ព្រះបន្ទូលព្រះនាំ​ឲ្យ​មានភាពស្រស់ថ្លាឡើង

កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរឆ្លងកាត់រដ្ឋនេវ៉ាដា ម្តងម្កាល។ យើងចូលចិត្តមើលខ្យល់ព្យុះផ្គររន្ទះ ពីចម្ងាយ នៅវាលរហោស្ថាន។ យើងឃើញផ្លេកបន្ទោរព្រាកៗ និងឮសម្លេងផ្គរលាន់សន្ធឹក អមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង គ្របដណ្តប់ដីខ្សាច់ដ៏ក្តៅហួតហែង ជាទិដ្ឋភាពដែលគួរឲ្យចង់តាមដាន។ ទឹកភ្លៀងដែលធ្លាក់មកនាំមកនូវភាពត្រជាក់ ដល់ផែនដី និងដល់យើងរាល់គ្នា។ ទឹកបាននាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងតំបន់ដ៏ក្រៀមក្រោះ។ ឧទាហរណ៍ នៅរដូវប្រាំង ដើមដំបងយក្សមិនមានការលូតលាស់ទេ។ ប៉ុន្តែ បន្ទាប់ពីមានភ្លៀងចាប់ផ្តើមធ្លាក់ក្នុងរដូវភ្លៀង ដើមដំបងយក្សចេញផ្កា ដែលមានត្របកពណ៌ផ្កាឈូក ពណ៌មាស និងពណ៌ស។

នៅប្រទេសអ៊ីស្រាអែលក៏មានការផ្លាស់ប្តូរដ៏អស្ចារ្យដូចនេះផងដែរ។ បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ នៅទឹកដីបរិសុទ្ធ ដីដែលស្ងួតហួតហែងហាក់ដូចជាមានដុះរុក្ខជាតិ ក្នុងរយៈពេលដ៏ខ្លី។ យ៉ាងណាមិញ លោកអេសាយបានប្រើឧទាហរណ៍ អំពីទឹកភ្លៀងដែលធ្លាក់មកជាថ្មី ដើម្បីបកស្រាយ អំពីព្រះបន្ទូលព្រះ ដែលផ្តល់នូវភាពស្រស់ថ្លាឡើងវិញ។ គឺដូចដែលមានសេចក្តីចែងថា “ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ”(អេសាយ ៥៥:១០-១១)។

ព្រះគម្ពីរផ្ទុកទៅដោយជីវជាតិខាងវិញ្ញាណ។ ហេតុនេះហើយបានជាព្រះបន្ទូលមិនដែលត្រឡប់មកវិញ ដោយឥតកើតផលឡើយ។ នៅទីណាមានចិត្តបើកចំហរ ព្រះបន្ទូលនាំមកនូវភាពស្រស់ថ្លាឡើង ទាំងនាំឲ្យលូតលាស់ និងជីវិតថ្មី។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles