ផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំ​មួយកន្លែង លីបប៊ី(Libby)​កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមា​ន​ឈ្មោះល្បី​ឬ​ទេ​?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា​ “លីបប៊ី យើងមិ​ន​ល្បីឈ្មោះ​ទេ​”​។ នាង​ក៏បា​ន​គិត​មួ​យ​សន្ទុះ​ ហើយនិ​យា​យទាំ​ង​តូ​ច​ចិត្ត​​ថា “ប៉ុន្តែ​ បើសិ​ន​ជា​មានម​នុស្សជា​ច្រើន​ស្គា​ល់យើ​ង​ នោះយើ​ងល្បី​ហើ​យ​!”

ឱ​លីប​ប៊ីដ៏​កំ​សត់​អើ​យ​! នាង​មាន​អាយុ​ទើប​តែ​៧ឆ្នាំ​សោះ​ ក៏មា​ន​បញ្ហា​មួ​យ​ ដែល​មនុ​ស្ស​ជាច្រើ​ន​កំ​ពុង​ជួ​បប្រ​ទះ​ ពេញមួ​យ​ជីវិ​ត។​ គឺ​បញ្ញា​ ដែល​ពួក​គេ​សួ​រ​ខ្លួ​ន​ឯ​ង​ថា​ ​តើ​មាន​ន​រណា​ខ្លះឲ្យ​ត​ម្លៃ​យើ​ង  ហើយ​តើយើ​ង​បា​នទ​ទួ​ល​កា​រ​​ទទួល​ស្គាល់ ​ដែ​លយើ​ង​ស​មនឹ​ង​ទ​ទួល​ឬ​ទេ​?

ការ​ច​ង់បា​ន​កា​រទ​ទួ​ល​ស្គា​ល់ គឺមិ​ន​មែន​ជា​កំ​ហុស​ឆ្គ​ង​ទេ បើសិន​ជាយើ​ងនៅ​តែ​ផ្តោ​តអា​រម្មណ៍ទៅ​លើ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​គិត​អំពីខ្លួ​ន​ឯង​ពេ​ក ធ្វើឲ្យ​យើ​ងភ្លេ​ច​គិ​ត​អំពី​ព្រះ​អ​ង្គ​។​

ក្នុង​ការ​រ​ស់នៅ​ ​ យើង​​មិន​អា​ច​ផ្តោត​ទាំ​ង​ស្រុ​ង  ទៅ​លើខ្លួ​ន​ឯ​ង​ផ​ង និង​ទៅ​លើព្រះ​យេស៊ូវ​ផ​ង​បាន​ទេ​។ ហេតុនេះ​ហើ​យ​បាន​ជា​សា​វ័កប៉ុ​លបា​ន​មាន​ប្រសាសន៍​ថា​ គាត់​បាន​រា​ប់​​គ្រ​ប់​​​ទាំង​​​អស់​​ទុ​ក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​របស់គាត់(ភីលីព ៣:៨)។ ពេល​ដែល​សា​វ័ក​ប៉ុល​ត្រូវ​សម្រេច​ចិ​ត្ត​ថា ​ត្រូវ​ជ្រើ​ស​រើស​យ​ក​ខ្លួន​ឯ​ង ឬ​រើស​យ​ក​ព្រះយេ​ស៊ូវ គាត់​ក៏ជ្រើស​រើស​យ​ក​ព្រះ​យេ​ស៊ូវ ​ដោយ​​​ជម្រុះ​ចោ​ល​​កា​រអ្វី​ដែ​ល​នាំ​ឲ្យគា​ត់​គិត​​​ពី​ខ្លួន​ឯ​ង ដើម្បី​ឲ្យគា​ត់​អា​ច​ផ្តោត​ទៅលើ​កា​រ​ស្គាល់​ព្រះយេស៊ូវ និង​ពិសោធនឹ​ង​ទំនា​ក់​ទំ​នង​ជា​មួ​យព្រះ​អ​ង្គ​(ខ.៧-៨,១០)។

យើង​ក៏ត្រូ​វ​មា​ន​កា​រ​សម្រេច​ចិត្ត​ដូ​ច​គាត់​ផ​ង​ដែ​រ។​ តើយើ​ងត្រូ​វ​រ​ស់​នៅ ​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​យើ​ង​ឬ? ពុំនោះ​ទេ​ តើ​យើ​ង​នឹ​ងផ្តោ​តទៅ​លើកា​រ​ស្គាល់​ និងកា​រ​មា​ន​ទំនា​ក់​ទំ​ន​ង​ជាមួយ​​​ព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles