ការហ៊ានអនុវត្តភ្លាមៗ
ពេលដែលសត្វកំប្រុកដី បានចាប់ផ្តើមកកេរជញ្ជាំងបន្ទប់ដាក់ឡានរបស់ខ្ញុំ ខ្ញុំក៏បានទិញអន្ទាក់មកដាក់ចាប់វាឲ្យបានទាំងរស់ ដោយមានគម្រោងយកវាទៅលែង នៅឧទ្យានជាតិណាមួយ។ ខ្ញុំក៏បានយកនំឆ្ងាញ់ៗមកធ្វើជានុយបញ្ឆោតវា ហើយបើកចំហរទ្វាអន្ទាក់។ នៅពេលព្រឹកថ្ងៃបន្ទាប់ ខ្ញុំមានចិត្តរំភើបរីករាយ ពេលបានឃើញសត្វដ៏តូចនោះ ជាប់ក្នុងទ្រុងរបស់ខ្ញុំ តែពេលចូលមើលជិត ទើបដឹងថា វាមិនមែនជាសត្វកំប្រុកដីទេ។ តាមពិត ខ្ញុំចាប់បានសត្វស្កាំង ដែលចេះបាញ់សាជាតិស្អុយដូចផោមឲ្យជាប់ខ្លួនយើង បើសិនជាយើងទៅក្បែរវាពេក។ ខ្ញុំក៏បានស្រាវជ្រាវពត៌មាននៅតាមបណ្តាញអ៊ីនធើណែត អំពីរបៀបដោះសត្វនោះ ចេញពីអន្ទាក់ ព្រោះបើមិនចេះដោះវាទេ ខ្ញុំមុខជាត្រូវវាបាញ់ក្លិនឲ្យស្អុយជាប់ខ្លួនជាមិនខាន។ ខ្ញុំក៏បានរកឃើញដំណោះស្រាយមួយចំនួន នៅតាមបណ្តាញអ៊ីនធើណិត ដែលបានណែនាំឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការពារខ្លួនយើង ពេលដែលយើងដោះវាចេញពីអន្ទាក់។ គឺយើងត្រូវមានថង់ផ្លាស្ទិច ស្រោមដៃ តង់កៅស៊ូ ភួយ និងវែនតាការពារភ្នែក។ កិច្ចការនេះមើលទៅគួរឲ្យញញើត និងគ្រោះថ្នាក់ផង។ បន្ទាប់មក អេវីង កូនប្រសារប្រុសរបស់ខ្ញុំ ក៏បានចេញមកជួយខ្ញុំ។ គាត់គ្រាន់តែដើរទៅរកអន្ទាក់នោះ ដោយដៃទទេតែម្តង គាត់បើកទ្វារអន្ទាក់នោះ ហើយក៏លួងសត្វដែលមានសំបុរខ្មៅ លាយឆ្នូតពណ៌សរនោះ ឲ្យចេញទៅក្រៅ ដោយយកទុយោទឹកសម្រាប់ស្រោចផ្កា មកបាញ់ដាក់វាតែពីរបីច្រូច វាក៏ចេញទៅបាត់។ ជួនកាល ការភ័យខ្លាចរបស់យើង អាចធ្វើឲ្យយើងអសកម្ម។ យើងមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនពេក បានជាយើងរកធ្វើអ្វីមិនកើត។ ពេលដែលស្តេចអេសាជ្រាបថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យទ្រង់ដករូបព្រះចេញពីទឹកដីអ៊ីស្រាអែល…
Read article