October 2016

You are here:
គ្រឹះដែលត្រឹមត្រូវ

មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។ គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។   ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។   ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់  ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion…

Read article
មិត្តសំឡាញ់ពិត

រឿងសេន ជារឿងប្រលោមលោក ដែលនិយាយ អំពីមិត្តភាពរវាងលោកចូ ស្តារេត(Joe Starrett) និងលោកសេន(Shane)។ លោកស្តារេត ជាកសិករ ដែលរស់នៅក្នុងតំបន់ខាងលិចនៃអាមេរិក ដែលប្រជាជនទើបចូលមកតាំងទីលំនៅ នៅសម័យមុន ហើយលោកស្តារេត ជាបុរសអាថ៌កំបាំង ដែលបានសំចត និងចូលសម្រាកក្នុងផ្ទះរបស់លោកស្តារេត។ ចំណងមិត្តភាពរបស់អ្នកទាំងពីរ ចាប់ផ្តើមកើតមាន ពេលដែលពួកគេរួមគ្នាគាស់គល់ឈើដ៏ធំសម្បើមមួយ នៅក្នុងដីស្រែរបស់លោកស្តារេត។ ទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពរឹងមាំ ពេលដែលលោកស្តារេតជួយសង្រ្គោះលោកសេន ក្នុងការវាយតប់គ្នា ហើយលោកសេនក៏បានជួយធ្វើស្រែលោកស្តារេត ឲ្យកាន់តែរីកចម្រើន ហើយក៏បានការពារដីស្រែរបស់គាត់ផង។ អ្នកទាំងពីរមានការគោរពគ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា គឺដូចដែលមានបទគម្ពីរបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(សាស្តា ៤:៩-១០)។ យ៉ូណាថាន និងដាវីឌក៏បានធ្វើជាគំរូ នៃគោលការណ៍នេះផងដែរ។ មិត្តភាពរបស់ពួកគេបានឆ្លងកាត់ការល្បងល តាមរយៈកាលៈទេសៈដ៏ពិបាកៗ គឺនៅពេលដែលដាវីឌមានការសង្ស័យថា ស្តេចសូលចង់សម្លាប់គាត់។ យ៉ូណាថានមិនជឿថា ស្តេចសូលចង់សម្លាប់ដាវីឌទេ តែដាវីឌជឿថា នោះជាការពិតមែន(១សាំយ៉ូអែល ២០:២-៣)។ ទីបំផុត អ្នកទាំងពីរក៏បានស្របគំនិតគ្នា ដោយឲ្យដាវីឌលាក់ខ្លួន នៅទីវាល ខណៈពេលដែលយ៉ូណាថានសួរបិតារបស់ខ្លួន អំពីរឿងនេះ។ ពេលដែលមិត្តសំឡាញ់ទាំងពីរដឹងពីព្រះទ័យរបស់ស្តេចសូលច្បាស់ហើយ ពួកគេក៏បានយំជាមួយគ្នា…

Read article