សេចក្តីស្រឡាញ់ដែលចាក់ឫស

ពេលដែលខ្ញុំគិតអំពីភាពអស្ចារ្យគ្រប់យ៉ាង នៃស្នាព្រះហស្តដែលគួរឲ្យស្ងើចសរសើររបស់ព្រះ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះដើមឈើយក្សសេខូយ៉ា។ ដើមឈើដ៏ធំអស្ចារ្យនេះ អាចលូតកម្ពស់ជិតដល់១០០ម៉ែត្រ ដោយមានអង្គត់ផ្ចឹត៦ម៉ែត្រ។ វាអាចរស់នៅបាន២ពាន់ឆ្នាំ ហើយថែមទំាំងអាចធន់នឹងភ្លើងឆេះព្រៃទៀតផង។ តាមពិត ភ្លើងឆេះព្រៃបានដុតបំបែកផ្លែដ៏រឹងរបស់ដើមសេខូយ៉ា ឲ្យបែកចេញគ្រាប់ព្រោះទៅលើដីរបស់ព្រៃ ដែលទទូលជីជាតិពីផេះរបស់ភ្លើងព្រៃនោះ។ គេប្រហែលជាយល់ថា អ្វីដែលអស្ចារ្យបំផុតនោះ គឺដើមឈើនេះអាចដុះនៅក្នុងដីទំហំ១ម៉ែត្រការេបួនជ្រុង ហើយអាចទប់កម្លាំងខ្យល់បក់ខ្លាំង។ កម្លាំងរបស់វាគឺស្ថិតនៅត្រង់ឫសរបស់វា ដែលតភ្ជាប់គ្នា ដោយប្រទាក់ក្រឡាជាមួយឫសដើមសេខូយ៉ាផ្សេងទៀត ដែលអាចចែកកម្លាំង និងជីវជាតិឲ្យគ្នាទៅវិញទៅមក។

ព្រះទ្រង់ក៏មានផែនការ ឲ្យយើងមានការតភ្ជាប់គ្នាយ៉ាងដូចនេះផងដែរ។ យើងអាចមានសមត្ថភាពឈរយ៉ាងមាំមួន ពេលមានខ្យល់ព្យុះនៃជីវិតបក់បោកមក ពេលដែលយើងទទួលសេចក្តីស្រឡាញ់ និងជំនួយទ្រទ្រង់ពីព្រះ និងពីគ្នាទៅវិញទៅមក។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរហេព្រើបានបង្រៀនយើង “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ដូចនេះ ចូរគិតអំពីការពិបាក ដែលយើងមាន  ក្នុងការទប់ទល់នឹងការអាក្រក់ បើសិនជាគ្មាននរណាម្នាក់តភ្ជាប់ឫសនៃកម្លាំង ជាមួយនឹងយើងទេនោះ។

យើងអាចរកឃើញកម្លាំងដ៏អស្ចារ្យ នៅក្នុងការរួបរួមគ្នា ដោយពាក្យលើកទឹកចិត្ត ការអធិស្ឋានទូលអង្វរ ការរួមសុខរួមទុក្ខជាមួយគ្នា ការប្រកៀកស្មាគ្នា ហើយពេលខ្លះ យើងគ្រាន់តែអង្គុយកំដរអ្នកមានទុក្ខ ក៏អាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ផងដែរ។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles