ការនាំផ្លូវខាងវិញ្ញាណ

សៀវភៅ​ដែល​មាន​ចំ​ណ​ងជើ​ងថា រយៈបណ្តោយ ជាស្នា​ដៃនិ​ព​ន្ធរ​បស់​លោកដា​វ៉ា សូប៊ែល(Dava Sobel) ដែលបា​ន​ទទួ​ល​​ពាន​រង្វាន់។ សៀវភៅ​នេះនិ​យា​យអំ​ពី​បញ្ហា ដែល​ពួក​នាវិក​ស​ម័យ​ដើម​ជួប​ប្រ​ទះ។ ពួក​គេអា​ចវា​ស់​ដឹង​ថា​ សំពៅ​របស់​ខ្លួ​នកំ​ពុ​ងស្ថិ​ត​នៅរ​យៈ​បណ្តោយ​ខាងជើ​ង ឬ​ខាង​ត្បូ​ង នៃ​ខ្សែប​ន្ទាត់​អេក្វាទ័រ ដោយ​សង្កេត​មើ​លថា​ ថ្ងៃរៈ​យូរ​ប៉ុណ្ណា ឬ​ដោយមើល​កម្ពស់​ថ្ងៃ។​ ប៉ុន្តែ ការ​វាស់​រយៈ​បណ្តោយ​នៃទិ​សខា​ងកើ​ត ឬ​ខាង​លិច​ នៅ​តែមា​ន​ភាព​ស្មុគ្រស្មាញ ​ហើយមិ​នអា​ច​ទុ​កចិ​ត្ត​បា​នឡើ​យ រហូត​ដល់​ពេល​ដែ​ល​លោក​ចន ហារី​សិន(John Harrison) ដែល​ជាអ្ន​កផ​លិតនា​ឡិ​ការ បានឆ្នែប​ង្កើត​ឧបករណ៍​ក្រូណូ​ម៉ែត្រ សម្រាប់​វាស់​រ​យៈប​ណ្តោយក្នុ​ង​ស​មុទ្រ។ វា​ជា “នាឡិកា ដែល​រាប់​ពេលវេ​លា​បាន​ត្រឹ​ម​ត្រូវ ចាប់​តាំ​ង​ពី​ពេល​ចេ​ញដំ​ណើ​រពី​កំពុង​ផែរ … ទៅដល់​ក​ន្លែង​ដា​ច់​ស្រយ៉ាលណា​ក៏​ដោយ​ ក្នុង​ពិភព​លោក” ដូច​នេះ វា​បាន​ជួ​យឲ្យ​ពួ​កនា​វិក អាច​កំណ​ត់រ​យៈប​ណ្តោយរ​បស់​ខ្លួន។​

ពេល​ដែល​យើ​ង​ធ្វើដំ​ណើ​រ​ក្នុ​ង​សមុទ្រនៃជី​វិ​ត យើង​ក៏ត្រូ​វ​ពឹង​ផ្អែក​អ្ន​កនាំ​ផ្លូ​វដែ​ល​យើង​អា​ច​ទុក​ចិ​ត្តបា​​ន គឺ​ព្រះគ​ម្ពីរ​បរិសុទ្ធ។ គឺដូច​ដែ​លអ្ន​ក​និ​ពន្ធ​ទំ​នុក​ដំ​កើង​បា​ន​មាន​ប្រ​សាស​ន៍​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎   ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”​(ទំនុក​ដំកើង ១១៩:៩៧)។ គាត់​មិន​​បាន​មើលព្រះ​ប​ន្ទូល​ព្រះយូ​រៗ​ម្ត​ងទេ តែ​បាន​ជ​ញ្ជឹង​គិ​ត​អំ​ពី​ព្រះបន្ទូ​លព្រះ​អ​ង្គ ជារៀ​ងរា​ល់​​ថ្ងៃ ដើម្បី​ទទួល​ការ​ដឹក​នាំ​ពី​ព្រះអ​ង្គ បាន​ជា​គាត់​មា​នប្រ​សា​សន៍​ថា គាត់បា​ន​រំពឹង​គិត​អំពី​សេចក្តី​​បន្ទាល់​​ទ្រង់​​ជា​និច្ច(ខ.៩៩)។ គាត់​បាន​អ​នុវត្ត​ដូ​ច​នេះ​ ដោយកា​រប្តេ​ជ្ញាចិ​ត្ត​ថា​ គាត់​​បាន​​ស្បថ​​ហើយ ក៏​​នឹង​​សម្រេច​​តា​ម​​ថា គាត់នឹ​ង​​កា​ន់​​តា​ម​បញ្ញត្ត​ដ៏​​សុចរិត​របស់​ទ្រង់”(ខ.១០៦)។

ដូច​នេះ យើងត្រូ​វ​ការ​ការ​នំាផ្លូ​វជា​ប់ជា​និច្ច ក្នុង​ដំណើរ​ជីវិត​យើង ដើម្បី​ឲ្យយើ​ងអា​ចរ​ក​ឃើញផ្លូវ ហើយទៅ​តា​មទិ​សដៅ​ដែ​លត្រឹ​ម​ត្រូវ គឺ​មិនខុ​ស​ពីពួ​កនា​វិក​សម័យដើ​មឡើ​យ។ យើង​ចាំ​បាច់​ត្រូវ​ចូល​​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​អ​ម្ចាស់ ជារៀ​ង​រាល់​ថ្ងៃ​ ​ដោយចិ​​ត្ត​​បើក​ចំហរ និង​វិញ្ញាណដែ​ល​ចុះ​ចូល ​ដោយទូ​លព្រះ​អ​ង្គថា​​ “ព្រះបន្ទូលព្រះ​អង្គ​ជា​ចង្កៀ​ងបំ​ភ្លឺជើ​ងទូ​លប​ង្គំ ហើយ​ពន្លឺបំ​ភ្លឺ​ផ្លូវ​ទូល​បង្គំ”។-David McCasland

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles