ការដេញតាមសេចក្តីបរិសុទ្ធ

ជាញឹកញាប់ នៅប្រទេសលោកខាងលិច គេច្រើនតែឃើញមានការស្ទង់មតិ ដែលចោទសួរប្រជាជនថា តើអ្នកសប្បាយចិត្តទេ? តើអ្នកពេញចិត្តនឹងការងាររបស់អ្នកទេ ឬតើអ្នកអរសប្បាយនឹងជីវិតឬទេ? ប៉ុន្តែ ខ្ញុំមិនដែលឃើញការស្ទង់មតិ ដែលបានសួរថា “តើអ្នកជាមនុស្សមានសេចក្តីបរិសុទ្ធឬទេ?” បើគេសួរអ្នកដូចនេះ តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច?

មានវចនានុក្រមព្រះគម្ពីរមួយ បានឲ្យនិយមន័យពាក្យ “សេចក្តីបរិសុទ្ធ” ថាជា “ការញែកចេញថ្វាយដល់ព្រះ ហើយប្រព្រឹត្ត ឲ្យសក្តិសមជាអ្នកដែលបានញែកខ្លួនចេញ”។ លោកហ្វ្រេដឺរីក បឺឆន័រ(Frederick Buechner) បានមានប្រសាសន៍ថា ពេលគាត់សរសេរអំពីចរិកលក្ខណៈរបស់មនុស្ស “ការបង្កើតឲ្យមានសេចក្តីបរិសុទ្ធ ក្នុងជីវិតមនុស្ស គឺពិបាកជាងការបង្កើតអ្វីផ្សេងទៀត”។ គាត់បានបន្ថែមទៀតថា “សេចក្តីបរិសុទ្ធមិនមែនជាលក្ខណៈដែលមនុស្សមានទេ។ សេចក្តីបរិសុទ្ធ…មិនមែនជាអ្វីដែលមនុស្សធ្វើឡើយ តែជាអ្វីដែលព្រះទ្រង់ធ្វើក្នុងជីវិតពួកគេ”។

បទគម្ពីររ៉ូម ជំពូក៦ បានចែងអំពីអំណោយដ៏អស្ចារ្យដែលព្រះទ្រង់បានប្រទាន តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។ គឺដូចមានសេចក្តីចែងថា “ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ”(ខ.៤)។ ការដេញតាមសេចក្តីបរិសុទ្ធ  ជាអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដោយស្តាប់បង្គាប់ព្រះអម្ចាស់ ជាជាងបំពេញបំណងអាត្មានិយមរបស់យើង ដូចកាលពីមុន។ “តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង”(ខ.២២)។

តើអ្នកកំពុងតែមានសេចក្តីបរិសុទ្ធកាន់តែខ្លាំងឬទេ? ជាការពិតណាស់ យើងអាចមានសេចក្តីបរិសុទ្ធកាន់តែខ្លាំង ជារៀងរាល់ថ្ងៃ ដោយពឹងផ្អែកលើព្រះគុណ និងអំណាចរបស់ព្រះ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles