រស់នៅ ក្នុងសេចក្តីស្រឡាញ់

ខ្ញុំមាន​មិត្ត​ភ័ក្តិ​ម្នាក់ឈ្មោះ​ រុកហ៊ែ្សន(Roxanne) កំពុង​រស់​នៅ​ក្នុ​ងប្រ​ទេ​សមួ​យ នៅ​ទ្វីប​អាហ្វ្រិក ​ដែលនៅ​ទីនោះ​ ទឹក​ជាធ​នធា​នដែ​លមា​នត​ម្លៃណា​ស់។ ជាញឹ​កញា​ប់ ប្រជាជន​នៅទី​នោះ ត្រូវ​ធ្វើដំណើ​រទៅ​យក​ទឹ​ក តាមប្រ​ឡាយទឹ​ក​តូច​ៗ​ ដែល​មានទឹ​កក​ខ្វក់ នៅ​តំបន់ឆ្ងា​យៗ​ ដែល​បណ្តាលឲ្យមាន​ជម្ងឺ​ និងបា​ត់ប​ង់ជី​វិត។ ការ​ខ្វះខា​ត​ទឹ​ក បាន​ធ្វើឲ្យ​គេមា​នកា​រពិ​បាក នៅ​ក្នុង​ការបង្កើត​អង្គ​ការកុ​មារ​កំព្រា ឬ​ព្រះវិហា​រ ដើម្បី​បម្រើប្រ​ជាជន​។ ប៉ុន្តែ បញ្ហានេះ​បាន​​ចាប់​ផ្តើម​មាន​ការ​ប្រែប្រួល។​​       តាម​រយៈ​ការ​ដឹក​នាំរ​បស់រ៉ុ​កហ៊ែ្សន និងអំ​ណោយ​សប្បុរ​ស​ធម៌ របស់​ពួកជំ​នុំដែ​លមា​នក្តី​ស្រ​ឡាញ់ ​នៅតាម​ប​ណ្តាព្រះ​វិហារ​ដែល​មាន​ភា​ព​រឹ​ង​មាំ ឥឡូវ​នេះ គេ​កំពុង​តែ​ជីក​អណ្តូងទឹ​ក។​ យ៉ាង​ហោ​ច​ណា​ស់ មាន​អណ្តូងទឹ​ក​៦​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដោយ​អនុញ្ញា​ត​ឲ្យពួ​កជំ​នុំ​នៅទី​នោះ​ ធ្វើ​ជា​មជ្ឈ​មណ្ឌលនៃក្តី​សង្ឃឹ​ម និង​ការ​លើ​កទឹ​ក​ចិ​ត្ត។​ មណ្ឌល​សុខភា​ព​មួយកន្លែង និង​មណ្ឌល​សម្រាប់​កុមារ​កំព្រា​៧០០​នាក់ ក៏​នឹង​អាច​ត្រូវ​គេ​បើក ដោយ​សារ​មាន​ទឹក​សម្រាប់​ប្រើប្រា​ស់។​

ការ​ជួយ​ឧបត្ថម្ភ​នោះ គឺកើត​ចេញ​ពី​​សេចក្តី​ស្រ​ឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពីប​ងប្អូ​នរួ​មជំ​នឿ ដែល​នាំ​ឲ្យ​យើងបា​នពិ​សោធនឹ​ង​ក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ព្រះអង្គ។ សា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៣​ថា បើសិនជាយើងមិន​មាន​ក្តី​ស្រឡាញ់ទេ នោះពា​ក្យស​ម្តីយើ​ងដូ​ចជា​ឈឹងដែ​លឮ​ទ្រហឹង ហើយ​ក្តីជំនឿយើ​ង​គ្មានន័យ​អ្វីទេ​។ ហើយ​សាវ័ក​ប៉ុល​បានមា​នប្រសា​សន៍​ថា បើ​សិន​ជាយើ​ងមា​នរ​បស់​ទ្រព្យ ហើយ​ជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត  នោះ​ជា​ភស្តុតាង​បញ្ជាក់ថា​ យើង​នៅជា​ប់​ក្នុង​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៣:១៦)។

ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើ​ងប្រ​ព្រឹត្ត “ដោយ​សប្បុរស”(ទំនុកដំកើង ១១២:៥) ជា​មួយ​នឹង​អ្នកដែ​លមា​នកា​រខ្វះ​ខាត​ ដ្បិត​ព្រះអ​ង្គក៏​មាន​ព្រះទ័​យមេ​ត្តា ចំពោះ​យើង​ផងដែ​រ។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles