ភាពសប្បុរសដ៏ល្បីល្បាញ

ន្ទាប់ពីមានការចុះផ្សាយ ពីអំពើសប្បុរសធម៌ ដែលគេបានធ្វើ នៅក្នុងរថភ្លើងក្រោមដី នាទីក្រុងញូយ៉ក ពត៌មាននេះ ក៏ត្រូវបានគេចែកចាយបន្តគ្នាទូទាំងពិភពលោក។ មានយុវជនម្នាក់ ពាក់អាវយឺតដៃវែងមានគំរបក្បាល បានអង្គុយងោក ហើយក៏បានគេងផ្អែកទៅលើស្មារបស់អ្នកដំណើរម្នាក់ទៀត ដែលមានវ័យចាស់ជាងគាត់។ ពេលនោះ មានមនុស្សម្នាក់ចង់ជួយដាស់យុវជននោះឲ្យភ្ញាក់ តែបុរសដែលមានវ័យចាស់ជាង បាននិយាយខ្សិបៗថា “គាត់ប្រហែលជាអត់ងងុយខ្លាំងហើយ។ ឲ្យគាត់គេងទៀតចុះ។ យើងក៏ធ្លាប់អត់ងងុយដូចគាត់ដែរ”។ បន្ទាប់មក គាត់ក៏បានឲ្យអ្នករួមដំណើរវ័យក្មេងនោះបន្តគេងផ្អែកលើស្មាគាត់ នៅម៉ោងបន្ទាប់ទៀត ហើយគាត់ក្រោកឈរថ្នមៗ ព្រោះដល់កន្លែងដែលគាត់ត្រូវចុះពីរថភ្លើង។ ប៉ុន្តែ នៅមុននោះ  មានអ្នកដំណើរម្នាក់ទៀត បានថតរូបអ្នកទាំងពីរ  មិនឲ្យដឹងខ្លួន ហើយក៏បានចែកផ្សាយនៅតាមបណ្តាញសង្គម ហើយមានគេចែកផ្សាយបន្តល្បីទូទាំងពិភពលោកតែម្តង។

ភាពសប្បុរសរបស់បុរសម្នាក់នោះ  ហាក់ដូចជាបង្ហាញថា  មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពសប្បុរស ដែលឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ។ ជាក់ស្តែង ព្រះយេស៊ូវបានបង្ហាញភាពស្រទន់ដូចនេះ   នៅពេលដែលពួកសម្លាញ់របស់ទ្រង់   ព្យាយាមរារាំងកុំឲ្យក្មេងៗរំខានទ្រង់។   ទ្រង់មិនបានបណ្តេញក្មេងៗទាំងនោះចេញទេ ផ្ទុយទៅវិញ ទ្រង់បានលើកក្មេងៗឱប ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ម៉ាកុស ១០:១៦)។ ទន្ទឹមនឹងនោះ ទ្រង់បង្រៀនយើងម្នាក់ៗ ឲ្យមានជំនឿលើទ្រង់ ដូចក្មេងតូចៗដែរ(ខ.១៣-១៦)។

ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងដឹងថា យើងម្នាក់ៗមានសុវត្ថិភាព ពេលយើងនៅក្នុងព្រះវត្តមានទ្រង់។ យើងអាចផ្អែកទៅលើទ្រង់ ទោះជាពេលយើងនៅដឹងខ្លួន ឬកំពុងគេងក្តី។ ពេលយើងអស់កម្លាំង ទ្រង់ប្រទានឲ្យយើងមានកន្លែងដ៏សុខសាន្តសម្រាប់សម្រាក។-Mart Dehaan

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles