កន្លែងស្ទូចត្រីល្អបំផុត

មិត្ត​ភក្តិ​របស់ខ្ញុំ​ម្នា​ក់ ឈ្មោះហ្កា​ស់(Gus) បាន​លាចាកលោកកាល​ពីពីរ​បីខែ​មុន។ លោក​ហ្កាស់ចូលចិ​ត្តទៅ​ស្ទូចត្រី​ត្រោត​ជាមួ​យ​ខ្ញុំ។ នៅពេលចុ​ងស​ប្តាហ៍ តាម​ធម្មតា ខ្ញុំ​ឃើញគាត់​ជិះកូ​នទូករ​បស់គា​ត់​ ជា​មួយ​កូ​ន​ស្រីគា​ត់ ឈ្មោះហា​យឌី(Heidi) រ​កត្រី​ ក្នុងបឹ​ង​​​នៅក្បែរផ្ទះ​ខ្ញុំ។ កាលពី​​ថ្ងៃមុ​ន ខ្ញុំបា​នទទួលសំបុត្រ​មួយ​ច្បាប់ពីហាយឌី។ នាង​ប្រាប់​ខ្ញុំថា​ មួយរ​យៈនេះ ​នាងបា​នជ​ជែកគ្នាអំពីនគរស្ថា​នសួ​គ៌ ជាមួ​យ​ចៅ​ៗរបស់​នា​ង ដោយ​សារ​ឪ​ពុក​របស់​នា​ង​បាន​លាចាក​លោក ទៅ​នៅផ្ទះ​គាត់ នៅ​នគរស្ថា​នសួ​គ៌​ហើយ។ ចៅ​ប្រុស​រប​ស់​នា​ង អាយុ​៦ឆ្នាំ ដែលចូ​លចិ​ត្ត​ស្ទូចត្រី​ដូចយើងដែរ ក៏បា​ន​​រៀប​រាប់​​ថា​ “នគរ​ស្ថាន​សួ​គ៌​ពិត​ជាស្អា​ត​ណាស់ ហើយពេលនេះ​ ព្រះយេស៊ូវ​កំពុ​ងបង្ហាញ​លោកតា​ហ្កាស ឲ្យ​ស្គាល់​កន្លែងស្ទូច​ត្រីដែ​ល​ល្អបំ​ផុត”។

ពេល​ដែល​សាវ័កប៉ុល​រៀប​រាប់ អំពី​នគរ​ស្ថា​នសួ​គ៌ ដែល​ព្រះទ្រង់បានបើ​កបង្ហាញដ​ល់គា​ត់ ពាក្យ​សម្តីរបស់គាត់មិ​ន​អាចពិពណ៌នាអំ​ពី​នគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើ​យ។ គាត់​ថា “អ្នក​នោះ​​បាន​លើក​ឡើង​ដល់​ស្ថានបរមសុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ ពាក្យ​សម្តី​របស់​មនុ​ស្សមិ​នអាចថ្លែ​ង អំពីន​គរស្ថាន​សួគ៌​ឲ្យអ​ស់​សេចក្តី​ឡើយ ប្រហែលម​ក​ពីយើងជា​ម​នុស្ស បាន​ជាយើង​មិន​អា​ច​យ​ល់​អំពី​នគរស្ថា​ន​សួគ៌​ឲ្យអ​ស់សេចក្តី​។

យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភា​ព​លម្អិតនៃនគ​រស្ថា​នសួ​គ៌​ ជា​បន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើ​យ គឺមានតែការស្គាល់ព្រះដោ​យផ្ទាល់ទេ​ ដែល​ផ្ត​ល់កា​រធា​នា​ដល់​យើ​ងបាន​។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយ​ខ្ញុំដឹ​ង​ថា ទ្រង់​ល្អប៉ុ​ណ្ណា នោះខ្ញុំអាច​លៈបង់​ជីវិ​ត និ​ងអ្វី​ៗ​ក្នុងជីវិត​នេះ ថ្វាយ​ដល់​ទ្រ​ង់ ដោយ​ការ​ជឿជា​ក់ថា​ ​នគរ​ស្ថានសួ​គ៌​ពិតជា​មា​នភា​ព​ស្រស់​ស្អាត ហើយ​ព្រះយេស៊ូវ​នឹង​បង្ហាញ​កន្លែង​ដ៏​ល្អបំផុត​ឲ្យយើ​ងបានស្គា​ល់ នៅ​នគរ​ស្ថាន​សួគ៌ ព្រោះ​ទ្រង់​ជាព្រះ​ដែល​ល្អចំពោះយើង​ណាស់​។-John Henry Newman

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles