ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២) ហើយ “នឹងមិននឹកចាំ អំពីអំពើបាបរបស់យើងទៀតទេ”(អេសាយ ៤៣:២៥)។

ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ យើងអាចថ្វាយព្រះកិត្តិនាមទ្រង់ ដោយទទួលការអត់ទោសបាបពីព្រះគ្រីស្ទ។ ហើយទោះគេអត់ទោសឲ្យឬអត់ យើងត្រូវបំភ្លេចរឿងអតីតកាល ហើយបន្តមមុលទៅមុខវិញ(ភីលីព ៣:១៣-១៤)។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles