ការជម្នះការសង្ស័យ
បទទំនុកដំកើង ដែលមានចំណងជើងថា “ខ្ញុំមកថ្វាយខ្លួន”(បទលេខ ២០១) ជាស្នាដៃនិពន្ធរបស់អ្នកស្រីឆាឡុត អេលាត(Charlotte Elliott) ក្នុងឆ្នាំ១៨៣៤។ គាត់មានជម្ងឺ ដែលធ្វើឲ្យគាត់មិនអាចធ្វើការងារកើត អស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់ចង់ជួយរ៉ៃអង្គាសប្រាក់ជួយសាលារៀនសម្រាប់ក្មេងស្រី តែគាត់ឈឺធ្ងន់ពេក មិនអាចជួយបាន។ គាត់មានអារម្មណ៍ថា គាត់ជាមនុស្សគ្មានប្រយោជន៍ ហើយភាពតប់ប្រមល់ក្នុងចិត្តបានធ្វើឲ្យគាត់មានការសង្ស័យ អំពីជំនឿលើព្រះគ្រីស្ទ។ គាត់ក៏បាននិពន្ធបទ“ខ្ញុំមកថ្វាយខ្លួន” ដើម្បីជម្នៈការសង្ស័យនោះ។ ដោយសារនាងមានចិត្តតប់ប្រមល់ដូចនេះហើយ បានជានាងសរសេរក្នុងបទចម្រៀងនេះថា : ខ្ញុំមកថ្វាយខ្លួន មានចិត្តសង្វាត … ទាំងមានចិត្តពេញ មន្ទិសហួសខ្នាត ខ្ញុំមកថ្វាយចិត្តឲ្យទ្រង់ សម្អាត ឱព្រះអង្គសង្រ្គោះអើយ ខ្ញុំមក។ នៅថ្ងៃទីបី បន្ទាប់ពីព្រះយេស៊ូវបានសុគត ហើយគេយកព្រះសពទ្រង់ទៅបញ្ចុះ ទ្រង់ក៏បានយាងចេញពីផ្នូរ ហើយក៏បានប្រាប់លោកថូម៉ាស ដែលមានរហ័សនាមថា “ថូម៉ាសអ្នកពូកែសង្ស័យ” ឲ្យពិនិត្យមើលស្នាមរបួសដែលទ្រង់បានទទួលរង នៅលើឈើឆ្កាង(យ៉ូហាន ២០:២៧)។ ពេលលោកថូម៉ាសបានប៉ះរបួសរបស់ព្រះយេស៊ូវ ទីបំផុត គាត់ក៏បានជឿថា ទ្រង់ពិតជាបានមានព្រះជន្មរស់ឡើងវិញមែន។ ព្រះយេស៊ូវក៏បានឆ្លើយតបថា “ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។ ក្នុងនាមជាគ្រីស្ទបរិស័ទក្នុងសម័យបច្ចុប្បន្ន យើងជាអ្នកដែលមិនបានឃើញព្រះយេស៊ូវផ្ទាល់ភ្នែក តែយើងនៅតែជឿទ្រង់។ ទោះជាយ៉ាងណាក៏ដោយ…
Read article