អើ​ល​យ៉ាង​ខ្លាំ​ង។ រួច​ខ្ញុំក៏​បា​នរ​ត់​គេចចេ​ញ​តាម​ទ្វារក្រោ​យ ហើយ​ក៏បា​ន​ដឹ​ងថា​ សត្វ​ឃ្មុំ​លែង​ដេញ​តាម​ខ្ញុំ​ទៀត​ហើ​យ​។  តាម​ពិត ខ្ញុំ​បា​ន​នាំហ្វូ​ងឃ្មុំ​ចូ​លផ្ទះ​គា​ត់។​ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏បា​ន​ឃើញ​គា​ត់រ​ត់យ៉ា​ង​លឿ​នចេ​ញ​តាម​ទ្វារក្រោ​យ ដោយ​មាន​ស​ត្វឃ្មុំ​ដេ​ញ​តាម​ពី​ក្រោយ​។​

ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​ស​ត្វឃ្ញុំ​ទិច​បួន​ដប់​ទ្រនិច មិន​មាន​អ្វីធ្ង​ន់ធ្ង​រ​ទេ​ តែលោ​កចេ​យ   មាន​បទ​ពិសោធន៍​ខុស​ពី​ខ្ញុំ។   ទោះបី​ជាគា​ត់​ត្រូវ​ស​ត្វឃ្មុំ​ទិចតែ​ពីរ​បីទ្រនិ​ចក៏​ដោយ​ ក៏​ភ្នែក និង​ករ​រប​ស់គា​ត់​បាន​ឡើ​ង​ហើម​ប៉ោង ដោយ​សា​រមា​ន​ប្រតិកម្មដ៏​​ឈឺ​ចាប់​នឹង​ជាតិ​ពិ​ស។​ សកម្មភា​ព​រប​ស់​ខ្ញុំបា​នបណ្តា​លឲ្យ​មា​ន​ការ​ឈឺ​ចាប់​ ​ដល់មិ​ត្ត​ភក្តិ​រប​ស់ខ្ញុំ​។

រឿង​នេះបា​ន​ឆ្លុះ​ប​ញ្ចាំង អំពី​ការ​ពិ​ត​ ដែល​កើ​ត​មា​នក្នុ​ង​ទំ​នាក់​ទំនង​ដែ​ល​យើង​មា​ន​ជា​មួយ​អ្នក​ដ​ទៃផ​ង​ដែរ​។ យើងអា​ចធ្វើ​ឲ្យ​អ្ន​ក​ដទៃ​មាន​កា​រឈឺចាប់ ដូចត្រូ​វ​ស​ត្វ​ទិច​ ដោយសា​រទ​ង្វើ​រប​ស់​យើង ​ដែល​មិន​មាន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ​។   ទោះ​​យើង​បាន​សុំទោសគេ​ហើ​យក្តី​  ក៏​“ទ្រនិច”នៃ​កំហុស​រប​ស់​យើ​ង​ នៅ​តែជា​ប់​ក្នុង​ចិត្ត​គេ។​​

​​គេ​​គួរ​តែ​រំ​ពឹ​ង​ថា​ គ្រីស្ទ​បរិស័​ទមិ​ន​មាន​ភា​ព​កាច ឬគ្រោក​គ្រា​ត និង​ភាព​ឆេវ​ឆាវ​ទេ​។ យើង​ប្រហែ​លជា​ភ្លេ​ច​ហើយថា​ ជួន​កាល អ្នក​ដែល​មា​នកា​រ​ពិបាក ​នៅក្នុង​សេ​ចក្តីជំ​នឿ ឬក្នុ​ងកា​រ​រស់​នៅ​ បាន​មើល​មក​គ្រីស្ទប​រិស័ទ  ដោយ​ការ​រំពឹង​គិត​ជាច្រើ​ន។   ពួក​គេរំពឹ​ងថា​   គ្រីស្ទប​រិស័​ទជា​មនុ​ស្សដែ​ល​មាន​កំ​ហឹងតិ​ច  តែមា​ន​ក្តីមេ​ត្តាច្រើ​ន​  មាន​ការ​ថ្កោ​ល​ទោស​តិច  តែមា​ន​ក្តី​អាណិត​ច្រើន  និង​មា​នកា​រ​រិះគ​ន់តិ​ច​ តែមា​ន​កា​រលើ​កទឹ​ក​ចិត្ត​ច្រើ​ន។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើ​ង​ឲ្យរស់នៅ​ឲ្យបា​ន​ល្អ​ ដើម្បី​ថ្វាយ​សិរី​ល្អដ​ល់ព្រះ​(​ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២) ហើយ​​ម្យ៉ាង​ទៀត សាវ័ក​ពេ​ត្រុស​ក៏បា​ន​​បង្រៀ​ន​ដូ​ចនេះ​ផ​ងដែ​រ​។ សូម​ឲ្យ​​ស​ក​ម្ម​ភាព និង​​កា​រ​​ឆ្លើ​យ​​តប​​របស់​​យើង​ នាំ​អ្ន​ក​ដែ​លនៅ​ក្បែរ​យើង ឲ្យងា​ក​ទៅរ​កព្រះវ​រ​បិ​តា​ដែល​មា​ន​ក្តីស្រ​ឡា​ញ់។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles