October 5, 2016

You are here:
សត្វចៀមពណ៌ផ្កាឈូក

ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាតិ ពីក្រុងក្លាសហ្គោ ទៅក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ ខ្ញុំបានគយគន់ទេសភាពវាលឃ្វាលចៀម នៅទីជនបទ យ៉ាងសប្បាយរីករាយ ហើយក៏បានឃើញអ្វីមួយ ដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំឃើញសត្វចៀមសម្បុរពណ៌ផ្កាឈូក មួយហ្វូង នៅលើកំពូលភ្នំ។ ខ្ញុំដឹងថា តាមធម្មតា ម្ចាស់ចៀមគូសចំណាំសត្វចៀមរបស់ខ្លួន ដោយប្រើថ្នាំពណ៌បាញ់ជារូបរង្វង់មូល ពីលើពួកវា។ ប៉ុន្តែ ម្ចាសចៀមហ្វូងនេះ បានបាញ់ថ្នាំពណ៌ផ្កាឈូក ពេញខ្លួនចៀមរបស់គាត់ទាំងអស់តែម្តង។ ដូចនេះ អ្នករស់នៅតំបន់នោះ សុទ្ធតែដឹងថា ចៀមនោះជារបស់គាត់។ ព្រះគម្ពីរបានចែងថា អ្នកដើរតាមព្រះគ្រីស្ទ គឺជាចៀម ហើយពួកគេក៏មានសញ្ញាសំគាល់ថា ពួកគេជាចៀមរបស់ព្រះអង្គ។ តើមានអ្វីជា “សញ្ញាសំគាល់” ក្នុងជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទ? តើមានអ្វីបញ្ជាក់ថា នរណាម្នាក់ជាចៀមរបស់ព្រះយេស៊ូវ? ក្នុងកណ្ឌដំណឹងល្អយ៉ូហាន ព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អបានមានបន្ទូលថា សេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។ អ្នកជឿព្រះគួរតែបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ ដែលនៅក្បែរខ្លួន ដោយពាក្យសម្តី និងការប្រព្រឹត្ត។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ…

Read article