January 9, 2017

You are here:
លិខិតនៃសេចក្តីស្រឡាញ់

ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។ មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។ លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង?  គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ  ដ៏មានពរ  អស់កល្បជានិច្ច?”…

Read article