ការបាត់បង់ការចងចាំ

ជួន​កាល ពេល​ដែល​យើងកំ​ពុង​​មានប​ញ្ហា យើងអា​ច​​បាត់ប​ង់កា​រ​ចង​ចាំខា​ង​វិញ្ញាណ ដែល​ធ្វើឲ្យ​យើ​ងភ្លេ​ច​ព្រះ​គុណ​របស់​ព្រះ។ ប៉ុន្តែ មាន​វិធី​ដ៏ល្អ​មួ​យ ដើម្បី​ឲ្យយើ​ងមា​នចិ​ត្តដែល​ដឹង​គុណ​ព្រះឡើ​ងវិ​ញ គឺ​យើង​រក​ពេល​ស្ងាត់ស្ងៀ​ម ដើម្បី​អធិស្ឋាន ដោយរំឭ​កឡើ​ង​វិញ នូវ​ការ​ផ្គត់​ផ្គង់រ​បស់ព្រះ​អង្គ ដែល​យើង​បានទ​ទួលការ​ពី​មុន ហើយ​អរ​ព្រះគុ​ណព្រះ​អង្គ។

ពេលដែ​ល​ពួក​កូ​ន​ចៅអ៊ី​ស្រាអែល​បាន​ទៅ​ដល់​វាលរ​ហោស្ថាន​ ដែល​ក្តៅ​ហួត​ហែង គ្មាន​ជីជាតិ ​ពួកគេ​ក៏​បា​ន​ភ្លេច​ព្រះ​គុណរ​បស់​ព្រះ​។    ពួក​គេច​ង់វិ​ល​ត្រឡ​ប់​ទៅន​គរ​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ដូច​មុន​(និក្ខមនំ ១៦:២-៣) ហើយ​ក្រោយ​មក ពួក​គេ​ក៏​បា​នរំ​អ៊ូរ​ទាំ អំពីកា​រផ្គ​ត់​ផ្គង់​ទឹក(១៧:២)។ ពេល​នោះ ​ពួកគេ​បា​នភ្លេ​ច​ការ​អស្ចារ្យ និង​ទីសំគាល់​ដែល​ព្រះបា​ន​ធ្វើ ពេល​ព្រះអ​ង្គបា​នរំ​ដោះពួ​កគេ​ និង​បាន​ប្រទា​ន​ឲ្យពួ​ក​គេមា​នទ្រព្យ​សម្បត្តិ​ជាច្រើន​ផង​(១២:៣៦)។ ពួក​គេ​​រវល់​តែ​ខ្វល់​ខ្វាយ​ពី​ជីវិតក្នុង​ពេលប​ច្ចុប្បន្ន ហើយ​បាន​ភ្លេច​កា​រ​ផ្គត់​ផ្គង់​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដោយ​ព្រះទ័យ​មេត្តា កាល​ពី​មុន។​

អ្នក​និពន្ធទំ​នុក​ដំកើងបា​នលើ​កទឹ​កចិ​ត្តយើ​ងថា​ “ចូរ​​អ​រ​ព្រះគុណ​​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស ដូច​នេះ​ព្រះ​អង្គ​ក៏មា​ន “សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ” ហើយ​មាន​ព្រះទ័យស្មោះ​ត្រង់​ផង។​ ព្រះអង្គបា​នស​ន្យាថា​ នឹង​គង់​នៅ​ក្បែរជា​និច្ច ដើម្បី​មើល​ថែរ​កូន​រប​ស់ព្រះ​អ​ង្គ។

ចូរ​យើង​នឹក​ចាំ​ អំពី​ការ​ផ្គ​ត់ផ្គ​ង់​ដែល​ព្រះ​អង្គ​មា​ន​ចំពោះ​យើង​ កា​លពីមុន ដើម្បី​ឲ្យ​យើង​អាច​កែប្រែ​ទ​ស្សនៈ​​របស់​យើង​ឲ្យល្អ​ឡើ​ងវិ​ញ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​ដរាប!​-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles