ពន្លឺដែលចាំងកាត់ភាពងងឹត

ផ្ទាំងគំនូរ ដែលមានចំណងជើងថា ផ្លូវនៃពន្លឺ ជាស្នាដៃរបស់វិចិត្រករម្នាក់ នៅទីក្រុងខូឡូរ៉ាដូស្ព្រីង ឈ្មោះបប់ ស៊ីមភីច(Bob Simpich)។ ផ្ទាំងគំនូរនេះបានបង្ហាញ អំពីដើមអេស្ពិនដែលដុះផ្តុំគ្នាជាច្រើន ដែលមានស្លិកពណ៌មាស ដោយសារចាំងពន្លឺថ្ងៃ នាសរទរដូវ។ វិចិត្រករបានគូរូបស្លឹក នៅចុងដើមអេស្ពិន យ៉ាងប៉ិនប្រសប់ ឲ្យមានពន្លឺចែងចាំង ហើយបានដាក់ពន្លឺថ្ងៃ លាយជាមួយនឹងស្រមោល នៅលើដីនៅក្រោមដើមឈើរទាំងនោះ។ ជាងគំនូររូបនេះបានមានប្រសាសន៍ថា ការដាក់ពន្លឺ និងស្រមោលឲ្យមានភាពឆ្លុះគ្នាដូចនេះ បានធ្វើឲ្យគេជក់ចិត្តនឹងពន្លឺដែលចាំងចុះពីលើមកកាត់តាមម្លប់ឈើ។

យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះយេស៊ូវ នៅក្រុងកូរិនថូសថា “ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ”(២កូរិនថូស ៤:៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបន្តរៀបរាប់អំពីភាពពិតនៃជីវិតមនុស្ស ដែលក្នុងនោះ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។

ពេលខ្លះ ការពិបាក ទុក្ខព្រួយ និងការបាត់បង់ ធ្វើឲ្យយើងយល់ថា ពន្លឺនៃព្រះភ័ក្រ្តព្រះ ហាក់ដូចជាខ្សោយទៅៗ។ ប៉ុន្តែ ទោះបីជាយើងស្ថិតក្នុងស្រមោលដ៏ងងឹតនោះក៏ដោយ ក៏យើងនៅតែអាចដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។

បើសិនជាយើងដើរ ក្នុងពន្លឺរបស់ព្រះអង្គ ដែលចែងចាំងកាត់ភាពងងឹត យើងនឹងបានដឹងជាថ្មីម្តងទៀតថា ព្រះយេស៊ូវ ដែលជាពន្លឺនៃព្រះ តែងតែចែងចាំងរស្មី ក្នុងចិត្តយើងជានិច្ច។-David MacCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles