ក្រុងអេនធើប្រាយ នៃរដ្ឋអាឡាបាម៉ា មានវិមានដ៏លេចធ្លោមួយ គឺមិនខុសពីក្រុងជាច្រើនទៀត នៅសហរដ្ឋអាមេរិក។ តែវិមានមួយនោះ ខុសពីវិមានដទៃទៀត។ វិមាននោះមានរូបចម្លាក់ ដែលគេមិនបានឆ្លាក់ឲ្យមានមុខ ដូចពលរដ្ឋដ៏ឈានមុខណាម្នាក់ទេ តែគេបានឆ្លាក់រូបសត្វខ្មូតមួយក្បាល ដើម្បីឲ្យតម្លៃចំពោះកិច្ចការរបស់វា។ ក្នុងដើមទសវត្សរ៍ឆ្នាំ១៩០០ សត្វខ្មូតកប្បាសបានផ្លាស់ទីពីប្រទេសម៉ិចស៊ីកូ ចូលតំបន់ខាងត្បូងរបស់អាមេរិក។ ក្នុងរយៈពេលតែពីរបីឆ្នាំ ពួកបានបំផ្លាញដំណាំកប្បាសអស់ទាំងស្រុង ដែលដំណាំនេះជាប្រភពចំណូលមូលដ្ឋានរបស់រដ្ឋមួយនេះ។ ពេលនោះកសិករទាំងឡាយគ្មានជម្រើសអ្វី ក្រៅពីចាប់ផ្តើមនាំគ្នាងាកមកដាំសណ្តែកដីវិញ។ ដំណាំសណ្តែកដីក៏បានធ្វើឲ្យពួកគេមានភាពសម្បូរសប្បាយជាងមុន ហើយពួកគេបានពឹងផ្អែកលើដំណាំនេះ អស់រយៈពេលជាច្រើនឆ្នាំ បានជាពួកគេឲ្យតម្លៃសត្វខ្នូត ដែលបានបង្ខំឲ្យពួកគេងាកមកដាំដំណាំសណ្តែកដី។
សត្វខ្មូតនោះ គឺមិនខុសពីបញ្ហាដែលបានចូលក្នុងជីវិតរបស់យើង ហើយបំផ្លាញកិច្ចការដែលយើងបានខិតខំធ្វើ យ៉ាងលំបាក។ ពេលនោះ លទ្ធផលដែលយើងទទួលគឺភាពហិនហោច ដែលជួនកាលវាជាភាពហិនហោច ផ្នែកហិរញ្ញវត្ថុ ផ្លូវអារម្មណ៍ ឬផ្លូវកាយ ដែលគួរឲ្យខ្លាច។ ទីបញ្ចប់ហាក់ដូចជាមកដល់ហើយ។ ប៉ុន្តែ អ្នកក្រុងអេធើប្រាយរៀនសូត្របានថា ការបាត់បង់របស់ចាស់ ជាឱកាសសម្រាប់រកឃើញរបស់ថ្មី។ ព្រះទ្រង់អាចប្រើទុក្ខលំបាក ដើម្បីឲ្យយើងលះបង់ទំលាប់អាក្រក់ ឬដើម្បីឲ្យប្រែចិត្តជាថ្មី។ ម្យ៉ាងទៀត ព្រះអង្គបានប្រើបន្លាឲ្យធ្វើទុកក្នុងសាច់សាវ័កប៉ុល ដើម្បីបង្រៀនគាត់អំពីព្រះគុណព្រះអង្គ(២កូរិនថូស ១២:៧-៩)។
យើងមិនត្រូវព្យាយាមរក្សាទុកនូវទំលាប់ចាស់ ដែលមិនមានប្រសិទ្ធិភាពនោះឡើយ ផ្ទុយទៅវិញ យើងអាចចាត់ប្រើទុក្ខលំបាកនីមួយៗ ជាឱកាសសម្រាប់ឲ្យព្រះជួយ ឲ្យយើងមានលក្ខណៈសម្បត្តិថ្មីមួយ។-Julie Ackerman Link